ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ប្រាសាទតាមទាន់ > ប្រាសាទតាមាន់ មិនមែន “ប្រាសាទតាមន្ត” ទេ

ប្រាសាទបុរាណខ្មែរភាគច្រើន ដែលមានឈ្មោះហៅរហូតមកដល់សព្វថ្ងៃ គឺវាអាស្រ័យទៅលើប្រជាជននៅក្នុង តំបន់នោះជាអ្នកហៅ ឬជាអ្នកដាក់ឈ្មោះ។ ការហៅឈ្មោះ ឬដាក់ឈ្មោះឲ្យប្រាសាទទាំងនោះ គឺវាអាស្រ័យលើស្ថានភាព ទីតាំងភូមិសាស្ត្រ ធម្មជាតិជុំវិញ លក្ខណៈប្រាង្គរបស់ប្រាសាទ រឿងព្រេងដែលនិយាយតៗគ្នា ជួនកាលខ្លះទៀតគេហៅ ដោយយោងទៅតាមរូបបដិមា ឬចម្លាក់ផ្សេងៗ ដែលមាននៅក្នុងប្រាសាទស្រាប់ ដែលគេមានជំនឿ ឬយល់ថាសំខាន់ សម្រាប់ប្រជាជនរស់នៅជុំវិញសហគមន៍របស់ពួកគេ។ មានប្រាសាបុរាណខ្មែរចំនួនតិចតួច ដែលយើងអាចស្គាល់ ឈ្មោះដើម តាមរយៈសិលាចារឹក ដែលរកឃើញនៅនឹងប្រាសាទផ្ទាល់។ ជាក់ស្តែង ប្រាសាទបាគង (ឥន្រ្ទសូរ) ប្រាសាទភ្នំបាខែង (យសោធរគីរី) ប្រាសាទព្រះគោ (បរមេស្វរ) ប្រាសាទបន្ទាយស្រី (ត្រីភួនមហេស្វរ) ប្រាសាទព្រះវិហារ (ស្រីសីខារេស្វរ) ។ល។ តែទោះបីជាប្រាសាទមួយចំនួនទាំងនោះមានឈ្មោះដើមរបស់ខ្លួនក៏ដោយ ក៏យើងមិនបានហៅឈ្មោះដើមទាំងនោះទេ គឺយើងហៅទៅតាមរឿងព្រេង ឬតាមតថភាពជាក់ស្តែង។ ចំពោះប្រាសាទ តាមាន់ធំ ក៏មិនខុសពីប្រាសាទបុរាណ ដែលរៀបរាប់ខាងលើនោះដែរ។ សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ជាពិសេសចាស់ៗគាត់និយាយ ថាប្រាសាទតាមាន់ធំ បើតាមចាស់ពីដើមៗតំណាលតៗគ្នាមកគឺ ប្រាសាទនេះមានឈ្មោះថា “ប្រាសាទតាមទាន់” ។ ការដែលហៅថា ប្រាសាទតាមទាន់ ដូច្នេះដោយសារមានរឿងព្រេងមួយដ៏វែងតំណាល តៗថា << កាលពីដើមឡើយមានព្រះមហាក្សត្រមួយព្រះអង្គឈ្មោះ យសោកេរ្តិ៍ ព្រះអង្គសព្វព្រះហឬទ័យចិញ្ចឹមសត្វ បក្សាបក្សីខ្លាំងណាស់។ ក្នុងចំណោមសត្វបក្សាបក្សីទាំងនោះ សត្វទទា ជាសត្វដែលព្រះអង្គសព្វព្រះហឬទ័យជាងគេ។

