ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះសួរសុខទុកនិងចែកអំណោយមនុស្សធម៌ ដល់គ្រួសារក្រីក្រចំនួន ១៥គ្រួសារនៅក្នុងស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធាន កិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រួមដំណើរដោយអស់លោក លោកស្រី សមាជិក សមាជិកា បានអញ្ជើញចុះសួរសុខទុក្ខនិងចែកជូននូវអំណោយមនុស្សធម៌ដល់ បងប្អូនប្រជាពលរដ្ឋ ដែលជាគ្រួសារក្រីក្រគ្មានទីពឹងចំនួន ១៥គ្រួសារ ស្ថិតភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

លោក បឹង គឹមសឹង អនុប្រធាន គណកម្មាធិកា សាខា កាកបាទក្រហមខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាជំនួយការជូនដល់អាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ ទីណាមានបងប្អូនជួបទុក្ខលំបាក តែងដោះស្រាយឆ្លើយតបបានភ្លាមៗ ទៅនឹងភាពងាយរងគ្រោះនិងបញ្ហាប្រឈមផ្សេងៗប៉ះពាល់ជីវភាព ហើយសម្មតិកម្មដែលសាខាកាកបាទក្រហមសម្រេចបានដូចជា ជួយសម្រាលទុក្ខលំបាក ដល់អ្នករងគ្រោះក្រីក្រ គ្មានទីពឹងជួបគ្រោះអន្តរាយផ្សេងៗ វឌ្ឍនភាពរបស់សាខាទៅជាសក្ខីកម្មនៃ នៃការប្រើប្រាស់ ទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែផ្ដោតលើក្ដីស្រឡាញ់ ក្ដីមេត្តាករុណា អាណិតអាសូរ និងការចែករំលែករវាងអ្នកមានលទ្ធភាព និងងាយរងគ្រោះបំផុត ជាមួយកាកបាទក្រហមកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ កាកបាទក្រហមអឌ្ឍចន្ទ រួមមានភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត និង សកលភាព។

លោក បឹង គឹមសឹង បានបន្តថា កន្លងទៅថ្មីៗនេះ សាខាកាកបាទក្រហមខេត្ត បានរៀបចំ មេទ្ទិញអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ ៨ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ហើយនៅក្នុងកម្មវិធីនោះក៏មានការចូលរួមបរិច្ចាគថវិកាដល់សាខាកាកបាទក្រហមខេត្តរួមមាន ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាអស់លោក លោកស្រីសប្បុរសជន ជាច្រើនដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួន ចូលរួមគាំទ្រដល់ កាកបាទក្រហមដើម្បីមានលទ្ធភាព ជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ដោយពុំទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។ គួរបញ្ជាក់ផងដែរថាអំណោយដែលផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរមុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!