ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

សម្តេចតេជោ បង្ហាញការឈឺចាប់ ក្រោយទាហានថៃ លួចបាញ់ទាហានខ្មែរស្លាប់ នៅតំបន់មុំបី

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការឈឺចាប់ចំពោះទាហានខ្មែរម្នាក់ ដែលបានបាត់បង់ជីវិត ដោយសារតែទាហានថៃលួចឆ្មក់បាញ់ នៅលើទឹកដីខ្មែរ(មុំបី) កាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ខណៈការបាញ់នេះ បានឈ្លានពានយ៉ាងគឃ្លើន លើដែនអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសមាជ រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើកទី១នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចពិតជាមានការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីទាហានខ្មែរម្នាក់ត្រូវបានទាហានថៃលួចបាញ់សម្លាប់លើទឹកដីខ្មែរ ហើយថែមទាំងទាមទារឲ្យកម្ពុជាដកកងទ័ពរបស់ខ្លួនចេញពីដីខ្មែរ(តំបន់មុំបី)ថែមទៀតនោះ។ ដូច្នេះយើងត្រូវ មានការឆ្លើយតបទៅវិញជាបន្ទាន់ ដើម្បីការពារនូវសិទ្ធិ និងអធិបតេយ្យរបស់ខ្លួនគ្រប់មធ្យោបាយទាំងអស់។

នៅក្នុងពិធីសមាជ រដ្ឋសភា និងព្រឹទ្ធសភាជាលើកទីមួយនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា បើទោះបីជាថៃមិនព្រមឯកភាពលើកបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិទេនោះ ក៏កម្ពុជានៅតែប្តឹងទៅដែរ រួមទាំងមានការឆ្លើយតបដោយប្រការណាមួយថែមទៀត។ មួយវិញទៀតសម្តេចតេជោ ក៏បានស្នើឲ្យគ្រប់ស្ថាប័ន និងនីតិប្រតិបត្តិទាំងអស់ ចេញសេចក្តីថ្លែងការណ៍គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជា យកបញ្ហាព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ( ICJ)ផងដែរ។ ដោយសម្តេច បានលើកឡើងទៀតថា​ តំបន់នៅព្រំដែនជារបស់កម្ពុជា ហេតុអ្វីបានជាភាគីថៃចង់ឱ្យកម្ពុជាដកកងទ័ពចេញពីទឹកដីរបស់ខ្លួននោះទៅវិញ ដូច្នេះសម្តេចបានផ្តាំទៅភាគីថៃវិញថា«វាមិនអាចទៅរួចនោះទេ»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!