ដោយសារតែរាជកិច្ចច្រើនក្នុងការមើលការខុសត្រូវចំពោះប្រជានុរាស្ត្រ និងការការពារទឹកដីពីការឈ្លានពានពីសត្រូវធ្វើ ឲ្យព្រះបាទយសោកេរ្តិ៍ភ្លេចភ្លាំង មិនបានដាក់ចំណីឲ្យសត្វទទាស៊ីនៅថ្ងៃពេញបូណ៌មី ដែលជាហេតុធ្វើឲ្យសត្វទទានោះ ស្លាប់ ហើយបានចាប់កំណើតជាព្រះមហាក្សត្រឈ្មោះ ព្រះបាទឧលោ។ ដោយមានគំនិតគុំគួន ចងកំហឹង ចង់សងសឹក ជាមួយព្រះបាទយសោកេរ្តិ៍ ដែលធ្វើឲ្យខ្លួនស្លាប់កាលពីអតីតជាតិ ដែលនៅជាតិជាសត្វទទានោះ ព្រះបាទឧលោ បានលើក ទ័ពជាច្រើនតាមប្រហារព្រះបាទយសោកេរ្តិ៍ ដើម្បីសងសឹក។ ព្រះបាទយសោកេរ្តិ៍ ដោយសារកំលាំងទ័ពរបស់ខ្លួនមានតិច ជាងព្រះបាទឧលោ ក៏បានភៀសព្រះកាយចេញពីព្រះនគរ ដោយជិះដំរីសភ្លុកខៀវចូលក្នុងព្រៃ ដោយនាំព្រះអគ្គមហេសី ឈ្មោះ នាង បទុម និងបុត្រានៅក្នុងផ្ទៃ ទៅជាមួយពេលមកដល់ក្នុងព្រៃជ្រៅលើភ្នំដងរែកព្រះអង្គបានចុះសម្រាកនៅទី នេះ (ថ្មគ្រែសព្វថ្ងៃនៅត្រង់រូបដំរីទ្រោម) ហើយព្រះបាទយសោកេរ្តិ៍ បាននាំអគ្គមហេសីរបស់ខ្លួនឡើងទៅលើខ្នងភ្នំកសាង ប្រាសាទមួយនៅទីនោះ (សព្វថ្ងៃប្រាសាទតាមាន់ធំ) ស្នាក់នៅបានប្រាំពីរខែ។ និយាយពីព្រះបាទឧលោ ពេលបានដំណឹង ពីទីតាំងលាក់ខ្លួនរបស់ព្រះបាទយសោកេរ្តិ៍ ហើយក៏បានលើកទ័ពដេញតាមចាប់ ឯព្រះបាទយសោកេរ្តិ៍ពេលដឹងថា ព្រះបាទ ឧលោ លើកទ័ពមកតាមចាប់ក៏ប្រញាប់ភៀសខ្លួន តែគេចមិនរួចក៏ត្រូវបានកងទ័ពព្រះបាទឧលោ តាមទាន់ចាប់បាននៅនឹង កន្លែងនោះ[…] >>។

ដោយហេតុនេះហើយ នៅសម័យក្រោយមកគេក៏នាំគ្នាហៅប្រាសាទនោះថា ប្រាសាទតាមទាន់ ដោយសារព្រះបាទឧលោ តាមទាន់ចាប់បានព្រះបាទយសោកេរ្តិ៍នៅទីនោះ ហើយក្រោយមកក្លាយជា “ប្រាសាទតាមាន់” តមក។ ជាមួយគ្នានេះដែរ ដោយសារនៅទីនោះមានប្រាសាទចំនួនបី ដែលនៅជិតៗគ្នា ហើយមានឈ្មោះតាមាន់ដូចៗ គ្នានោះ ដូចនេះប្រជាជនកំណត់យកប្រាសាទដែលធំជាងគេហៅថា ប្រាសាទតាមាន់ធំ ឯប្រាសាទដែលតូចល្មមហៅថា ប្រាសាទតាមាន់តូច ហើយប្រាសាទដែលតូចជាងគេហៅថា ប្រាសាទតាមាន់ ឬប្រាសាទបាយក្រៀមនេះឯង។

សូមបញ្ជាក់ថា រឿងព្រេងមានខាងលើវែងណាស់ ហើយវាមានជាប់ទាក់ទងនឹងតំបន់ នឹងប្រាសាទមួយចំនួនទៀត ក្នុងនោះដូចជា ភូមិល្បើករឹត ប្រាសាទគុក ផ្លូវរំកិលសព ប្រាសាទបន្ទាយទ័ព ប្រាសាទបន្ទាយឆ្មារ ភ្នំកំព្រា ជាដើម ហើយឈ្មោះស្តេច (ព្រះបាទយសោកេរ្តិ៍) នៅក្នុងរឿងនេះមានឈ្មោះដូចគ្នាទៅនឹងឈ្មោះស្តេចក្នុងរឿងព្រេងប្រាសាទ ចៅស្រីវិបុលដែរ។ សម្រាប់ប្រជាជនរស់នៅខេត្តសុរិន្ទ្រ គឺគេមានរឿងព្រេងរបស់គេដែរ ដែលនិយាយទាក់ទងនឹងប្រាសាទ តាមាន់ធំនេះ។ ទោះបីជាយ៉ាងណាពាក្យ “តាមាន់ធំ” នេះគ្រាន់តែជាពាក្យដែលប្រជាជនហៅតៗគ្នាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាមានសិលាចារឹកជាច្រើនផ្ទាំង ដែលបានរកឃើញនៅទីនោះ ហើយក្នុងនោះមានសិលាចារឹកភាគច្រើន និយាយពីការថ្វាយទ្រព្យសម្បត្តិ និងវត្ថុផ្សេងៗដល់ “កំម្រតេង ជគត គិវបាទ បស្ចិម” ដែលឈ្មោះនេះ ជាឈ្មោះ ដែលគេហៅចំពោះទេព ដែលតម្កល់នៅក្នុងប្រាសាទតាមាន់ធំ ឬហៅឈ្មោះប្រាសាទតាមាន់ធំកាលពីសម័យបុរាណ។

