ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

លោក ពៅ ជុំ នាយ ការិយាល័យ បរិស្ថាន  ខេត្ត សៀមរាប ថា ដី ក្នុង ដែន សមត្ថកិច្ច របស់ លោក បើ បាន អាស្រ័យ ផល ហើយ ត្រូវបាន អនុញ្ញាត ឱ្យ ធ្វើ បន្ត

សៀមរាប÷ ដីរបស់រដ្ឋ ក្នុង
ដែនឧទ្យានុរក្ស និងបរិស្ថាន ដែលជាជម្រកសត្វព្រៃ បឹងពែរ ប៉ុន្មាន ឆ្នាំ ចុងក្រោយនេះ ត្រូវបាន
ជនខិលខូច សម្រុក រុករានទន្ទ្រាន យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក៏ ព្រោះតែ ក្រោយពីឈូសឆាយ ហើយ អាចធ្វើរបងហ៊ុម ព័ទ្ធ និងអាស្រ័យ ផលបាន ដូចជា ដី កម្មសិទ្ធិ ស្របច្បាប់ អញ្ចឹងដែរ។

ជាក់ស្តែងដីនៅខាងកើត ភូមិ ស្រោង ឃុំខ្វាវ ស្រុកជីក្រែង មាន ចម្ងាយប្រមាណ ជាង ១ គីឡូ ម៉ែត្រ តាម ផ្លូវ ស្នាក់ការ បរិស្ថាន ស្រោង ចាស់ មាន ការ ដាំ ដំឡូងមី ២ ទៅ ៣ កន្លែង គូរឲ្យ គត់ សម្គាល់ កន្លែង ខ្លះ ២ ហិចតា ខ្លះ ៣ ហិចតា ខ្លះ ទៀត មាន រហូត ដល់ ជាង ១០ ហិចតា ក៏ មាន ដែរ។ បើយោងតាម សម្តី ប្រជាពលរដ្ឋ ថា ចំការ ទាំងអស់ នេះ ទើបតែ ទន្ទ្រាន យក ក្នុង អំឡុង ឆ្នាំ ២០២៣,២០២៤នេះឯង។

ពាក់ព័ន្ធ ករណី ខាងលើ នេះ លោក លឹង ជួប ប្រធាន មន្ទីរ បរិស្ថាន ស្នាក់ការ អូរ កំបោរ អ្នក សារព័ត៌មាន បាន បញ្ជូនរូបភាព និងសំណួរ មួយ ចំនួន តាម ប្រព័ន្ធ Telegram លោក ចូលមើល ប៉ុន្តែ មិនព្រម ឆ្លើយតប ។ ប៉ុន្តែ កន្លងមក នៅពេលដែល អ្នកសារព័ត៌មានរាយការណ៍ រឿង គ្រឿង ចក្រ ចូល ភ្ជួរ ដីក្នុង ដែន ជម្រក សត្វព្រៃ បឹង ពែរ លោកបកស្រាយថា ជា ដីបុស ឬ ដី ដែល បានបញ្ជូន សំណុំ រឿង ទៅ តុលាការ រួច ហើយ តែ មិន ព្រម បង្ក្រាប ម្ដង ណាទាល់តែសោះ។ រីឯ លោក ពៅ ជុំ នាយ ការិយាល័យ ឧទ្យានុរក្ស និងបរិស្ថាន ដែន ជម្រក សត្វ ព្រៃ ខេត្ត សៀមរាប បានប្រាប់ អ្នកសារព័ត៌មាន តាម ទូរស័ព្ទ ថា ដីចំណុច ខាង លើ មាន អ្នកសារព័ត៌មាន ជា ច្រើន អង្កភាព បាន សុំ ការ បំភ្លឺ ពី លោក តាំង ពី ឆ្នាំ ២០២៤ មកម៉្លេះ ហើយ លោក ក៏ បាន ធ្វើ របាយការណ៍ ជូនទៅ មន្ទីរ និងក្រសួង រួចរាល់ ហើយ។ ម៉្យាងវិញ ទៀត ដី ណា ដែល ប្រជាពល រដ្ឋ ធ្លាប់ អាស្រ័យផល ឲ្យ គាត់ អាស្រ័យផល បន្ត ទៅ។ នាយ ការិយាល័យ បញ្ជាក់ថា គ្មាន អ្វី ច្បាស់លាស់ ជាង setter light (ផ្កាយរណប) របស់លោកនោះ ឡើយ? <<ពោល គឺ>> បើមាន ឈូសឆាយ ថ្មី លោក នឹងមានវិធានកា រទប់ស្កាត់ និងបង្ក្រាប ភ្លាម ៗតែម្តង។

ជាចុងក្រោយ ប្រជា ពលរដ្ឋ សំណូមពរ ដល់ រដ្ឋ មន្ត្រី ក្រសួង បរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត និងប្រធាន មន្ទីរ បរិស្ថាន ខេត្ត សៀមរាប លោក ស៊ុន គង់ មេត្តា ពិនិត្យ មើល របាយការណ៍ របស់ នាយ ការិយាល័យ ទាក់ទង ទៅនឹងការ ឈូសឆាយ ដីព្រៃ ក្នុង ដែន ជម្រក សត្វ ព្រៃ បឹង ពែរ គួរធ្វើ អធិការកិច្ច ដើម្បី សេុីប អង្គេត ឲ្យ បាន ច្បាស់លាស់។ តើ ដីព្រៃ ជា សម្បត្តិ ធម្មជាតិ របស់ រដ្ឋ ដែលជន ខិលខូច បាន ឈូសឆាយ ត្រូវឱ្យអាស្រ័យផល ឬ ត្រូវ ធ្វើ ស្សាវ្ដាជាតិ បង្ក សំណុំរឿង ជន ល្មើស ទៅ តុលាការ។

ប្រជាពល រដ្ឋ លើឡើងថា ដីព្រៃ ក្នុងដែន ជម្រក សត្វ ព្រៃ បឹង ពែរ ក្រោមការ ការពារ និងអភិរក្ស ដែលដឹកនាំ ដោយលោក លឹង ជួប ប្រធាន មន្ត្រី បរិស្ថាន ស្នាក់ការ អូរកំបោរ និងលោក ពៅ ជុំ នាយ ការិយាល័យ បរិស្ថាន ខេត្ត សៀមរាប បើ ដីណា ធ្វើ បានវាល ស្រឡះ អនុញ្ញាត អោយ អាស្រ័យផល មិន យូរ ទេ ដែន ជម្រក សត្វ ព្រៃ ១ នេះនឹង ក្លាយជា កម្មសិទ្ធិ ឯកជន សម្រាប់ អ្នកមាន លុយ និងបក្ខ ពួក របស់ មន្ត្រីបរិស្ថាន ជឿជាក់ ជា មិនខាន៕

ដោយ អង្គភាព​កាសែត អាណាចក្រ​ខ្មែរ

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!