ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

មន្រ្តីនគបាលស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនសិស្សានុសិស្សនៅវិទ្យាល័យ ក្តុលដូនទាវ…

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របតាមប្រសាន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរង​ផែនការងារអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ត្រី រឿម ធុច ស្នងការរងជំនួយការដឹកនាំការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លោកវរសេនីយ៍ទោ សាន សីហ៊ាន នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាន ប្រើប្រាស់រថយន្តធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច​ល័តចំនួន ០២ គ្រឿង ចុះបំពេញបែបបទ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនសិស្សានុសិស្ស លោក​ គ្រូ អ្នកគ្រូ នៅវិទ្យាល័យក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាលើកទី២ ។

តាមទិន្នន័យដែលទទួលបានពីវិទ្យាល័យក្តុលដូនទាវ នៅពេលនេះមានសិស្សានុសិស្ស ចំនួន ១៦៩នាក់ ដែលដល់អាយុត្រូវបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណជូន ។

ក្រុមការងារនឹងបន្តចុះទៅវិទ្យាល័យក្តុលដូនទាវ ដើម្បីបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណជូន ជាបន្ត ទៀតតាមកាលបរិច្ឆេទដែលបានគ្រោងទុក ហើ​យ​ ក្រុមការងារនឹងចុះទៅកាន់វិទ្យាល័យផ្សេងទៀត ក្នុងមូលដ្ឋាន ក្រុងបាត់ដំបងដូចជាវិទ្យាល័យនេតយ៉ង់​-វិទ្យាល័យព្រះមុនីវង្សនិងវិទ្យាល័យសម្តេចឳដែលប៉ាន់ស្មានមាន សិស្សានុសិស្សអាយុ១៥ឆ្នាំមានចំនួ​ន​១.០៨៩នាក់។

ដូច្នេះសូមសិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជា​ពលរដ្ឋ ដែលមានទីលំនៅក្នុងមូលដ្ឋាន ខាងលើ ត្រៀមនូវឯកសារផ្ទាល់ខ្លួននិងអញ្ជើញទៅបំ​ពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅទីនោះ ដើម្បីបានប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ​ មន្រ្តីនគរបាលត្រៀមខ្លួនបំពេញការងារជូនដោយស្នាមញញឹម​ ៕(ប្រភព ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!