ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវអោយសមត្ថកិច្ចចាត់វិធានការតាមនីតិវិធី ចំពោះជនបង្កើតគណនីតេឡេក្រាមក្លែងបន្លំឯកឧត្តម នេត្រ ភក្ត្រា

អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវអោយសមត្ថកិច្ចចាត់វិធានការតាមនីតិវិធី ចំពោះជនបង្កើតគណនីតេឡេក្រាមក្លែងបន្លំឯកឧត្តម នេត្រ ភក្ត្រា

អ្នកនាំពាក្យក្រសួងព័ត៌មាន អំការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២៥ ដោយបានបដិសេធគណនីតេឡេក្រាមក្លែងបន្លំដែលបានប្រើឈ្មោះថា CEO.NETH PHEAKTRA (https://t.me/ceo_sokhy)។

សេចក្តីថ្លែងការណ៍បដិសេធនេះបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញ ទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់។

អ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មានក្លែងក្លាយ នៅក្នុង គណនីតេឡេក្រាមខាងលើនេះ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ខ្លឹមសារព័ត៌មាន ក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាបន្ទាន់។ ទង្វើអសកម្មទាំងនេះ គឺជាទង្វើដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មានបានស្នើអោយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមនីតិវិធីជាធរមាន ក្នុងករណីអ្នកក្លែងបន្លំនេះនៅតែបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីយកទៅប្រព្រឹត្តទង្វើ ឬសកម្មភាពដែលច្បាប់ហាមឃាត់ណាមួយនោះ។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលមានករណីប្រើប្រាស់រូបថតនិងឈ្មោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនីតេឡេក្រាមក្លែងបន្លំ។

យោងតាមក្រសួងព័ត៌មានបានអោយដឹងថា ក្នុងរយៈពេលបីខែចុងក្រោយ ឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មានបានកត់ត្រាករណីព័ត៌មានក្លែងក្លាយ និងការក្លែងបន្លំដើម្បីឆបោកចំនួន ២១ករណី ក្នុងនោះ រាប់បញ្ចូលការផ្សព្វផ្សាយព័ត៌មាន និងការប្រើបច្ចេកវិទ្យា AI ដើម្បីបោកប្រាស់ក្រោមរូបភាពគម្រោង វិនិយោគ សកម្មភាពមនុស្សធម៌ ឬការឆបោកការងារដោយប្រើគ្រុប ឬគណនីតេឡេក្រាម (Telegram) ដោយមានភ្ជាប់ជាមួយឈ្មោះ រូបភាពថ្នាក់ដឹកនាំនៃព្រឹទ្ធសភា រាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ-ឯកជនទៀតផង។ រាល់ករណីព័ត៌មានក្លែងក្លាយ ការឆបោកទាំងនេះ ក្រសួងបាន និងកំពុងសហការជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះជនសង្ស័យនិងក្រុមពាក់ព័ន្ធតាមនីតិវិធី។

សូមរម្លឹកថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានចាប់ខ្លួនបានជនសង្ស័យ ដែលមានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលបានបង្កើតគណនីបណ្តាញសង្គម Facebookយកទៅបោកប្រាស់គេ។ ហើយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាប ករណីឆបោកតាមរយៈបង្កើត គណនីតេឡេក្រាមក្លែងក្លាយដោយប្រើឈ្មោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!