ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន បានបង្ហោះ នៅក្នុងគណនេយ្យ របស់​ឯកឧត្ដម​ដោយមានខ្លឹមសារថា៖=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥
0

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដឹកនាំមន្ត្រីក្រោមឱទាទ អមដំណើរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យផ្ទាល់ នៅតាមការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក ដែលជាប្រពន្ធ័រំដោះទឹកដ៏សំខាន់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ..!​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៥ ដោយមានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញប្រមាណជាង៣លាននាក់ ដែលកំពុងមានការព្រួយបារម្មណ៍ អំពីជំនន់ទឹកភ្លៀង នារដូវវស្សានេះ ។

វត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកមិនបាននៅស្ងៀម ព្រងើយកន្ដើយឡើយ លោកបានដឹកនាំ ក្រុមការងារមន្ត្រីជំនាញ រួមទាំងលោក-លោកស្រី អភិបាលនៃគណៈអភិបាលខណ្ឌ ដង្កោ ខណ្ឌចំការមន និង ខណ្ឌមានជ័យ  តែងតែយកចិត្ដទុកដាក់ ចុះត្រួតពិនិត្យផ្ទាល់ នៅតាមការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក ដែលជាប្រពន្ធ័រំដោះទឹកដ៏សំខាន់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ព្រមទាំងអញ្ជើញចុះទៅត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងអាម៉េ ទី ២ នៃគម្រោងស្ថាបនាមហាវិថី ឈុន គង់ បែកខាងកើតនៃតំបន់អភិវឌ្ឍន៍ជើងឯក ។

ក្នុងនោះផងដែរ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំទៅដល់ លោក-លោកស្រី ដែលជាអភិបាលខណ្ឌ សូមយកចិត្តទុកដាក់អោយបានខ្ពស់ ចំពោះបញ្ហា នានាដែលបង្កឡើងដោយកត្តាធម្មជាតិ ពិសេសគឺបញ្ហាជំនន់ជន់លិច ផ្លូវនិងផ្ទះប្រជាពលរដ្ឋ ដែលបង្កឡើងដោយទឹកភ្លៀង និង កង្កឡើងដោយកង្វះការយល់ដឹងពីំសំណាក់ប្រជាពលរដ្ឋ មួយចំនួនតូច ទៅលើការទុកដាក់វិចខ្ចប់សំរាម មិនបានត្រឹមត្រូវតាមការណែនាំ របស់អាជ្ញាធរ ដែលបណ្តាលអោយហូរធ្លាក់ចូលលូ កកស្ទះចរន្តផ្លូវទឹក និង ត្រូវបន្តណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយចូលរួមថែរក្សារបរិស្ថាន ទុកដាក់វិចខ្ចប់សំរាម អោយបានត្រឹមត្រូវ ចូលរួមទាំងអស់គ្នា ភូមិឋានស្អាតបរិស្ថានល្អ គ្មានសំរាមគ្មានថង់ផ្លាស្ទីក ហូរធ្លាក់ចូលលូ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែម ទៅកាន់ក្រុមហ៊ុន ទទួលសិទ្ធិម៉ៅការសាងសង់ស្ថានីយ៍បូមទឹក សូមធ្វើយ៉ាងណាពន្លឿនការសាងសង់ អោយបានលឿននិងប្រកបដោយគុណភាព សោភណ្ឌ័ភាព អោយបានរួចរាល់ក្នុងពេលឆាប់ខាងមុខ ព្រោះរដូវស្សាចូលមកដល់ហើយ ។

ជាចុងក្រោយក្នុងនាមឯកឧត្តម ជាអភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនដែលភ្លេចឡើយ និង សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព និង សុភមង្គល គ្រប់ៗគ្រួសារ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!