ទាន់ហេតុការណ៍
ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង=>ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែកក្កដា-សីហា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ=>អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង!=>ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម=>មន្ទីរសាធារណការខេត្តព្រះវិហារ ជូនដំណឹងពីដែនសមត្ថកិច្ចគ្រប់គ្រងកំណាត់ផ្លូវជាតិលេខ៦២ និងផ្លូវជាតិលេខ៩៥=>អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល
0

តេី​ Love  Riya ត្រឹម​ធ្វើ​កិច្ចសន្យា​ សុំទោស​ ហេីយ​រួចផុត​ពី​សំណាញ់​ច្បាប់​មែនដែរទេ​? មហាជន​ឆ្ងល់​ថា​ តេីច្បាប់អនុវត្ដស្ដង់ដារ​ពីរ​ ឬយ៉ាងណា​?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ÷ ប៉ុន្មានថ្ងៃមកនេះគេសង្កេតឃើញនៅតាមបណ្ដាញសង្គមfacebookជាច្រើនបានប្រតិកម្មយ៉ាងខ្លាំងទៅលើស្ត្រីដែលតាំងងារខ្លួនឯងជា ឧកញ៉ា បានឡាយវីដេអូ និងអត្ថាធិប្បាយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។

ក្នុងនោះគេឃើញ facebook របស់លោកជំទាវ ហ៊ុន ស៊ីណាត បានឡាយវីដេអូ ប្រតិកម្មខ្លាំងៗ និងលើកឡើងថា………..ស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya.មិនមានងារជាឧកញ៉ានោះទេ គឺឧកញ៉ាឡើងតាមជើងខោ ឧកញ៉ាឡើងតាមផ្លោះរបង ឧកញ៉ាឡើងតាមគ្រាប់ប្លោង និងឧកញ៉ាឡើងតាមលោតឆ័ត្រយោង.។

លោកជំទាវបានលើកឡើងទៀតថាស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya.គឺមីចោរលួចបុណ្យ លួចសមិទ្ធផលដូចជាព្រះវិហារ ឧបដ្ឋានសាលា .កុត. នឹងផ្លូវបេតុងមួយខ្សែ ថាជាសមិទ្ធផលរបស់ខ្លួនឯងបានធ្វើ ទាំងដែលប្រជាពលរដ្ឋនៅឃុំល្ងើ ថាមិនដែលស្គាល់ និងមិនដែលឃើញមុខផងនោះ ។

លោកជំទាវ ហ៊ុន ស៊ីណាត បានលើកបន្ថែមទៀតថា សមិទ្ធផលទាំងអស់នោះគឺជាសមិទ្ធផលរបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចហ៊ុនណេង និងសប្បុរសជននៅក្នុងឃុំល្ងើ នៃខេត្តស្វាយរៀង ។

ចំណែកស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya. គឺជាចោរមកលួចសមិទ្ធផលរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ហ៊ុន ណេង បងប្រុសខ្ញុំ………….

ក្រោយពីមានការប្រតិកម្មយ៉ាងខ្លាំងពីលោកជំទាវ ហ៊ុន ស៊ីណាត និងអ្នកលេងបណ្ដាញសង្គមfacebookជាច្រើនមកនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេសង្កេតឃើញនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធបានត្រឹម​ធ្វេីការណែនាំឱ្យឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

សូ​ម​រំឭកផងដែរថា​ កន្លង​ទៅ​ ឈ្មោះ​ ឆេង​ រ័ត្ន​ ហៅ​ Love Riya មានឈ្មោះ​ដេីម ឡេ វ៉ាន់ង៉ុក ធ្លាប់​បាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួរ​ម្ដង​ហេីយ​ ជុំវិញ​ករណី​ផលិត​ ផលិតផល​ក្លែងក្លាយ​ គ្មាន​គុណភាព​ ដែលអាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ កាលពី​ឆ្នាំ​២០១៧​ តាម​ដីការរបស់​តុលាការ​ ខេត្ត​កណ្តាល​ ក៏​ប៉ុន្តែ​ ស្រ្ដី​ម្នាក់​នេះ​ ត្រូវ​បាន​ដោះលែង​មក​វិញ​។

ម្យ៉ាងវិញទៀត​ ស្ដ្រី​ម្នាក់​នេះ​ គេបាន​ឃេីញ​ធ្វើ​ការផ្សព្វផ្សាយ​តាមបណ្ដាញ​សង្គម​ ប្រេីភាសា​ ជេប្រមាថ​ ឈ្លោះប្រកែក​គ្នា​ បង្ហាញ​ពីភាព​អសីលធម៌​សង្គមជាច្រេីន​លេីក​ច្រើន​សារ។

មហាជនមានការងឿងឆ្ងល់ជាខ្លាំង​ ថាតើការអនុវត្តច្បាប់​ មានស្តង់ដារពីរឬ.? ខណៈស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បាននិយាយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ នឹងធ្វើឲ្យសង្គមមួយនេះស្ទើរតែវឹកវរ ក្នុងនោះមិនបានអនុវត្តទោសអ្វីសោះ គ្រាន់តែធ្វើកិច្ចសន្យាផ្ដិតមេដៃឲ្យរួចខ្លួន ឬមួយស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya​ មានលុយ មានអំណាច មានងារជាឧកញ៉ា ឬមានអ្នកធំណាអន្តរាគមន៍នៅពីក្រោយ ទើបមិនមានទោសនឹងមិនអនុវត្តច្បាប់ឲ្យស្មើគ្នា។

វាអាច​នឹងផ្ទុយស្រឡះ ពីប្រជាពលរដ្ឋ​ ដែលមិនមានលុយ មិនមានអំណាច ពិសេសអ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានចេញទៅ ដែលធ្វើបើប៉ះពាល់ដល់បុគ្គលអ្នកមានលុយមានអំណាចណាមួយនោះ គឺមិនមានឱកាសបកស្រាយ ឬសុំទោសនោះទេ.! គឺត្រូវអនុវត្តច្បាប់.! ក្នុងហេតុថាមានចេតនាក្នុងការ ញុះញង់ឱ្យមានការរើសអើងនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ដោយមិនមានការលើកលែងឲ្យនោះឡើយ រហូត​ដល់មានការចាប់ឃាត់ខ្លួនយកទៅដាក់ពន្ធនាគារផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!