ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

រដ្ឋបាលខេត្តកណ្តាល ទទួលបានអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ 

ខេត្តកណ្តាល៖ ឯកឧត្តម អ៊ុច បូររិទ្ធ​ អនុប្រធានទី១ ព្រឹទ្ធសភាព ព្រមទាំង​ឯកឧត្តម​ លោក​ជំទាវ​ ជា​អនុប្រ​ធា​ន​​​គណៈកម្មការ លេខាធិការ ​និងសមាជិក​នៃគណៈ​កម្មការ​ ​និង​លោក​​ លោកស្រី ​គណៈ​ប្រតិភូព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ បាននាំយកអំណោយមនុស្សធម៌មានដូចជា ឱសថ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាល។ ពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ខាងលើបានប្រព្រឹត្តទៅនៅសាលប្រជុំបណ្ដោះអាសន្នសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តម គួច ចំរើន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ៊ុច បូររិទ្ធ​ អនុប្រធានទី១ ព្រឹទ្ធសភាព និងគណៈប្រតិភូមូលនិធិសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ជា​អង្គការ​សប្បុរសធម៌​ដ៏​ឆ្នើម ដែលបាន​សាបព្រោះ​នូវ​ទឹកចិត្ត​សប្បុរស តាមរយៈ​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​អំណោយ​មនុស្សធម៌ និងការ​លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​វេជ្ជសាស្ត្រ និង​វិស័យ​​អប់រំ មិន​ត្រឹមតែ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាអំណោយមនុស្សធម៌នេះ ជាសក្ខីភាពនៃការគិតគូរយកចិត្តទុកដាក់យ៉ាងកក់​ក្ដៅ ពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់​សុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ហើយអំណោយមនុស្សធម៌ដ៏ប្រពៃទាំងនេះ ជាការរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងជាការសម្រួលនូវការលំបាកនិងបន្ទុក របស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា កន្លង​មក មូលនិធិ​ចែករំលែក​សង្គ្រោះ​ជីវិត​សកល ធ្លាប់​បានផ្ដល់​អំណោយ​ជា​ឱសថ គ្រឿង​បរិក្ខារ​ពេទ្យ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ សរុបជា​ថវិកាប្រមាណ ៥១៨ ៨៥៦ ដុល្លារ​អាមេរិក កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិ​ចែករំលែក​សង្គ្រោះ​ជីវិត​សកល ក៏បាន​ចុះអនុស្សរណៈយោគយល់ជាមួយ គណៈកម្មការទី១០ ព្រឹទ្ធសភា ដែលកំណត់​ខេត្តកណ្ដាលជាខេត្តគោលដៅ ក្នុងការទទួលអំណោយមនុស្សធម៌សរុបជាថវិកា​ ៥ លាន ដុល្លារអាមេរិក លើរយៈពេលអនុវត្ត ៥ឆ្នាំ ចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៩។ នា​ឱកាសដ៏​នក្ខត្តឫក្ស​ នាថ្ងៃនេះ ជា លើកទី១ នៃការផ្ដល់​អំណោយ​មនុស្សធម៌ ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់ ដែលរួមមាន​​ឱសថ គ្រឿង​បរិក្ខារ​ពេទ្យ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ ​សរុបជាថវិកា​ប្រមាណ ១ ០០០ ០០០,១២ ដុល្លារ​អាមេរិក ។

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាព បានបញ្ជាក់ថាក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បាននាំយកនូវអំណោយមនុស្សធម៌យ៉ាងច្រើន ពីប្រជាជនកូរ៉េ តាមរយៈមូលនិធិចែករំលែកសង្គ្រោះជីវិតសកល មកជូនដល់ប្រជាពលរដ្ឋកម្ពុជាបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនឹងជួយជាបន្តបន្ទាប់ទៀត ជាពិសេសសម្រាប់ខេត្តកណ្តាល ក៏ដូចជាខេត្ត-ក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមប្រឹក្សាគណៈអភិបាលខេត្តកណ្ដាល និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុក ដាក់ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាក់សាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!