ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៥

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានថ្លៃងក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៥ ថា៖គោលបំណង ក្នុងវេទិកានេះគឺស្តាប់នូវមតិយោបល់របស់អង្គការសង្គមស៊ីវិល ក្នុងការដោះស្រាយបញ្ហាឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម និងដើម្បីរួមគ្នាពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ព្រមទាំងសំណើសំណូមពរនានា រួចធ្វើរបាយការណ៍បូកសរុបលទ្ធផល នៃការរៀបចំវេទិកាពិគ្រោះយោបល់នេះផ្ញើជូនមកក្រសួងមហាផ្ទៃ ដើម្បីផ្តល់ការគាំទ្រ និងដាក់ចេញនូវវិធានការដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។

ឯកឧត្តមបន្តថា៖ រដ្ឋបាលខេត្តនឹងបន្តការងារពង្រឹង ពង្រីក ភាពជាដៃគូរ ក្នុងការលើលកម្ពស់កិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាពិសេស បន្តថែរក្សាទំនាក់ទំនងកាន់តែរឹងមាំ ជិតស្និទ និងមានប្រសិទ្ធិភាព ជាមួយអង្គការជាដៃគូររវាង រដ្ឋបាលខេត្តកណ្តាល ក៏ដូចជាវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ឯកឧត្តមបានបន្ថែមថា៖រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ត្រូវបន្តសម្របសម្រួល និងបង្ក លក្ខណៈងាយស្រួលដល់សមាគម និងអង្គការ មិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ក្នុងការធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងលក្ខន្តិកៈដែលបានតម្កល់ទុកនៅ ក្រសួងមហាផ្ទៃ ឬក្រសួងពាក់ព័ន្ធ ដោយគ្មានការរារាំង និងចាំបាច់ត្រូវធ្វើការជូនដំណឹងជាមុនមករដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ និងក្នុងស្ថានភាពចាំបាច់ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលក្ខខណ្ឌតម្រូវផ្សេងទៀត ដែលកំណត់ដោយច្បាប់ជាធរមាន។

​ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖អង្គការសង្គមស៊ីវិល សមាគម សហគមន៍ ដែលបានចូលជាសមាជិកបណ្តាញវេទិកា សង្គមស៊ីវិលត្រូវប្រជុំផ្ទៃក្នុងបណ្តាញ ឱ្យបាន ៣ខែ១ម្តង ដើម្បីស្វែងរកបញ្ហាប្រឈម ដាក់ជូន វេទិការបស់រដ្ឋបាលខេត្ត ធ្វើការដោះស្រាយ។ក្នុងនោះរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំវេទិកាដូចគ្នានេះ ១ឆ្នាំ ២ដង ដូចរដ្ឋបាលខេត្តដែរ ដោយអញ្ជើញ ភាគីពាក់ព័ន្ធ ទាំងអស់ចូលរួម និងត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ ស្តីពីលទ្ធផលនៃការរៀបចំវេទិកាពិគ្រោះយោបល់ បញ្ជីសំណើសំណូមពរ និងដំណោះស្រាយនានា ព្រមទាំងបញ្ហាប្រឈមដែលមិនអាចដោះស្រាយបាន ផ្ញើជូនក្រសួងមហាផ្ទៃ ដើម្បីចាត់ វិធានការបន្ត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!