ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនមានបំណងឈ្លានពានចូលប្រទេសជិតខាង និងមិនចង់បានទឹកដីប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តត់ផ្គង់កងទ័ពនៅព្រំដែន ប៉ុន្តែការជួយគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ព។ ការបញ្ជាក់បែបនេះ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ សម្តេចបានចុះទៅជួបដោយផ្ទាល់ជាមួយមេទ័ព និងកម្លាំងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅព្រំដែនខេត្តព្រះវិហារ ដោយកងទ័ពកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារទឹកដី បូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជា មិនមានបំណងឈ្លានពានចូលប្រទេសជិតខាង និងមិនចង់បានទឹកដីប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ។ ប៉ុន្តែ សូមប្តេជ្ញាចិត្តការពារឱ្យបានដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ចំណុចនេះ គឺជាការរបស់កងទ័ព និងកងកម្លាំងនគរបាលជាតិកម្ពុជា ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។

សម្តចបវរធិបតី ហ៊ុន ម៉ាណែត ក៏បាថ្លែងអំណរគុណចំពោះការគាំទ្រដ៏ផុសផុលពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី មិនថានៅក្នុងប្រទេស មិនថានៅក្រៅប្រទេសចំពោះការជួយឧបត្ថម្ភគាំទ្រទៅដល់កងទ័ពរបស់យើង កងនគរបាលជាតិ តាមរយៈការបរិច្ចាគធនធាន ថវិកា សម្ភារៈ ស្បៀងអាហារជាច្រើន ជាបន្តបន្ទាប់ ក៏ដូចជាការបញ្ចេញសារគាំទ្រលើបណ្តាញសង្គម និងតាមរយៈគ្រប់រូបភាពផ្សេងៗទៀត ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពរបស់កម្ពុជា ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន។

សម្តចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា ការជួយឧបត្ថម្ភមិនត្រឹមតែស្បៀង មិនត្រឹមតែថវិកានោះទេ ការធានាស្បៀង ការធានាថវិកា រាជរដ្ឋាភិបាលយើងបានធានា ក្រសួងការពារជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានទៅឈរជើងនៅទីនោះ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ខាងភស្តុភាក្រសួងការពារជាតិ ក៏បានធានា យើងមិនឱ្យមានការខ្វះខាតសម្រាប់បងប្អូននោះទេ ប៉ុន្តែ ការជួយគាំទ្របន្ថែមរបស់បងប្អូនប្រជាពលរដ្ឋនេះ មិនត្រឹមតែជាស្បៀង សម្ភារៈ ប៉ុន្តែ គឺជាការលើកទឹកចិត្តសម្រាប់កងទ័ពរបស់យើង ដែលដឹងថាប្រជាពលរដ្ឋយើងនៅគ្រប់ទិសទីនៅពីក្រោយកងទ័ពរបស់យើង ដើម្បីបំពេញកាតព្វកិច្ចការពារទឹកដីរបស់យើងដោយបានជោគជ័យនេះ គឺជាសារធំណាស់សម្រាប់បងប្អូនរបស់យើង»។

បន្ថែមពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី សូមអំពាវនាវបន្តគាំទ្រ និងរួមគ្នា ដើម្បីលើកទឹកចិត្តកងទ័ពកម្ពុជា ហើយនៅពេលជាមួយគ្នា និងសូមអំពាវនាវសារជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនទោះបីជាមាននិន្នាការណាក៏ដោយសូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជា ពីព្រោះពេលនេះ ជាពេលវេលាដែលយើងជាខ្មែរត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារបូរណភាពទឹកដី ជាពិសេសត្រូវរួមគ្នាឈរពីក្រោយកងទ័ពកម្ពុជា ដើម្បីការពារទឹកដី ឱ្យបានជាដាច់ខាត។ ដោយ៖ កន ចំណាន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!