ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ឯកឧត្ដម ង៉ូវ បូរីណា បានអញ្ជេីញប្រគល់កូនឈេីជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សាលាបឋមសិក្សាទួលតាហោ

ត្បូងឃ្មុំ ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រី ក្រសួងបរិស្ថាន បាន អញ្ជើញដឹកនាំមន្រ្ដីរាជការ ប្រគល់កូនឈេីដល់ ប្រជាពលរដ្ឋ​ សិស្សានុ-សិស្ស ដោយមានការអញ្ជេីញរួមពី លោកជំទាវ ងិន លីណា រដ្ឋលេខាធិកាក្រសួងបរិស្ថាន ឯកឧត្ដម​ ហុយ ហានសុង រដ្ឋលេខាធិកាក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រី រាជការ អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សា-នុសិស្ស​ ប្រមាណជាង ២០០នាក់ ព្រមទាំងបានដឹកនាំ ដាំដេីមឈេី ស្របតាមបណ្ដោយប្រឡាយទឹក ស្ថិត ក្នុងភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧​ ខែ​មិថុនា​ ឆ្នាំ២០២៥។

ក្នុងសកម្មភាពនាំគ្នាដាំដេីមឈេីនេះផងដែរ ជា ការចូលរួមយ៉ាងសកម្មលេីយុទ្ធនាការ “ពន្លក បៃតង ” ដែលនៅក្នុងយុទ្ធសាស្រ្តចក្រាបរិស្ថាន​ ជាពិសេសបានបណ្តុះផ្នត់គំនិតដល់កូនចៅជំនាន់ក្រោយ​ ឲ្យទូលំទូលាយ ចេះស្រលាញ់បរិស្ថាន​ នឹងចូលរួមការពារធនធានធម្មជាតិទាំងអស់គ្នា ព្រមទាំងពង្រីកគម្របបៃតង និង អព្យាក្រឹតកាបូននៅកម្ពុជា ។

ឯកឧត្ដម បានបន្ដថាក្រសួងបរិស្ថាននិង មន្ទីរ បរិស្ថានគ្រប់ រាជធានីខេត្តនឹង ផ្ដល់ ឬ ចែកកូន ឈេី ជូនប្រជាពលរដ្ឋយកទៅធ្វេី ការ ដាំដុះ ដោយឥតគិតថ្លៃ ។  ជាមួយគ្នានេះដែរ ឯកឧត្ដម បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រី រាជការ ចូលរួម ដាំដេីមឈេី ឱ្យច្រេីនតាម ដែរអាចធ្វេីទៅបានក្នុងរដូវ វស្សារខាងមុខនេះ ។

ឆ្លៀតឱកាស​នេះផងដែរ​ ក្នុង​ស្មារតីជាតិ​ ស្រលាញ់​សន្តិភាព​ នឹងការពារទឹក​ ស្របពេលជាតិយើង​ បាននិងកំពុងទទួលរងនូវមហិច្ឆិតាចង់ឈ្លានបូរណៈភាពទឹកដីអំពីជាតិសាសន៍ជិតខាង​ ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន ក្នុងនាម​ ឯកឧត្ដម​ ជា​ប្រជាពលរដ្ឋ​ នឹងមន្ត្រីរាជការ​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ អាជ្ញាធរ​មូលដ្ឋាន​ គ្រប់រូបជា​សមរភូមិ​ក្រោយ​ គាំទ្រ​សមរភូមិ​មុខ​ បានរួបរួមគ្នា​ គោរព​អរគុណ​ និងគោរពតាមនូវ​ គោលនយោបាយការពារជាតិ ការពារបូរណៈភាពទឹកដី​ ដែលដឹកនាំដោយ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការសាទរគាំទ្រ និង​ ចូលរួមយ៉ាងពុះពោរ​ ស្មោះស្ម័គ្រអស់ពីដួងចិត្ត​ ក្នុងការជួយឧបត្ថម្ភ​ ទាំងកម្លាំកាយកម្លាំងចិត្ត កម្លាំងទ្រព្យ​ ដល់បងប្អូនកងយោធពលខេមរភូមិន្ទ​ ដែលកំពុងឈរជេីងនៅ​សមរភូមិ​មុខ​ បានលះបង់សាច់ស្រស់ឈាមស្រស់​ ឈរជើរតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!