ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពុំអាចចាត់ទុកជាសមត្ថកិច្ចផ្តាច់មុខ​ របស់ស្ថាប័នឬអង្គភាពណាមួយឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពុំអាចចាត់ទុកជាសមត្ថកិច្ចផ្តាច់មុខ របស់ស្ថាប័នឬអង្គភាពណាមួយឡើយ ប៉ុន្តែគឺជាកាតព្វកិច្ចរួម របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា ដែលពលរដ្ឋម្នាក់ៗ សុទ្ធតែមានភារកិច្ចរៀងៗខ្លួន តាមរយៈការចូលរួមផ្សព្វផ្សាយ អប់រំ អំពីវិនាសកម្មនៃគ្រឿងញៀន ។

ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដោយក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាការពិត ស្ថានភាពគ្រឿងញៀន នៅលើសកលលោក គឺបានកំពុងធ្លាក់ក្នុងសភាពមួយ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡា បង្កើតបានជាបញ្ហាវិលទៅវិលមក ប្រៀបដូចជាវដ្តមួយ ដែលមិនអាចកាត់ផ្តាច់បាន ព្រមទាំងផ្សារភ្ជាប់ទៅនឹងឧក្រិដ្ឋកម្ម ដែលមានអង្គការចាត់តាំង បង្កបានជាបទល្មើសច្រើនប្រភេទ និងភាពអសន្តិសុខ ញាំញី បំផ្លិចបំផ្លាញសុខុមាលភាពសង្គមជាតិ ដែលជាឧបសគ្គរារាំង ដល់ការអភិវឌ្ឍសង្គមនិង សេដ្ឋកិច្ចជាតិ។

ក្នុងនោះស​ម្តេចធិបតី បានគូសរំលឹកថា ដោយពិនិត្យឃើញមហន្តរាយ ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននេះ ការិយាល័យ UNODC រួមទាំងប្រទេសកម្ពុជា ដែលជាសមាជិកនៃអនុសញ្ញា និងពិធីសារស្តីពីគ្រឿងញៀន របស់អង្គការសហប្រជាជាតិ បានរួបរួមគ្នាសម្រេចដាក់ចេញនូវប្រធានបទទិវាឆ្នាំនេះ ដែលឈរលើទស្សនវិស័យមួយ គឺការចាត់ទុកបញ្ហាគ្រឿងញៀន គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលចាប់ផ្តើមចេញពីសមាជិកគ្រួសារមួយ​ រហូតដល់ សង្គមទាំងមូល ត្រូវមានភារកិច្ចចូលរួម បង្ការ ទប់ស្កាត់ ដើម្បីកាត់ផ្តាច់បញ្ហាដ៏រ៉ាំរ៉ៃមួយនេះ ចេញពីសង្គមកម្ពុជា។

បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពុំអាចចាត់ទុកជាសមត្ថកិច្ចផ្តាច់មុខ របស់ស្ថាប័នឬអង្គភាពណាមួយឡើយ ប៉ុន្តែគឺជាកាតព្វកិច្ចរួម របស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ដែលយើងម្នាក់ៗសុទ្ធតែមានភារកិច្ចរៀងៗខ្លួន តាមរយៈការចូលរួមផ្សព្វផ្សាយ អប់រំ អំពីវិនាសកម្មនៃគ្រឿងញៀន និងការប្រកាន់គោលជំហរដាច់ខាតពេញមួយជីវិត គឺមិនពាក់ព័ន្ធនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ក្នុងន័យនេះ ការចូលរួមពីគ្រប់វិស័យទាំងអស់ ដូចជាវិស័យអប់រំ សាសនា វប្បធម៌ កីឡា សិល្បៈ ទាំងរដ្ឋនិងឯកជន រួមទាំងអង្គការជាតិ និងអន្តរជាតិនានា គឺពិតជាកម្លាំងចលករដ៏ខ្លាំងក្លាមួយ មិនអាចខ្វះបាន ដែលជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជោគជ័យជាផ្លែផ្កា ក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ៕ អត្ថបទ៖ រ៉ាត់ សុវណ្ណ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!