ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

យុវតី ២រូប ស្ពាយបរិញ្ញាបត្រភ្ជាប់ចំណេះដឹង ចូលទៅធ្វើជំនួយការ ឃុំ ដោយក្ដីមោទនៈ និងពេញចិត្តបំផុត!

បច្ចុប្បន្ន ឃុំ សង្កាត់ ទូទាំងប្រទេសសុទ្ធតែមានជំនួយការ។ ជំនួយការទាំងនោះ ភាគច្រើនត្រូវបានជ្រើសរើសចេញពីពលរដ្ឋនៅក្នុងមូលដ្ឋាននោះផ្ទាល់។ តាមការសង្កេត ក្នុងចំណោមអ្នកដែលត្រូវបានក្រុមប្រឹក្សាឃុំ សង្កាត់ ជ្រើសរើសឱ្យមកធ្វើជាជំនួយការ គឺជាយុវជនក្មេងៗដែលចេះប្រើកុំព្យូទ័រ និងខ្លះរៀនចប់ដល់ថ្នាក់បរិញ្ញាបត្រទៀតផង។ ជាក់ស្ដែងឥលូវនេះ មានកញ្ញា ស៊ុត នីតា និងកញ្ញា ណុន ស្រីនីត ជាទឡ្ហីករណ៍ស្រាប់។ ឆ្លើយនឹងសំនួរថា ហេតុអ្វីបានជាយុវតីរៀនចប់ថ្នាក់បរិញ្ញាបត្រទាំង២រូបនេះ សម្រេចចិត្តចូលធ្វើជំនួយការឃុំ? ខាងក្រោមនេះគឺជាខ្លឹមសារពិស្ដារ។

កញ្ញា ស៊ុត នីតា ជាជំនួយការហិរញ្ញវត្ថុ នៅឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ថ្លែងប្រាប់មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃកនាថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២៥នេះ នីតា ឱ្យដឹងថា មនុស្សមួយចំនួន បានចាត់ទុកការងារជំនួយការឃុំ ថាជាការងារងាយៗ មិនសូវមានអ្នកចាប់អារម្មណ៍ និងផ្ដល់តម្លៃ ជាពិសេសចេញពីការយល់ឃើញក្នុងចំណោមយុវជនដែលបានរៀនដល់ថ្នាក់បរិញ្ញាបត្រ។

ផ្ទុយពីទស្សនៈទាំងនោះ នីតា បានរម្លឹកថា ទម្រាំបានមកធ្វើការងារដែលខ្លួនស្រលាញ់និងពេញចិត្តមួយនេះ នាងបានឆ្លងកាត់ការតស៊ូច្រើន។ ការតស៊ូរបស់ នីតា គឺ បន្ទាប់ពីជាប់បាក់ឌុប នាងបានសម្រេចចិត្តបន្តការសិក្សាជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ ដោយធ្វើការរោងចក្របណ្ដើរ រៀនបណ្ដើរ រហូតទាល់តែបញ្ចប់បរិញ្ញាបត្រដោយជោគជ័យ។ នីតា បន្តថា “ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ ខ្ញុំក៏បានដាក់ពាក្យជាគ្រូបង្រៀនកិច្ចសន្យាជាហូរហែរ ប៉ុន្តែមិនជាប់នោះទេ។ ខ្ញុំនៅតែបន្តដាក់ពាក្យជាគ្រូបង្រៀនកិច្ចសន្យានេះទៀត និងឆ្លៀតទៅស្វែងរកការងារបណ្ដោះអាសន្ន រហូតចូលបម្រើការងារនៅធនាគារមួយ។ ធ្វើការបានប្រហែល១ឆ្នាំ ខ្ញុំក៏ជាប់ជាគ្រូបង្រៀនកិច្ចសន្យា និងធ្វើការបាន១ឆ្នាំទៀត ក៏ឃើញឱកាសនៃប្រកាសជ្រើសរើសជំនួយការហិរញ្ញវត្ថុ ខ្ញុំក៏បានដាក់ពាក្យ ហើយក៏ជាប់ និងចូលបម្រើការងារនៅចុងឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន”។

