នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថៃ្ងទី០៥ ខែមិថុនា ឆ្នាំ២០២៥ រូបខ្ញុំ សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេប្រវែង ៥៥០ម៉ែត្រ ទទឹង ៥,៥០ម៉ែត្រ កម្រាស់ ០,៥ម៉ែត្រ និងស្លាកសញ្ញា ០១ ដែលជាគម្រោងមូលនិធីឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
កម្មវិធីនេះធ្វើនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ដោយមានការអញ្ជើញលោកនាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត លោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ តំណងក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។ដោយ۔យ៉ាន់ សីហា























