ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល ប្រារព្ធទិវាខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៥

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងទិវាខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ និងគាំទ្រទាំងស្រុងចំពោះ លទ្ធផលដែលសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល សម្រេចបានក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥ កន្លងមកនេះ ព្រមទាំងបានលើកទឹកចិត្តឱ្យខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម ប៊ុន ផេង បានគូសបញ្ជាក់ថា ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ជាទិវាប្រវត្តិសាស្រ្ត ប្រកបដោយមោទនភាពបំផុត ដែលបងប្អូន អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជន កម្ពុជានៅទូទាំងប្រទេស ដើម្បីរំឮកគុណដល់ គំរូវីរៈភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរៈយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានពលីកម្មយ៉ាងអង់អាចក្លាហានបូជា សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។

ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងនូវការគោរពដឹងគុណ ចំពោះអតីតយុទ្ធជនកម្ពុជាទាំងមូល ជាពិសេសបងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នូវគំរូវីរភាពដ៏អង់អាច មោះមុត និងគុណបំណាច់ ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានពលិកម្មគ្រប់បែបយ៉ាង ក្នុងការបម្រើ និងការពារជាតិមាតុភូមិ។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែក យ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

​ នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន អង្គការដៃគូអភិវឌ្ឍនានា សូមមេត្តាជួយផ្តល់ការគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ដើម្បីចូលរួមដោះស្រាយការលំបាករបស់បងប្អូនអតីតយុទ្ធជន ស្របតាមទស្សនៈថា ខ្មែរជាប្រទេសតូច តែមានបេះដូងធំទូលាយ ដែលជាប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ តែងតែជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក តែងតែសាមគ្គីគ្នាជាធ្លុងមួយគ្រប់ស្ថានភាពនៃលំបាក។

យោងតាមបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល បច្ចុប្បន្នសមាជិកសមាគមអតីតយុទ្ធចូលថ្មីសរុបចំនួន ៤៧នាក់ ក្នុងនោះនិវត្តជន៣៨នាក់ និងជនពិការ ០៩នាក់។ ទិន្នន័យសមាជិកចូលសមាគមអតីតយុទ្ធសរុបចំនួន ២៨៥០នាក់ (ស្មើ៤៧% នៃអតីតយុទ្ធជនសរុប) ក្នុងនោះនិវត្តជន ១១៦៤នាក់ ជនពិការ ៩២៨នាក់ ជនបាត់បង់ ៣៥នាក់ ជនពលី ៦៧៣នាក់ និងជនមរណៈ៥៤នាក់។ បានស្នើលុបសមាជិកសមាគម និងបើកប្រាក់មរណសង្គ្រោះ ចំនួន២៣គ្រួសារ ក្នុងនោះនិវត្តជន ១១គ្រួសារ ជនពិការ ០៤គ្រួសារ ជនពលី ០៦គ្រួសារ និងជនមរណៈ ០២គ្រួសារ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!