ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍នីតិវិធីនៃការវាយតម្លៃ ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥

ខេត្តកណ្តាល៖ ជ័យលាភី និងប្រាក់រង្វាន់ជាកិត្តិយសមួយ តែការផ្តល់សេវាប្រកបដោយគុណភាព ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានទើបជាគុណតម្លៃស្នូលនៃចលនាប្រឡងប្រណាំង នេះគឺជាប្រសាសន៍ដល់មានអត្ថន័យរបស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុងវគ្គបណ្ដុះបណ្ដាល ស្តីពី គោលការណ៍ នីតិវិធី នៃការវាយតម្លៃ ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួម អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីរាជការតាមភូមិឃុំសង្កាត់ផងដែរ ។

ក្នុងឱកាសនេះ៖ ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងការប្រឡងប្រណាំងឆ្នាំ២០២៥នេះ ខេត្តកណ្តាលបានជម្រុញអង្គភាពទាំងអស់ក្នុងខេត្ត ដែលកំពុងមានវត្តមានចូលរួមក្នុងវគ្គបណ្តះបណ្តាលនេះរួមមាន សាលាបឋមសិក្សាចំនួន ៣៧៣ សាលាអនុវិទ្យាល័យចំនួន ១០០ និងមណ្ឌលសុខភាពចំនួន១០៧ ឱ្យចូលរួមប្រឡងប្រណាំងដើម្បីអភិវឌ្ឍសមត្ថភាពអង្គភាព និងមន្ត្រីក្នុងការស្វែងយល់ បំពេញរាល់តម្រូវការនៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ សំដៅលើកកម្ពស់ការផ្តល់សេវាក្នុងវិស័យអប់រំ និងសុខាភិបាលឱ្យបានកាន់តែល្អប្រសើរនៅមូលដ្ឋាន។

ឯកឧត្តមបន្តទៀតថា៖ ការរៀបចំ និងដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាការពញាក់ស្នារតីដល់អង្គភាពផ្តល់សេវាសាធារណៈនៅមូលដ្ឋានឱ្យខិតខំបំពេញការងាររបស់ខ្លួនក្នុងការបម្រើសេវាផ្ទាល់ដល់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អ ប្រសើរ ព្រមទាំងឆ្លើយតបនឹងសេចក្តីត្រូការរបស់ប្រជាជន ហើយក៏ជាផែនទីបង្ហាញផ្លូវក្នុងការកែលម្អរការគ្រប់គ្រង់ និងការផ្តល់សេវានៅអង្គភាពរបស់ខ្លួន ត្រៀមលក្ខណៈបានល្អប្រសើរសម្រាប់ចូលរួមការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ និងការចូលរួមចំណែកសម្រេចបាននូវបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបន្ថែមទៀតថា៖ ដើម្បីសម្រេចចក្ខុវិស័យប្រកបដោយមហិច្ឆតានេះ រាជរដ្ឋាភិបាល បានសម្រួចឆន្ទៈយ៉ាងមោះមុតបន្តអនុវត្តការកែទម្រង់គ្រប់វិស័យឱ្យកាន់តែមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ ក្នុងគោលដៅធ្វើឱ្យកម្ពជាមានភាពសុខដុម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ និងការកែទម្រង់វិស័យសុខាភិបាល ត្រូវបានកំណត់ជាវិធានការគន្លឹះ សម្រាប់គាំទ្រការអនុវត្ត និងការសម្រេចបាននូវកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបញ្ជាក់ថា៖ វគ្គបណ្តះបណ្តាលដ៏មានសារៈសំខាន់នេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ ដោយមានការចូលរួមធ្វើបទបង្ហាញពីនីតិវិធីនៃការវាយតម្លៃ ការទទួលស្គាល់អង្គភាពផ្តល់សេវា សាធារណៈគំរូ, ចំណុចលំអិតទាំងអស់ក្នុងលក្ខណៈវិនិច្ឆ័យគោលទាំង៨ រួមនឹងការចែករំលែកឧត្តមានុវត្ត នៃការផ្តល់សេវាពីអង្គភាពជ័យលាភីរបស់ខេត្តកណ្តាល និងបណ្តាខេត្តផ្សេងៗ។ ហើយវគ្គបណ្តុះបណ្តាលអាចរៀបចំទៅបាន ដោយមានការជួយឧបត្ថម្ពីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្សាធារណៈ លើការចំណាយក្នុងការរៀបចំអាហារសម្រន់ អាហារថ្ងៃត្រង់ សម្ភារៈផ្សេងៗនិងប្រាក់ឧបត្ថម្ភដល់សិក្ខាកាម ដែលអញ្ហើញមកពីបណ្តាក្រុង-ស្រុក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!