ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

រោងចក្រកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ស្ថិតនៅ​ភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មួយកន្លែង នៅតែបន្តបំពុលបរិស្ថាន ធ្វើអោយសាយភាយក្លិនប៉ះពាល់សុខភាពប្រជាពលរដ្ឋ…!​

រោងចក្រកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ស្ថិតនៅ​ភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មួយកន្លែង នៅតែបន្តបំពុលបរិស្ថាន ធ្វើអោយសាយភាយក្លិនប៉ះពាល់សុខភាពប្រជាពលរដ្ឋ…!​

ខេត្តកំពង់ស្ពឺ÷ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពី(រោងចក្រកែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន) បានលើកឡើងថា រោងចក្រនេះនៅតែធ្វើសកម្មភាពផលិតនិងកែច្នៃសន្លឹកថ្នាំជក់ ជារៀង​រាល់ថ្ងៃ ហើយរោងចក្រខាងលើនៅតែបន្តបំពុលបរិស្ថាន នឹងជះក្លិនថ្នាំសាយភាយចេញមកក្រៅធ្វើឲ្យប៉ះពាល់សុខភាពពួកគាត់ តែអាជ្ញាធរមូលដ្ឋានមិនអើពើ និងមិនមានចំណាត់ការសោះ?​ នេះ​បើយោងតាម​ឣង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ទទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០២៥នេះ។

បុរសម្នាក់រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលរងផលប៉ះ ពាល់សុខភាព ក្លិនថ្នាំជះចេញពី(រោងចក្រកែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន)ខាងលើនេះបានរៀបរាប់ឲ្យដឹងថារោងចក្រនេះគេផលិត និងកែច្នៃថ្នាំជក ពិសេសបារីចាស់ៗ ដែលហួសដេឡេគេយកមកហែកយកថ្នាំ និងកិនច្របល់ចូលជាមួយថ្នាំថ្មី ហើយបានច្រកចូលបាវរួចយកទៅកន្លែងមូល។ គាត់បានឲ្យដឹងទៀតថារោងចក្រខាងលើនេះ មានចំហាយក្លិនចម្លែកខុសពីមុន កាលពីមុនចំហាយក្លិនជះតិចទេ ឥឡូវចំហាយក្លិនខ្លាំងសាយភាយពេញនឹងហើយ (ចំណែករឿងច្បាប់ទម្លាប់គាត់មិនដឹងច្បាស់ទេ)។

អ៊ំស្រីម្នាក់ដែលមានលំនៅឋានក្បែរ(រោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន)ខាងលើនេះបានរៀបរាប់នៅការលំបាក និងទុក្ខកង្វល់ដែលបណ្ដាល មកពីផលប៉ះពាល់សុខភាពពិបាកដក ដង្ហើម ហើយណែនដើមទ្រូង អ្នកខ្លះធ្លាក់ខ្លួនមានជំងឺ ជាពិសេសកូនក្មេងតូចៗដែលងាយទទួលរងគ្រោះនូវឥទ្ធិពលចំហាយក្លិនថ្នាំជក់សាយភាយចេញពីរោងចក្រធ្វើឲ្យពួក គាត់ពិបាកនឹងរស់នៅ មានគ្រួសារខ្លះរហូតជម្លៀសខ្លួនទៅនៅឯតំបន់ផ្សេងៗទៀតផង ដោយស៊ូទ្រាំ និងផលប៉ះពាល់សុខភាពលែងបាន។

ប្រជាពលរដ្ឋលើកឡើងថា ពីដំបូងឡើយពួកគាត់ នឹកស្មានថាជារោងចក្រកាត់ដេរធម្មតា,មិននឹកស្មានទាល់តែសោះថា ជារោងចក្រផលិត នឹងកែច្នៃថ្នាំជក់ ដែលបង្កឲ្យមានផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋដែលមានលំនៅឋានជិតខាង។ អ្នកភូមិធ្លាប់បានប្រាប់ទៅប្រធានភូមិឬអនុប្រធានភូមិ អំពីផលប៉ះពាល់ និងការលំបាកក្នុងការរស់នៅទ្រាំក្លិនជះចេញពីរោងចក្រផលិត នឹងកែច្នៃថ្នាំជក់នេះដែរ។ ប៉ុន្តែអាជ្ញាធរហាក់មិនអើពើ នឹងមិនមានចំណាត់ការអ្វីសោះ។

ជុំវិញរោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន ខាងលើនេះកន្លងមកអ្នកសារព័ត៌មានយើងធ្លាប់រាយការណ៍ជូនទៅលោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្ត
កំពង់ស្ពឺដែល លោកបាន(សុំ location។ ការិ.ជំនាញសហការជាមួយអាជ្ញាធរចុះពិនិត្យមើល)

ចំណែកលោក ហន ភក្តី អភិបាលរងនៃខណៈអភិបាលខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ កន្លងទៅអ្នកសារព័ត៌មានយើងបានរាយការណ៍ជូនលោកដែរ លោកថា (ករណីនេះ ក្រុមការងារស្រុកបានចុះដល់ទីតាំងហើយ កំពុងសុំគោរការណ៍ថ្នាក់ដឹកនាំ ដើម្បីដោះស្រាយ សូមអរគុណ) ក៏ប៉ុន្តែរហូតមកដល់ពេលនេះ(រោងចក្រកែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន) នៅតែបន្តបំពុលបរិស្ថាន និងជះក្លិនថ្នាំសាយភាយចេញមកក្រៅបង្កផលប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋដ៏ដែល។

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗ (រោងចក្រកែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន)ខាងលើនេះ សំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមមេត្តាចាត់ឱ្យមន្ត្រីជំនាញ់ចុះមកពិនិត្យមើលទីតាំង(រោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន) ខាងលើនេះផង ដើម្បីពួកគាត់ទទួលបាននូវសិទ្ធិរស់នៅដោយភាពសុខសាន្ត,បរិស្ថានល្អប្រសើរ ក្រោមដំបូលសន្តិភាព។

អង្គភាព​សារព័ត៌មាន​យេីងខ្ញុំ​ គ្រាន់​តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ ពី​ទិដ្ឋភាព​សង្គម​ ផ្សាយ​ចេញ​នូវ កាអភិវឌ្ឍន៍នានាជូនប្រជាពលរដ្ឋបានដឹង នឹងពីសុខទុក្ខរបស់ប្រពលរដ្ឋឱ្យថ្នាក់ដឹកនាំលោកបានជ្រាបតែប៉ុណ្ណោះ ស្របតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​ មន្ត្រីជំនាញពាក់ព័ន្ធណាមួយនោះឡើយ។

ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើង នឹងរងចាំទទួលការបកស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌ សូមអរគុណ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!