ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីចៀសផុតពីជំងឺផ្សេងៗ

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើងថា៖ ប្រទេសកាន់តែមានការអភិវឌ្ឍរីកចម្រើន បញ្ហាជំងឺផ្សេងៗបានកើតមានឡើង ដែលនេះបណ្ដាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដែលអាចធ្វើឱ្យយើងមានបញ្ហាសុខភាព កើតជំងឺមិនឆ្លងជាច្រើនដូចជា៖ ជំងឺលើសឈាម លើសជាតិខ្លាញ់ ស្ទះសរសៃឈាម ទឹកនោមផ្អែម និងជំងឺផ្សេងៗជាច្រើនទៀត ដែលទាំងនេះគឺជាប្រភេទជម្ងឺដែលមិនឆ្លង បណ្ដាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដូចនេះយើងទាំងអស់គ្នាគប្បី លេងកីឡាគ្រប់ៗគ្នា ដើម្បីបញ្ជៀសផុតការកើតជំងឺផ្សេងៗជាច្រើន ពិសេសការលេងកីឡា អាចជួយឱ្យយើងទាំងអស់គ្នាមានសុខភាពល្អ ចៀសឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ថ្លែងបែបនេះក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្ដាល។

ឯកឧត្តម អភិបាលខេត្ត បន្តថា៖ វិស័យកីឡា ជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុង គោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ និងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា។ បន្ថែមពីនេះ កីឡាធ្វើឱ្យយើងសប្បាយ កីឡាធ្វើឱ្យមានមិត្តច្រើន កីឡាធ្វើឱ្យមានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺដង្កាត់ទាំងឡាយ ធ្វើឱ្យខួរក្បាលភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ដូចពាក្យមួយបានលើកឡើងថា “ពលរដ្ឋម្នាក់ មានជំនាញ កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

លោក ចេញ សំអុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំប្រកួតកីឡាជាច្រើនប្រភេទ ក្នុងគោលបំណង អភិវឌ្ឍវិស័យកីឡាខេត្ត និងដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមយកទៅប្រកួតនៅថ្នាក់ជាតិ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡានានា។ ហើយការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ មាន៣បីប្រភេទគឺ ផ្នែកកីឡាបាល់ទាត់ ផ្នែកកីឡាបាល់ទះ និងផ្នែកកីឡាបាល់បោះ។

លោកប្រធានមន្ទីរ បន្ថែមថា៖ ក្រោយពីប្រកួតអស់រយៈពេល ៧ថ្ងៃ លទ្ធផលទទួលបាន ផ្នែកកីឡាបាល់បោះ
-ផ្នែកនារីចំណាត់ថ្នាក់លេខ១ ក្រុមកីឡា សមាគមន៍កីឡាខេត្តកណ្ដាល
-ផ្នែកនារីចំណាត់ថ្នាក់លេខ២ ក្រុមកីឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ
-ផ្នែកនារីចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត
-ផ្នែកបុរសចំណាត់ថ្នាក់លេខ១ ក្រុមកីឡា ដឹលីជែន -ផ្នែកបុរសចំណាត់ថ្នាក់លេខ២ ក្រុមកីឡា រ៉ុកគី
-ផ្នែកបុរសចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា សេអ៊ូល

ផ្នែកកីឡាបាល់ទះ
-ផ្នែកនារីចំណាត់ថ្នាក់លេខ១ ក្រុមកីឡា រួមចិត្តតែមួយ (ក្រុងតាខ្មៅ)
-ផ្នែកនារីចំណាត់ថ្នាក់លេខ២ ក្រុមកីឡា វិទ្យាល័យព្រែកស្លែង (ស្រុកកណ្ដាលស្ទឹង)
-ផ្នែកនារីចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា វិទ្យាល័យ ហ៊ុន សែនតាខ្មៅ (ក្រុងតាខ្មៅ)
-ផ្នែកបុរសចំណាត់ថ្នាក់លេខ១ ក្រុមកីឡា ស្នងការនគរបាលខេត្តកណ្ដាល
-ផ្នែកបុរសចំណាត់ថ្នាក់លេខ២ ក្រុមកីឡា វិទ្យាល័យ ហ៊ុន សែនតាខ្មៅ (ក្រុងតាខ្មៅ)
-ផ្នែកបុរសចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា វិទ្យាល័យព្រែកស្លែង (ស្រុកកណ្ដាលស្ទឹង)

ផ្នែកកីឡាបាល់ទាត់បុរស
-ផ្នែកបុរសចំណាត់ថ្នាក់លេខ១ ក្រុមកីឡា ក្រុមបាល់ទាត់៩៩៩
-ផ្នែកបុរសចំណាត់ថ្នាក់លេខ២ ក្រុមកីឡា យុវជនវត្តសិរីបន្ទាយដែក
-ផ្នែកបុរសចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា ព្រះនរាយណ៍FC

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!