ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ឯកឧត្តម នេត្រ ភក្ត្រា ប្រាប់ពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើមថាសូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ជាមជ្ឈមណ្ឌលដ៏រឹងមាំនៃសាមគ្គីភាពនិងឯកភាពជាតិប្រឆាំងនឹងជនបរទេសឈ្លានពាន

បន្ទាប់ពីបញ្ចប់បេសកកកម្មចុះសួរសុខទុក្ខ និងនាំអំណោយ ថវិកា ថ្នាំពេទ្យ ព្រមទាំងសម្ភារៈប្រើប្រាស់ជូនដល់កងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅ បណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយនាំយកនូវអំណោយជាថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគយ៉ាងច្រើនជូនពលរដ្ឋផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ដោយក្តីនឹករលឹក។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សម្តេចវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺជាកុលបុត្រខ្មែរដ៏អង់អាចក្លាហាន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ មានសមត្ថភាព មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយទេពកោសល្យក្នុងដឹកនាំប្រទេស។ ជាក់ស្តែងនៅក្នុងដំណាក់កាលនេះជាមួយនឹងការដឹកនាំដ៏ម៉ឹងម៉ាត់ បានទប់ស្កាត់មិនឱ្យបរទេសឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា បានសូម្បីតែមួយមីលីម៉ែត្រជាដាច់ខាត។ ឯកឧត្តមបានថ្លែងថាសូមបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «នៅកម្ពុជាយើងអាចរួមជាកម្លាំងជាតិ ការសាមគ្គីភាពដ៏មួយ ក្រោមដំបូលនៃមជ្ឈមណ្ឌលសាមគ្គីភាពដ៏ធំតែមួយរបស់យើងដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាមជ្ឈមណ្ឌលធំនៃសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំប្រឆាំងជាមួយជនបរទេសឈ្លានពាន។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម សូមកុំមានការព្រួយបារម្ភឱ្យសោះ ហើយការមកស្នាក់នៅទីតាំងនេះជាផ្តល់នូវទំនុកចិត្តពេញលេញដល់កងកម្លាំងនៅជួរមុខ ពីព្រោះពួកគាត់មានទុកចិត្តថាប្រពន្ធកូន ក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន គឺមានសុវត្ថិភាព ធ្វើឱ្យពួកគាត់បានអារម្មណ៍រឹងមាំដើម្បីឈរជើងត្រៀមប្រយុទ្ធ តតាំងជាមួយសត្រូវដែលមានបំណងឈ្លានពានទឹកដីកម្ពុជា។

ទន្ទឹមនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបទៅដល់ប្រជាពលរដ្ឋថា កម្ពុជាមិនដែលមានចេតនាណាមួយឈ្លានពានទៅលើប្រទេសជិតខាងម្តងណានោះឡើយ ហើយកម្ពុជា គឺចង់បានតែសេចក្តីសុខ សន្តិភាព និងមិត្តភាព ជាពិសេសកម្ពុជា មិនចង់បានភ្លើងសង្គ្រាមនោះទេ ពីព្រោះអតីតកាលកម្ពុជា បានជួបប្រទះនឹងភ្លើងសង្គ្រាមជិត ៣ទសវត្សរ៍ បណ្តាលឱ្យប្រជាជននិរាស្តព្រាត់ប្រាស់ បែកបាក់ ប្តី ប្រពន្ធ សាច់ញាតិជាដើម។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏មិននៅឈរស្ងៀមឱ្យបរទេសណាមួយមកឈ្លានពានរំលោភដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនជាដាច់ខាត។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយមានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងមានការគាំទ្រពីសមមាជរដ្ឋសភាព្រឹទ្ធសភា គឺបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្តីជាមួយភាគីថៃ។

នៅក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ ជួយសម្រួល និងរៀបចំកន្លែងស្នាក់នៅ ក៏ដូចជារៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ក៏ដូចជាបន្ទប់អនាម័យ ជូនបងប្អូនប្រជាពលរដ្ឋយើង ដែលបានជម្លៀសមកពីតំបន់ប្រឈមតាមព្រំដែន មកស្នាក់នៅបណ្តោះអាសន្ននៅទីនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលមកស្នាក់នៅទីនេះសូមរក្សាអនាម័យ សុខភាព ដើម្បីការពារពីជំងឺផ្សេងៗ ព្រមទាំងអំណោយមួយចំនួនសម្រាប់ចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!