ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន បានបង្ហោះ នៅក្នុងគណនេយ្យ របស់​ឯកឧត្ដម​ដោយមានខ្លឹមសារថា៖=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥
0

សិក្ខាសាលាផ្សព្វផ្សាយ«ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨»

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ក្រោមអធិបតីភាពឯកឧត្តម វ័ន កុយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ផងដែរ។

ឯកឧត្តម វ័ន កុយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍ថា៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨» គឺយន្ត ការជាតិ បានរៀបចំឡើងបន្តពីផែនការសកម្មភាពជាតិស្តីពីជនពិការ រួមប ញ្ចូលជនរងគ្រោះដោយសាយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្រាម២០០៩-២០១១និងបន្តដល់ដល់ឆ្នាំ២០១៣ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការ ភាព២០១៤-២០១៨ និងផែនការយុទ្ធសាស្ត្រជាតិស្តពីពិការភាពឆ្នាំ ២០១៩-២០២៣ ដើម្បីរួមចំណែកក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជន ពិការ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ សេចក្តីប្រកាសទីក្រុងហ្សាការតាស្តីពីទសវត្សរ៍ជនមានពិការភាពអាស៊ីប៉ាស៊ីហ្វិក២០២២-២០៣២ យុទ្ធសាស្ត្រអ៊ុនឈាន់ «ធ្វើឱ្យសិទ្ធិក្លាយជាការពិត» ផែនការ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាពិសេសយុទ្ធសាស្ត្របញ្ចកោនដំណាក់ កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តមបានបន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាពជាការងារអាទិ ភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធ សាស្ត្របញ្ចកោណ អំពីការអនុវត្តគោលនយោបាយពិការភាព តាមរយៈការ ពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជា ពិសេសកម្ពុជាបានដាក់ចេញនូវច្បាប់ លិខិតបទដ្ឋាន និង គោលនយោបាយសំ ខាន់ៗ មួយចំនួន ក្នុងការធានាបាននូវការមិនរើសអើង ការផ្តល់ឱកាសស្មើភាព គ្នា និងការចូលរួមពេញលេញរបស់បងប្អូនជនមាន ពិការភាពនៅក្នុងសង្គម ហើយជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិយ៉ាងពេញលេញ ដូចមានចែងក្នុងច្បាប់ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងបានបញ្ចូលទាំង សិទ្ធិចូលរួមក្នុង់ជីវភាពនយោបាយ និងសាធារណៈដែល ធ្វើឱ្យជនមានពិការ ភាពរស់នៅក្នុងសង្គម មានសមភាពចំពោះមុខច្បាប់ ដូចជនដែលមិនមាន ពិការភាព។

ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតនូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា បន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការបម្រើជាតិមាតុភូមិប្រែក្លាយ កម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ បរិបូរណ៍ វិបុលភាព ជាសង្គមមួយមានការដឹកនាំ ប្រកបដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ការរើសអើង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនមានពិការភាពដើម្បីឈានទៅសម្រេច ឱ្យបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នៅឆ្នាំ២០៥០។

ឯកឧត្តមក៏បានបន្តទៀតថា៖ រដ្ឋបាលខេត្តកណ្តាល ពិតជាមានមោទកភាពក្រៃលែង ដោយបានឃើញវិស័យពិការភាពនៅកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ នាឆ្នាំ២០២៣កន្លងមក ជាមួយភាពល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ ចំនួន០៣គី ទី១-ជោគជ័យក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ទី២-និងកីឡាជនមានពិការភាពលើកទី១ និងទី៣-ការរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងកីឡាជូនប៉ាស៊ីហ្វិកស្តីពី និងប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។ជោគជ័យ ទាំង៣នេះបានជម្រុញកម្ពុជា ឱ្យទទួលបានកិត្យានុភាពថ្មី ឱ្យទទួលបានកិត្យានុភាពថ្មីៗបន្ថែមទៀត ស្មើមុខស្មើមាត់ជាមួយនឹង អន្តរជាតិ ជាពិសេសបានឆ្លុះបញ្ចាំងអំពីសក្តានុពល និងវត្តនភាពការវិវត្តវិស័យពិការភាព មិនចាញ់បណ្តាប្រទេសនានា នៅក្នុងតំបន់ និងអន្តរជាតិឡើយ៕­

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!