ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

រដ្ឋបាលស្រុកលើកដែក ខេត្តកណ្តាល ចេញសេចក្តីជូនដំណឹងស្តីពីការសាងសង់បង្គោលព្រំកន្លែងអភិរក្សជលផលអតីតឡូតិ៍នេសាទលេខ០៩

-យោងអនុក្រឹត្យលេខ ៥៣ អនក្រ បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល។

-ស្មារតីកិច្ចប្រជុំនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តកណ្តាល ។

រដ្ឋបាលស្រុកលើកដែក សូមជម្រាបជូនដំណឹងដល់សាធារណៈជន ដែលមានក្បាលដី នៅចំណុច ជាប់ទីតាំងអតីតឡូតិ៍នេសាទលេខ០៩ ស្ថិតនៅភូមិបឹងលើ ភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ឱ្យ បានជ្រាបថា ៖ ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកណ្តាល នៃ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល នឹងចុះមកសាងសង់បង្គោលព្រំដែនអភិរក្សជលផលអតីត ឡូតិ៍នេសាទលេខ០៩ ចំនួន០៣បង្គោល ដោយក្នុងបង្គោល១១ ស្ថិតក្នុងអក្ស(X:515247/Y:1225430) បង្គោល១២ស្ថិតក្នុងអក្ស (X:517090/Y:1225459) ស្ថិតនៅភូមិបឹងលើ ឃុំខ្ពបអាទាវ, និងបង្គោល១៣ ស្ថិត ក្នុងអក្ស (X:517242/ Y:1221259) ស្ថិតនៅភូមិបឹងលើ ភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

គួរបញ្ជាក់ផងដែរថា ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានទទួលគម្រោងផែនការសាងសង់ បង្គោលព្រំដែនអភិរក្សជលផលអតីតឡូតិ៍នេសាទលេខ០៩នេះ ក្នុងឆ្នាំ២០២៤ តែដោយមូលហេតុស្ថិតក្នុង កំឡុងពេលទឹកដំឡើង ទើបលើកពេលមកអនុវត្តក្នុងឆ្នាំនេះវិញ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាទទួលជ្រាបជាព័ត៌មាន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!