ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ក្មេងទំនើងមួយក្រុមជាង១០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប បន្ទាប់ពីធ្វើសកម្មភាព គប់ និង កាប់ ម៉ូតូរបស់បុគ្គលិកក្នុងហាងមួយកន្លែងនៅក្រុងប៉ោយប៉ែតបណ្ដាលឲ្យរងការខូចខាត

បន្ទាយមានជ័យ : តាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងស្រាវជ្រាវ ករណីក្មេងទំនើងមួយក្រុម មានគ្នាជាង ១០នាក់ ជិះម៉ូតូចំនួន ០៥ គ្រឿង ប្រដាប់ដោយ កាំបិតផ្គាក់ដំបង និងដុំថ្ម បានធ្វើសកម្មភាពចុះទៅកាប់និងគប់ម៉ូតូរបស់បុគ្គលិកក្នុងហាងបណ្ដាលឲ្យរងការខូចខាត ម៉ូតូចំនួន ១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខបាត់ដំបង 1AT-7457 ។

ទីតាំងកើតហេតុចំណុចហាងកាហ្វេយីហោ ធីតាលក់ម្ហូបកម្មង់ ស្ថិតក្នុងមណ្ឌល៩ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែពុំបានបណ្ដាលឱ្យមានអ្នករងរបួសទេ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងទាំងនោះក៏បានជិះម៉ូតូគេចខ្លួនបាត់។

ក្រោមមកក្រុមនេះ ក៏បានត្រឡប់មកធ្វើសកម្មភាពម្តងទៀត វេលាម៉ោង២០នឹង៤៥នាទី ថ្ងៃខែឆ្នាំដដែល បានជិះម៉ូតូនាំគ្នាមកធ្វើសកម្មភាពដេញកាប់ទៅលើបុគ្គលិកហាងកាហ្វេខាងលើជាថ្មី បណ្ដាលឲ្យរងរបួសស្រាលម្នាក់ ជាភ្ញៀវដែលចូលទៅទិញកាហ្វេ ។
បន្ទាប់ពីធ្វើសកម្មភាពហើយក្រុមក្មេងទំនើងនោះក៏បានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយទទួលបានបញ្ជាភ្លាមលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣និង០០នាទី បានធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន៤នាក់ និងដកហូតបានកាំបិតផ្គាក់ចំនួន២ដើម យកមកអធិការដ្ឋានដើម្បីសួរនាំ។
ត្រឹមរយះពេល១៦ម៉ោងប៉ុណ្ណោះកម្លាំងជំនាញចាប់បានក្មេងទំនេីងចំនួន៤នាក់)។

ក្មេងទំនើងចំនួន៤នាក់ មានឈ្មោះដូចខាងក្រោម÷

ឈ្មោះវ៉ា សុខជាត្រា ហៅត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឈ្មោះ នៅ សុភា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឈ្មោះវ៉េត សុខចិន ហៅចិន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឈ្មោះនី រ៉ាឌី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីបានសួរនាំរួចក្មេងទំនើងទាំងបួននាក់ បានឆ្លើយបំភ្លឺអោយសមត្ថកិច្ចដឹងថា ក្រុមពួកខ្លួនមានចំនួន២ធីម គឺធីមKTS ហៅថា ក្មេងតាមសួន និងធីមCL ហៅថា កាហ្វេខែតឡែន បានធ្វើសកម្មភាព កាប់និងគប់ទៅលើក្រុមធីមចំនួនពីរធីមគឺធីម KK5(ក្មេងក៥) និងក្រុមBP(បាញ់ភ្លើង) ប៉ុន្តែកាប់មិនត្រូវមនុស្សឡើយ តែបានកាប់ម៉ូតូបែកបាក់តាប្លូ និងកាត់តាប៊ូ។
សូមបញ្ជាក់ថា ក្មេងទំនើងទាំង៤នាក់ខាងលើ ជាក្មេងទំនើង បង្កអសន្តិសុខសង្គម និងជាមុខសញ្ញា កាប់ គប់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។

ចំណែកបក្ខពួកបានរត់គេចខ្លួន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ដោយកម្លាំងជំនាញបានកំណត់បានអត្តសញ្ញាណក្មេងទំនើងដែលកំពុងរត់គេចខ្លួនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៥ ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!