ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង៖នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្តពោធិ៍ក្នុង ស្ថិតនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយមានការនិមន្ត និងអញ្ជើញចូលរួមដោយព្រះសង្ឃ មន្រ្តីរាជការ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត គរុនិស្សិត-សិស្ស សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ថ្ងៃនេះ យើងជួបជុំគ្នានៅក្នុងបរិវេណវត្តពោធិ៍ក្នុង ដើម្បីសង្រួមកាយវាចាចិត្តគោរពវិញ្ញាណក្ខន្ធដល់ព្រះសង្ឃ បុព្វបុរស វីរជនស្នេហាជាតិ ជនជាតិ កម្មាភិបាល យុទ្ធជន យុទ្ធនារីកម្ពុជា និងប្រជារាស្ត្រស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយអំពើអមនុស្សធម៌ សាហាវឃោឃៅយង់ឃ្នង់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩) ។នៅចំពោះមុខយើងនេះ គឺជាស្តូបមួយក្នុងចំណោមស្តូបរាប់ពាន់ រាប់ម៉ឺនក្នុងទូទាំងប្រទេសកម្ពុជា តម្កល់នូវអដ្ឋិធាតុរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលនៅរាយប៉ាយលើព្រះធរណីហើយត្រូវបានចាត់តាំងប្រមែប្រមូលអដ្ឋិធាតុថែរក្សាទុកដាក់ឱ្យបានសមរម្យសម្រាប់រៀបចំដើម្បីរំលឹកវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំ និងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់នូវលទ្ធផលនៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងររបស់បន ប៉ុល ពត ដែលបានសាបព្រោះមកលើប្រជាជាតិខ្លួនឯង។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ក្នុងនាមខេមរជនដែលនៅមានជីវិតរស់រានរួចផុតពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជនរួមជាតិជំនាន់ក្រោយ មានមោទនភាពយ៉ាងក្រៃលែង និងសូមសម្ដែងនូវការគាំទ្រ ព្រមទាំងកត្តញ្ញូតាធម៌ដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រដែលបានផ្តល់តម្លៃគតិយុត្តដល់ទិវារំលឹកវិញ្ញាណក្ខន្ធប្រជាពលរដ្ឋ ២០ ឧសភា ទៅជាទិវាជាតិក្នុងប្រតិទិនប្រចាំឆ្នាំរបស់រដ្ឋតាមស្មារតីអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋភិបាលកម្ពុជាស្ដីពីទិវាជាតិនៃការចងចាំ ។ ក្នុងអំឡុងពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺជាពេលវេលាដ៏ ល្វីងជូរចត់បំផុតដែលមាតុភូមិកម្ពុជាដ៏ស្រស់បំព្រងរបស់យើងនេះត្រូវបានក្លាយទៅជាគុកឥតជញ្ជាំង ជាវាលពិឃាដ ។ សូរស័ព្ទសម្រែកភ័យរន្ធត់យ៉ាងគ្រលួចលាន់ឡើងឥតលោះព្រោះតែអំពើកាប់សម្លាប់ និងការធ្វើទារុណកម្មឥតញញើតដៃ ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា រយៈពេលជាង៤ទសវត្សរ៍កន្លងមកនេះ នាវាកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើមក្នុងការដឹកនាំ អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាធ្វើឱ្យមានកំណើន និងលើក កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការទំនាក់ទំនងអន្តរជាតិ មិត្តភាព ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក លើកកម្ពស់នូវកិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ដោយឡែកខេត្តបាត់ដំបង អាស្រ័យដោយមានការណែនាំចង្អុលទិសដឹកនាំជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ,ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមការងាររាជរដ្ឋាភិបាលក្រុង ស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ សង្កាត់ បានធ្វើឱ្យទឹកដីខេត្តបាត់ដំបងសម្រេចបានស្នាដៃសមិទ្ធផលជាច្រើន ការរីកចម្រើនលើគ្រប់វិស័យក្នុងខេត្តបាត់ដំបង គឺអាស្រ័យដោយការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម សុខ លូ មានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវ “យុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១” ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាពដោយបានកំណត់ យកអាទិភាពគន្លឹះ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាព្រមទាំងបានកំណត់ដាក់ចេញនូវគោលដៅ យុទ្ធសាស្ដ្រជាក់លាក់តាមបណ្តាវិស័យផងដែរ។ពីបច្ចុប្បន្នដល់អនាគត យើងមានក្ដីសង្ឃឹមជឿជាក់ដ៏មុតមាំថា មាតុភូមិកម្ពុជានឹងបន្តឈានទៅសម្បូរថ្កុំថ្កើងរុងរឿង ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សុភមង្គល និងវឌ្ឍភាព។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ សូមអំពាវនាវ និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៤ សូមអញ្ជើញទៅធ្វើជីវមាត្រ និងបងប្អូនប្រជាពលរដ្ឋជាយុវជនគ្រប់អាយុ១៨ឆ្នាំ សូមអញ្ជើញទៅចុះបោះឆ្នោតនៅតាមមូលដ្ឋានឃុំ សង្កាត់របស់ខ្លួន ដោយសារនៅសល់រយៈពេលតែប្រាំពីរថ្ងៃប៉ុណ្ណោះនឹងបញ្ចប់ការធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតនៅត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ជាមួយនេះក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមាន អាយុចាប់ពី១៥ឆ្នាំឡើងទៅរួមទាំងព្រះសង្ឃសូមនិមន្ត និងអញ្ជើញទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់សាមីដែលជាអត្តសញ្ញាណបណ្ណអេឡិចត្រូនិកដំបូងគេនៅក្នុងព្រះរាជា ណាចក្រកម្ពុជាយើង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!