ហេតុអ្វីបានជាយុវតីរូបនេះមិនបន្តនៅធ្វើបុគ្គលិកធនាគារ? ហេតុអ្វីមិនបន្តធ្វើគ្រូកិច្ចសន្យា? នីតា បានផ្ដល់ចម្លើយខ្លះហើយ ប៉ុន្តែលម្អិតជាងនេះ នាងបានរៀបរាប់យ៉ាងក្បោះក្បាយថា ឬសគល់ធំបំផុត គឺកើតចេញពីការស្រឡាញ់ពេញចិត្តក្នុងការបម្រើសេវាសាធារណៈផ្នែកហិរញ្ញវត្ថុនេះជូនឃុំ និងការងារផ្សេងទៀតជូនពលរដ្ឋ។ នីតា បញ្ជាក់ថា «បើប្រៀបធៀបនឹងប្រាក់ខែដែលកំពុងទទួលបាន គឺ១លានរៀលនេះតិចជាងប្រាក់ខែគ្រូបង្រៀនកិច្ចសន្យា ទាបជាងការងាររោងចក្រ និងការងារឯកជនមែន ប៉ុន្តែខ្ញុំនៅតែបន្តប្ដេជ្ញាចិត្តបំពេញវាឱ្យបានល្អ ព្រោះតែស្រលាញ់ ខ្ញុំពិតជាស្រលាញ់ និងចង់បម្រើការងារមូលដ្ឋាន ពិសេសវាត្រូវនឹងជំនាញដែលខ្ញុំសិក្សានៅសាកលវិទ្យាល័យ។ ម្យ៉ាងទៀត ខ្ញុំមានឱកាសបាននៅមើលថែ និងជួយការងារពុកម៉ែ»។

ចុះចំណែក យុវតី ណុន ស្រីនីត? ស្រីនីត នាងជាជំនួយការហិរញ្ញវត្ថុនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មិនខុសពី នីតា នោះទេ គឺក្ដីស្រលាញ់ចំពោះការងារមូលដ្ឋាន និងឧត្តមគតិចង់ចូលរួមអភិវឌ្ឍន៍ឃុំកំណើត ជាកត្តាចម្បងនៃការសម្រេចស្ពាយសញ្ញាបត្រភ្ជាប់ចំណេះដឹងមកបម្រើការងារជាជំនួយការឃុំ។ សម្រាប់ ស្រីនីត ជំនួយការហិរញ្ញវត្ថុ ជាតួនាទីសំខាន់មួយ ដែលអាចរួមចំណែកក្នុងការផ្តល់ភាពច្បាស់លាស់លើចំណាយ និងប្រាក់ចំណូល ដើម្បីធានាថា ប្រាក់រដ្ឋត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានតម្លាភាពដោយឃុំ។ មិនត្រឹមតែប៉ុណ្ណោះ នាង ក៏សង្ឃឹមថាតួនាទីនេះនឹងជួយអភិវឌ្ឍជំនាញ និងបទពិសោធន៍ ដល់ដំណើរជីវិតការងាររបស់ខ្លួនទៅថ្ងៃអនាគត។

រម្លឹកដល់ពេលចូលធ្វើការងារដំបូង ស្រីនីត បានចែករំលែកថា ពេលចាប់ផ្តើមចូលបម្រើការងារដំបូងនៅពាក់កណ្តាលឆ្នាំ២០២២ នាងទទួលបានមេរៀនថ្មីៗ និងបទពិសោធន៍ថ្មីៗទាំងពីរចាស់ទុំដែលជាក្រុមប្រឹក្សាឃុំ ស្មៀន ប៉ុស្តិ៍នគរបាល មេភូមិ និងជាពិសេសពីប្រជាពលរដ្ឋ។ តាម ស្រីនីត ពីដំបូងទី ការងារនេះមានលំបាកបន្តិចបន្តួច ប៉ុន្តែដោយទទួលបានការណែនាំ និងជួយបង្ហាត់បង្រៀនពីអ្នកជុំវិញ ពិសេសមានការគាំទ្រ ជំរុញ និងលើកទឹកចិត្តពីឪពុកម្តាយ និងបងប្អូន នាងតែងមានកម្លាំងចិត្តជានិច្ច។
មានចំណុចដូចគ្នាពិសេសមួយដែល ស្រីនីត និង នីតា សង្កត់ធ្ងន់ដូចគ្នា គឺយុវតីទាំងពីររូប មានក្ដីសង្ឃឹមថាថ្ងៃណាមួយ រាជរដ្ឋាភិបាលនឹងមើលឃើញពីសារៈសំខាន់ និងការលះបង់របស់ជំនួយការកិច្ចសន្យានៅតាមឃុំ សង្កាត់ ហើយសម្រេចឱ្យមានឱកាសចូលក្របខណ្ឌ ដោយវាយតម្លៃទៅលើបទពិសោធន៍ការងារ និងកម្រិតនៃការសិក្សា។

គួរបញ្ជាក់ថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ជាបុគ្គលិកក្រៅក្របខណ្ឌរដ្ឋ ដែលត្រូវបានជ្រើសរើស អនុលោមតាមមាត្រា២៩ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងធានាថាការប្រើប្រាស់ថវិកាឃុំ សង្កាត់ មានភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព៕

កញ្ញា សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!