ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ត្បូង​ឃ្មុំ​ ប្រារព្ធ​ ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥​ មិថុនា​ ឆ្នាំ​២០២៥

ត្បូងឃ្មុំ​៖​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិក-សមាជិកា ប្រារព្ធធ្វើទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ ប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិក Beat Plastic Pollution” ស្ថិតនៅបរិវេណ អគារតេជោបូព៌ា សហភាពសារព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ​ នារ​សៀល​ថ្ងៃ​ទី៥​ ខែមិថុនា​ ឆ្នាំ​២០៥។

ក្នុង​ឱកាស​ ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ លេីកទី​២៩​ ឯកឧត្ដម​ បាន​ថ្លែងអំណរគុណ​ចំពោះ​ ថ្នាក់​ដឹកនាំ​ សមាជិក​ សមាជិកា​ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទូទាំង​ខេត្ត​ត្បូង​ឃ្មុំ​ ដែល​បាន​ចូលរួម​នូវ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក​ និង​តែងតែ​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​ការ​ការពារ​បរិស្ថាន​កម្ពុជា​ ដោយ​បាន​ចូលរួម​កាត់​បន្ថយ​កាត​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិក​ ការរេីស​ និង​ប្រមូល​សំណល់​សំរាម​ប្លាស្ទិក​ នៅតាម​ដងផ្លូវ​ និង​ក្នុង​សហគមន៍​ដែល​បាន​រស់នៅកន្លងមក​ និង​សូម​ឱ្យ​ យុវជន​ សិស្សានុសិស្ស​ ក៏ដូចជា​ប្រជាជន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំង​មូល​ បន្ដ​សំអាត​ ទុកដាក់​សំរាម​ឱ្យ​បានត្រឹម​ ដេីម្បី​ជៀសវាង​ការបំពុល​ដោយ​ប្លាស្ទិក​ ដែល​បង្កឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ផ្ទាល់​ខ្លួន​ និង​ក្រុម​គ្រួសារ​។

ឯកឧត្ដម​ បាន​បន្ត​ឱ្យ​ យុវវ័យ​ សសយក​ ខេត្ត​ត្បូងឃ្មុំ​ ចូលរួម​យុទ្ធនាការ​ ពន្លក​បៃតង​ ជាមួយ​ក្រសួង​បរិស្ថាន​ ក្នុង​ការ​ដាំដេីមឈេី​ ដេីម្បី​ស្ដារ​ឡេីង​នៃភាព​បៃតង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!