ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

មន្ដ្រី​ជំនាញ​សហការ​គ្នា​ ចុះធ្វេីកិច្ច​សន្យា​ និង​ណែនាំ​ អាហារ​ដ្ឋាន​ ម៉ាក់​ ឈូូឈូ​ ដែលបង្ហូរ​ទឹក​កខ្វក់​ចូល​ប្រព័ន្ធ​ទឹក​សាធារណៈ​ នៅរម្មណីយ៍ដ្ឋាន​ទឹក​ឈូ​ ខត្ត​កំពត

ក្រោយពី​ទទួល​បាន​ការចង្អុល​បង្ហាញ​​ពី​ ឯកឧត្ដម​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ មន្ទីរបរិស្ថានខេត្តកំពត នៅរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥ ក្រុមការងារជំនាញមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយរដ្ឋបាលស្រុកទឹកឈូ មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យករណីបង្ហូរសំណល់រាវ ទឹកកខ្វក់ ចេញពីទីតាំងអាហារដ្ឋាន មាន​ឈ្មោះ​ថា​ ម៉ាក់ឈូឈូ ចូលក្នុងព្រែកទឹកឈូ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយ​ពី​ធ្វើ​ការ​ត្រួតពិនិត្យ​តាម​បច្ចេកទេស​ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា លូបង្គន់បន្ទប់ទឹកអាហារដ្ឋានខាងលើ មានបរិមាណសំណល់រាវ ទឹកកខ្វក់ពេញហៀរចេញ ហូរចូលក្នុងព្រែកទឹកឈូ និងមានធុងសិបទិកចំនួួន០១ធុង​ ប៉ុន្តែ​មិនដំណើរការ។

បន្ដមកក្រុមការងារដាក់ចេញនូវវិធានការណ៍ចំពោះអាហារដ្ឋានម៉ាក់ឈូឈូ ដូចខាងក្រោម៖
១.តម្រូវឱ្យម្ចាស់អាហារដ្ឋាន ម៉ាក់ឈូឈូ បញ្ឈប់ការបង្ហូរសំណល់រាវ ទឹកកខ្វក់ចូលព្រែកទឹកឈូ និងធ្វើការបូមលូស្តុកសំណល់រាវ ទឹកកខ្វក់ ចេញពីលូបង្គន់បន្ទប់ទឹកឱ្យបានរួចរាល់ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ
២.បញ្ឈប់ជាបន្ទាន់នូវការបង្ហូរសំណល់រាវ ទឹកកខ្វក់ ចូលក្នុងព្រែកទឹកឈូ ចាប់ពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ
៣.ត្រូវរៀបចំអាងចម្រោះ ឬធុងសិបទិកតាមលក្ខណៈបច្ចេកទេសចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងឱ្យរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!