ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួយដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល​បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ក្រោមអធិបតីភាពលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្កណ្តាល​ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងប្រធាន គ.ខ.ជ.ប ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីនាយប៉ុស្តិ៍រដ្ឋបាលឃុំ មេឃុំ មេភូមិ សិស្សានុសិស្ស សមាជិកសមាគមនារីដើម្បីអភិវឌ្ឍន៍ ប្រជាពលរដ្ឋ និងអាជីកម្មផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា កោលជប់ សរុប ២៥០នាក់ នៅសាលប្រជុំសាលាស្រុកកោះធំ។

លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្កណ្តាល​ មានប្រសាសន៍ថា៖ គោលបំណងនៃការរៀបចំវេទិការផ្សព្វផ្សាយនាពេលនេះ គឺចង់អោយបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីទៅជាការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី កុមារ ការប្រើអំពើហិង្សាផ្សេងៗ នឹងអោយបងប្អូនបានយល់ពីរបៀបនៃការការពារខ្លួន ឬដើម្បីរកជំនួយជាដើម និងលុបបំបាត់ការធ្វើអំពើជួញដូរមនុស្ស និងបង្ហាញពីការចូលរួមក្នុងការទទួលយកនូវចំណេះដឹងដើម្បីយកទៅផ្សព្វផ្សាយបន្តអោយបានទូលំទូលាយអំពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មភេទលើស្ត្រី និងកុមារ និង ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក៏ដូចជាផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានផងដែរ។

លោកជំទាវបានបន្តទៀតថា៖ តាមរយៈការផ្សព្វផ្សាយច្បាប់របស់លោកគ្រូឧទ្ទេសអំពីខ្លឹមសារនៃមេរៀននីមួយៗ ដែលបានធ្វើបទបង្ហាញតាមរយៈសំណួរចម្លើយ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថាលោក លោកស្រី ប្អូនៗ និងក្មួយៗសិក្សានុសិស្សបានយល់ច្បាស់ពីអត្ថន័យ និងការជួយអន្តរាគមន៍នៅពេលដែលមានហេតុការណ៍កើតឡើង ពីវិធីសាស្ត្រ និងវិធានការទប់ស្កាត់បែបណា ឬក៏យើងត្រូវចូលរួមសហការបែបណាដើម្បីសហការបង្ក្រាបនូវបទល្មើសផ្សេងៗដែលបានកើតឡើង ពាក់ព័ន្ធទៅនឹងបទល្មើសហឹង្សាក្នុងគ្រួសារ ការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ តាមប្រព័ន្ធអនឡាញក្តី ហើយក៏ដូចជាការជួញដូរមនុស្សគ្រប់ទម្រង់និងគ្រប់រូបភាព។

លោកជំទាវ៖ ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សូមបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសូមបងប្អូនប្រជាពលរដ្ឋ ក្មួយៗសិក្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាបងប្អូនប្រកបរបរអាជីកម្មផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា កោសជប់ សូមចូលរួមសហការទាំងអស់គ្នាឲ្យបានយ៉ាងសកម្ម គ្រប់ទម្រង់គ្រប់រូបភាពដើម្បីនាំគ្នាជួយផ្សព្វផ្សាយ អប់រំ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ឲ្យមានប្រសិទ្ធភាពជាទីបំផុត និងសូមបន្តយកចិត្តទុកដាក់ បងប្អូនសាច់ញាតិ ដែលគាត់ធ្វើចំណាកស្រុកក្រៅប្រទេសក្ដី ក្នុងប្រទេសក្ដី ត្រូវមានទំនាក់ទំនងជាមួយគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមក ដើម្បីទទួលបានព័ត៌មានពីពួកគាត់ ព្រោះថាការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលមិនមានការគ្រប់គ្រងច្បាស់លាស់គឺជាមូលហេតុមួយដែលនាំឲ្យមានការជួញដូរមនុស្សទៅក្រៅប្រទេសផងដែរ។

លោកជំទាវ បានជំរុញឲ្យអាជ្ញាធរគ្រប់ក្រុង-ស្រុក ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះពលករខ្មែរដែលចំណាកស្រុកធ្វើការ នៅប្រទេសថៃ និងត្រូវត្រៀមទទួលស្វាគមន៍ និងចុះសួរសុខទុក្ខពួក គាត់ភ្លាមៗ និងលើកទឹកចិត្តពួកគាត់ដែលជាពលករ ដែលត្រឡប់មកពីប្រទេសថៃ ស្វែងរកការងារធ្វើនៅក្នុងស្រុក ដែលបច្ចុប្បន្ននេះខេត្តកណ្តាលកំពុងមានតម្រូវការកំលាំងការងារប្រមាណ ១៥,០០០ កន្លែង សំរាប់ពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករខ្មែរយើងទើបត្រលប់មកពីប្រទេសថៃវិញ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសប្អូនៗក្មួយៗដែលប្រើប្រាស់បណ្ដាញសង្គមទូទាំងស្រុកកោះធំ សូមរក្សាភាពស្ងៀមស្ងាត់ និងចូលរួមគាំទ្រទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការលើកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌ អន្តរជាតិ សូមជួយគាំទ្រដល់កងទ័ពដែលឈរជើងនៅព្រំដែន និងសូមឱ្យមានការប្រុងប្រយ័ត្ននៅការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គម នាំឱ្យមានការញុះញង់ អុចអាល ដែលនាំឱ្យមានការរើសអើងពូជសាសន៍ និងអាចបង្កឱ្យមាន អស្ថិរភាព និងអសន្តិសុខសង្គម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!