ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ=>ខណ្ឌមានជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីរុញច្រានការអភិវឌ្ឍមូលដ្ឋាន
0

ឯកឧត្តមបណ្ឌិត ឆាយ សុផល ៖«ការផលិតអត្ថបទស្តីពីកីឡា ស្ប៉តពាណិជ្ជកម្ម ស្តីពីកីឡារបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា នៅមានកម្រិត»

ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ៖«ការផលិតអត្ថបទស្តីពីកីឡា ក៏ដូចជាស្ប៉តពាណិជ្ជកម្មស្តីពីកីឡារបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា នៅមានកម្រិត ខណៈបទពិសោធន៍ និងជំនាញយកព័ត៌មាន និងការធ្វើអត្ថាធិប្បាយព័ត៌មាន ក៏ដូចជាថតរូប និងទូរសស្សន៍ផ្នែកកីឡាក៏មានកំណត់»។

នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ក្នុងឱកាសបើកសិក្ខាសាលាស្ដីពី «ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយសម្រាប់វិស័យកីឡា (The Evolution of Mass Media in Sports» ក្រោមការរៀបចំរបស់ក្រសួងព័ត៌មានសហការជាមួយក្រុមហ៊ុន RSM Sport នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមបណ្ឌិត ឆាយ សុផល គូសបញ្ជាក់ថា ៖«កន្លងមក យើងឃើញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពិសេសស្ថានីយទូរទស្សន៍បានផ្សាយផ្ទាល់ខ្លះពីកីឡា ក៏យើងឃើញមានភាគច្រើនបាល់ទាត់ និងប្រដាល់។ ឆ្លងកាត់បទពិសោធនេះ ខ្ញុំជឿជាក់ថា កិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រុមហ៊ុន RSM Sport ជាពិសេសការពិភាក្សាគ្នានៅក្នុងសិក្ខាសាលានាព្រឹកនេះ ពិតជាអាចស្វែងរកគន្លឺះល្អៗ សម្រាប់ការងារព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយលើវិស័យកីឡា។ ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី ខ្ញុំសូមជូនពរឱ្យការពិភាក្សានៅក្នុងសិក្ខាសាលានេះបានផ្លែផ្កា ដើម្បីឈានទៅរៀបចំវេទិកាស្តីពី «ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-អន្តរជាតិសម្រាប់កីឡា» នាចុងឆ្នាំ២០២៥ ប្រកបដោយជោគជ័យ»។

ក្នុងនាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ឆាយ សុផល បានកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារកន្លងមក និងជាបន្តបន្ទាប់រហូតមានចុះអនុសារណៈយោគយល់គ្នារវាងក្រសួងព័ត៌មាន និងក្រុមហ៊ុន RSM Sport កាលពីថ្ងៃទី៧ ខែមីនា កន្លងទៅនេះ ហើយក៏ឈានមកដល់សិក្ខាសាលាស្ដីពី «ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយសម្រាប់វិស័យកីឡា (The Evolution of Mass Media in Sports» នាព្រឹកនេះផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក្រសួងព័ត៌បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ គឺមានឥទ្ធិពលក្នុងការបញ្ជ្រាបដំណឹង និងព័ត៌មានលើគ្រប់វិស័យ និយាយដោយឡែកគឺវិស័យកីឡាទៅកាន់មហាជនគ្រប់ទិសទី។ នៅទីនេះគឺមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រីមួយចំនួន គឺមានចំណេះជំនាញ និងបទពិសោធយ៉ាងក្រាស់ក្រែលពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានលើប្រធានបទគ្រប់ជំពូក និយាយដោយឡែកវិស័យកីឡា។

អ្វីដែលមិនអាចបំភ្លេចបាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ក៏ដូចជាអាស៊ានទាំងមូលផងដែរ គឺនៅឆ្នាំ២០២៣ ជាពេលវេលាដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) គឺអ្វីៗបានប្រព្រឹត្តដោយដោយរលូន និងមហាជោគជ័យ។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ Sea Games និង ASEAN Para Games ក្រសួងព័ត៌មានតាមរយៈអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលជាសេនាធិការរបស់ក្រសួងបានរៀបចំសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះយកព័ត៌មាននៅគ្រប់វិស័យកីឡា ក្នុងរយៈពេលនៃការប្រកួតនៃព្រឹត្តិការណ៍ ខណៈអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក៏ដូចជាក្រុមការងារ Apps របស់ក្រសួងបានផ្សព្វផ្សាយបន្តផ្ទាល់ជូនទៅមហាជនជាតិ និងអន្តរជាតិប្រកបដោយជោគជ័យ។ នេះគឺជាមោទនភាពបំផុត ហើយជាបទពិសោធដែលអ្នកជំនាន់ក្រោយត្រូវយកទៅរៀនសូត្រ និងដកស្រង់បទពិសោធ៕ ដោយ ហេង ណាលីន (រូបភាព៖ សិរី ឧត្តម)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!