ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ពលករធ្វើដំណើរមកពីប្រទេសថៃ ជួបបញ្ហារលាកខ្នែងពោះវៀន និងស្ត្រីគ្រប់ខែឈឺពោះតាមផ្លូវឆ្លងដែន ទទួលបានការយកចិត្តទុកដាក់ជួយសង្គ្រោះពីអភិបាលខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ បន្ទាប់ពីរដ្ឋាភិបាលប្រទេសថៃ មានបញ្ហាចម្រូងចម្រាស់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រហូតឈានដល់បិទច្រកទ្វារព្រំដែនគ្រប់ទីកន្លែង ជាឯកតោភាគីរួចមក ធ្វើឱ្យពលករជាច្រើននាក់បង្ខំចិត្តវិលត្រឡប់មកស្រុកកំណើតវិញទាំងមានភាពតក់ក្រហល់ ខណៈពេលដែលពួកគេកំពុងតែនាំគ្នាធ្វើដំណើរឆ្លងដែនចេញមកពីប្រទេសថៃជាបន្តបន្ទាប់ ស្រាប់តែមានបុរសម្នាក់ឈឺចុកក្នុងពោះយ៉ាងខ្លាំង ទ្រាំស្ទើរមិនបានដោយសាររលាកខ្នែងពោះវៀន។

រីឯស្រ្តីវ័យក្មេងម្នាក់ទៀតក៏ឈឺចុកពោះខ្លាំង ដោយសារតែដល់ថ្ងៃគ្រប់ខែ ត្រូវសម្រាលកូនលើកទី២។

គ្រាន់តែទទួលបានដំណឹងនេះភ្លាម លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមគ្រូពេទ្យប្រញាប់យករថយន្តសង្គ្រោះនៃមណ្ឌ លសុខភាពផ្សារព្រំ ដឹកយកទៅសង្គ្រោះ ធ្វើការវះកាត់ និងជួយសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្តទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី 25 ខែមិថុនា ឆ្នាំ2025 ស្ថិតព្រំដែនកម្ពុជាថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តប៉ៃលិន បានឱ្យដឹងថា ស្រ្តីពលករមានផ្ទៃពោះគ្រប់ខែឈឺសម្រាលកូនទី២ មាន ឈ្មោះ និត ស្រីនាង អាយុ19ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិអង្រ្គង ឃុំជ្រី ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយមានអាការ:ឈឺពោះសំរាលកូន (ផ្ទៃពោះកូនទី2 ធ្លាប់វះកាត់ពេលសម្រាលកូនទី១ម្តងរួចហើយ)។

ចំណែកឯអ្នកជម្ងឺម្នាក់ទៀតឈ្មោះ សេន មករា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិសារិកាកែវ ឃុំជើងរស់ ស្រុកមុន្នីជ័យ ខេត្តកំពង់ស្ពឺ ដោយបានទទួលការវះកាត់រលាកខ្នែងពោះវៀនរួចរាល់។

បើតាមប្រភពព័ត៌មានពីម្តាយស្រ្តីមានផ្ទៃពោះសម្រាលកូនទី២ខាងលើ បានរៀបរាប់ឱ្យដឹងថា ៖ កូនស្រីរបស់គាត់ បានធ្វើដំណើរតាមប្តីទៅធ្វើការនៅប្រទេសថៃអស់រយៈពេលជាង២ឆ្នាំមកហើយ ពោលគឺចេញទៅទាំងគ្រួសារ តាំងពីកំណើតកូនទី១រួចមកម្លេះ ដោយបានធ្វើលិខិតឆ្លងដែនទៅស្នាក់នៅស៊ីឈ្នួលធ្វើការឱ្យថៅកែថៃម្នាក់។

ក្រោយមកកូនស្រីរបស់គាត់ ក៏មានផ្ទៃពោះកូនទី២បន្តទៀត ដោយចង់ធ្វើដំណើរមកសម្រាលកូននៅប្រទេសខ្មែរឱ្យបានទាន់ពេលវេលាដែរ តែដោយសារនាង និងប្តីរវល់ធ្វើការងារពីមួយថ្ងៃទៅមួយថ្ងៃជាប់ជានិច្ច គ្មានថ្ងៃឈប់សម្រាក ហើយក៏ភ្លេចគិតពីថ្ងៃត្រូវសម្រាលកូន ដោយពន្យារពេលរហូតទាល់តែគ្រប់ខែ និងឈឺពោះសម្រាលបែបនេះតែម្តង។

ប្រភពបន្តទៀតថា ខណៈពេលកំពុងធ្វើដំណើរឆ្លងដែនចូលមកក្នុងប្រទេសខ្មែរវិញ ស្រាប់តែកូនរបស់គាត់ចាប់ផ្តើមឈឺចុកពោះខ្លាំងឡើងៗ ដោយដើរឆ្លងដែនស្ទើរមិនកើត ហើយត្រូវបានក្រុមការងារប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ ជួយទាន់ពេល។

ស្រ្តីជាម្តាយបន្តទៀតថា ពួកគាត់ជាពលករ ដែលកំពុងជួបបញ្ហាទាំងនេះ ពិតជារំភើបក្នុងចិត្តយ៉ាងខ្លាំង ដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ជាពិសេស គឺលោកជំទាវ បាន ស្រីមុំ ដែលបានចាត់ឱ្យក្រុមការងាររង់ចាំទទួលស្វាគមន៍ពួកគាត់ ដោយមានភាពកក់ក្តៅ ហើយថែមទាំងជួយសង្គ្រោះពួកគាត់ដែលមានបញ្ហាជំងឺទាន់ពេលវេលា។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រោយពេលធ្វើការវះកាត់អ្នកជំងឺរលាកខ្នែងពោះវៀន និងស្រ្តីសម្រាលកូនរួច ក៏បន្តសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រហូតដល់ជាសះស្បើយ ទើបអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!