ដោយឡែកសម្រាប់ថៃវិញ គេហៅប្រាសាទនេះថា “ប្រាសាទតាមឿនធំ” ជាពាក្យថៃ “ตาเมือนธม” ដែលពាក្យនេះ ជាពាក្យដែលថៃគេហៅតាមសម្លេងគ្រាមភាសារបស់ខ្មែរយើងក្នុងតំបន់នេះពីសម្លេង “តាមាន់ធំ” ទៅជា “តាមឿនធំ ឬ តាមឿនធម” ព្រោះពាក្យ “មាន់” ខ្មែរតំបន់ខ្លះបញ្ចេញសម្លេងទៅជា “មឿន”។ តែបើតាមឯកសារខ្លះគេតំណាលថា កាលពីដើមឡើយមានតាម្នាក់ឈ្មោះ “តាមាន់”។ តាមាន់គឺ ជាស្តេចយីកេគ្រប់ គ្រងនគររាជ។ ស្ដេចយីកេនេះជាស្តេចឪរបស់ស្ដេចអូលូគ្រងនៅខ្មែរក្រោម។ ស្តេចទាំងពីរជាស្តេចខ្មែរ។ ស្តេចខ្មែរខាង ណោះ (ស្តេចអូលូ) ជាកូនមកចាប់ស្តេចឪ (ស្ដេចយីកេ) យើងខាងណេះទៅសម្លាប់ មិនដឹងថាស្តេចឪខុសអីទេបានជា គេយកគាត់ទៅសម្លាប់។ ប្រហែលជាគាត់គោងរ៉ាត់បាន (រដ្ឋបាល) ទេដឹង? ពេលកូនលបមើលមិនឃើញឪពុកងាប់ ម្តាយឈ្មោះយាយផាន់ងាប់។ ស្ដេចយីកេខ្មែរយើងខាងណេះមកផ្ទះវិញមិនឃើញប្រពន្ធពេលត្រឡប់មកវិញ តែនៅតាម ផ្លូវក៏បានឃើញប្រាសាទនេះក៏ដាក់ឈ្មោះថា “ប្រាសាទតាមាន់” ពីដើមប្រាសាទនេះមានចេញភ្លើងខៀវ ព្រោះពីដើម មនុស្សខ្លាំងពូកែប្រាសាទស័ក្តិសិទ្ធិណាស់។ នេះជាតំណាល ដែលអ្នកភូមិរុន ឬបានរុនខេត្តសុរិន្ទ្រ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៧៩ ម្នាក់រស់នៅក្បែរប្រាសាទតាមាន់។ សូមជ្រាបថា នៅទីនេះពាក្យថា “គោង” (កែរ) មានន័យថា ក្បត់ ឯពាក្យ “កូង” (โกง) នេះន័យពិតប្រាកដគឺ កុហក ឬឧបាយកល ល្បិចបោកបញ្ឆោត)។ រីឯពាក្យថា “មាន់” នៅទីនេះ គឺប្រហែលមិនសំដៅលើសត្វមាន់នោះទេ ក៏ប៉ុន្តែអាចជាពាក្យកំលាយចេញពីពាក្យ “វរ្ម័ន” ដែលជាគោរមងាររបស់ ព្រះមហាក្សត្រខ្មែរសម័យបុរាណ ដែលខ្មែរសុរិន្ទ្របញ្ចេញសម្លេងថា “ម័ន”។ នេះគ្រាន់តែ ជាសម្មតិកម្មមួយប៉ុណ្ណោះ (មីស៊ែល ត្រាណេ)។

រឿងព្រេងនេះ មានភាពស្រដៀងគ្នាត្រង់ចំណុចមួយចំនួន ដែលគួរគិតពិចារណា។ (ដកស្រង់ពីសៀវភៅ ការសិក្សារស្រាវជ្រាវ អំពី សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្នុងខេត្តឧត្តរមានជ័យ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ) ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!