ទាន់ហេតុការណ៍
ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង=>ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារខែកក្កដា-សីហា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ=>អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង!=>ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម=>មន្ទីរសាធារណការខេត្តព្រះវិហារ ជូនដំណឹងពីដែនសមត្ថកិច្ចគ្រប់គ្រងកំណាត់ផ្លូវជាតិលេខ៦២ និងផ្លូវជាតិលេខ៩៥=>អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល
0

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល លើកទឹកចិត្តដល់យុវជនបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាម…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់យុវជនសិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ សូមបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះដែលកំពុងតែត្រូវការឈាមជាចាំបាច់។ ឯកឧត្តម គួច ចំរើន បានថ្លែងដូច្នេះ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានរៀបចំឡើងនៅក្នុងបរិវេណវត្តក្រពើហារ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅ (ស.ស.យ.ក) ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានចាត់ទុក ការបរិច្ចាគឈាមគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត ជាការធ្វើបុណ្យ និងជាការជួយសង្គ្រោះជីវិតមនុស្ស ដោយសារតែជារៀងរាល់ថ្ងៃនេះ មានអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា ត្រូវការឈាមជាចាំបាច់បំផុតក្នុងមួយថ្ងៃៗ ដើម្បីយកមកសង្គ្រោះជីវិតជនរងគ្រោះ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋ  សិស្សានុសិស្ស និងយុវជន ដែលបានចូលរួមបរិច្ចាគឈាមនាថ្ងៃនេះគឺជា សកម្មភាព និងជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋផ្សេងទៀត ក្នុងការមកចូលរួមបរិច្ចាគឈាមបានកាន់តែច្រើនឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់យុវជន សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម និងជួយគាំទ្រយ៉ាងពេញទំហឹង ក្នុងយុទ្ធនាការផ្តល់ឈាមដោយស្ម័គ្រចិត្តនាពេលនេះ ពីព្រោះឈាមគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើកគ្មានអ្នកបរិច្ចាគឈាមទេ គឺយើងគ្មានឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺនោះឡើយ ។

សូមបញ្ជាក់ថា ចំពោះការបរិច្ចាគឈាម គឺមនុស្សទូទៅអាចធ្វើការបរិច្ចាគបាន ដែលតម្រូវឱ្យមានអាយុចាប់ពី ១៨ឆ្នាំឡើង មានទម្ងន់ចាប់ពី ៤៥ គីឡូឡើងទៅ មានសម្ពាធឈាមធម្មតា មានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ និងមានសុខភាពល្អ។ ហើយក្នុងយុទ្ធនាការផ្ដល់ឈាមដោយស្ម័គ្រចិត្តរយៈពេលមួយព្រឹកនេះ គឺទទួលបានឈាមប្រមាណ ៦១ផ្លោក ។ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!