ទាន់ហេតុការណ៍
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដាក់ចេញវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង ជូនគណៈប្រតិភូសន្និសីទប្រធានសភា (ISC-2)=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២=>ឃាត់ខ្លួនមនុស្សជិត ១៣០នាក់ បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!=>លោក សេង គន្ធ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣ គ្រួសារ=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!=>អាជ្ញាធរស្រុកត្បែងមានជ័យ៖ហ្វូងដំរីព្រៃ៦ក្បាលមកចូលក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ=>ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារៈសំខាន់នៃការពង្រឹងធនធានមនុស្សក្នុងឱកាសពិធីសម្ភោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង..!=>ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥=>ពលរដ្ឋរអ៊ូរទាំ! ទីតាំង «កាហ្វេ ១៦៨» បង្កប់ល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែ តែគ្មានតម្រុយបង្ក្រាប..? វគ្គ១
0

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំផ្នែកគោនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយព័ត៌មានដល់ អ្នកពាក់ព័ន្ធ ដើម្បីរៀបចំឯកសារ និងព័ត៌មាននានាពាក់ព័ន្ធនឹងផែនការអភិវឌ្ឍខេត្ត និងផ្សព្វផ្សាយពីការចាប់ផ្តើមដំណើរការរៀបចំផែនការអភិវឌ្ឍខេត្ត ២០២៥-២០២៩ ឱ្យអ្នកពាក់ព័ន្ធទាំងអស់បានយល់ដឹង និងបានចូលរួមក្នុងដំណើរការ នៃការរៀបចំ និងកសាងផែនការអភិវឌ្ឍខេត្តបានត្រឹមត្រូវ ឆាប់រហ័ស សំដៅធ្វើឱ្យខេត្តមានកំណើនសេដ្ឋកិច្ច មានការអភិវឌ្ឍន៍ដោយចីរភាព និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំផ្នែកគោល នយោបាយ សម្រាប់ការកសាងផែនការ អភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកទាំង១៣ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្តថា ដោយអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រង​រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងតាមប្រកាសអន្តរក្រសួង គឺក្រសួងមហាផ្ទៃ និង​ក្រសួងផែនការ ក្រោយពីបោះ​ឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរួចមក   រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំកសាងផែនការអភិវឌ្ឍន៍សម្រាប់អាណត្តិរបស់ខ្លួន និង​រៀបចំកសាង​កម្មវិធីវិនិយោគបីរំកិលជារៀងរាល់ឆ្នាំ។ ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា ក្នុងកិច្ចប្រជុំនេះ ក្រៅពីការផ្សព្វផ្សាយប្រតិទិនការងារ និងឯកសារគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ក្រុមការងារនឹងធ្វើបទបង្ហាញណែនាំអពីរបៀបបំពេញ តារាង១.២ ស្តីពីការវិភាគស្ថានភាពរបស់អ្នពាក់ព័ន្ធ តារាងនេះបំពេញដោយរដ្ឋបាលខេត្ត និង រដ្ឋបាលក្រុង ស្រុកនិងមន្ទីរ អង្គភាពជុំវិញខេត្ត។ របៀបបំពេញទម្រង់ធាតុចូលអំពីកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានតារាងនេះបំពេញដោយរដ្ឋបាល ខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត និងការកំណត់កាលបរិច្ឆេទបញ្ជូនតារាង១.២ មកក្រុមការងារកសាងផែនការវិញដើម្បីបូកសរុប។

ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា ដើម្បីឱ្យការកសាងផែនការអភិវឌ្ឍន៍ ២០២៥-២០២៩ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស្របតាមនីតិវិធី គឺត្រូវតែគោរពគោលការណ៍ទាំង៩ចំណុចរួមមាន៖ ១.ការចែករំលែកព័ត៌មាន ២.តម្លាភាព ៣.សង្គតិភាពនិងសុខដុមនីយកម្ម ៤.ការចូលរួមពីគ្រោះយោបល់ជាទូទៅ ៥.ការឆ្លើយតបនឹងតម្រូវការ ៦.គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ៧.ប្រសិទ្ធភាព សុក្រឹតភាពសេដ្ឋកិច្ច​សង្គម ៨.ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន និង៩.ការធានាសមធ៌ម។

លោក ម៉ីន ឈុន ប្រធានមន្ទីរផែនការខេត្តកណ្ដាល បានសំណូមពរឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ សហការចូលរួមអនុវត្តន៍ក្នុងការរៀបចំកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ឱ្យអស់ពីកម្លាំងកាយចិត្តតាមលំដាប់លំដោយ នៃប្រតិទិនការងារដែលក្រុមប្រឹក្សាខេត្តបានពិនិត្យនិងអនុម័ត។ ហើយត្រូវយកចិត្តទុកដាក់លើការធ្វើបទបង្ហាញរបស់ក្រុមការងារអំពី ប្រតិទិនការងារសម្រាប់រៀបចំ និងកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ស្របទៅតាមគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់កសាងផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងទម្រង់ធាតុចូលនានាដែលក្រុមការងារនឹងបង្ហាញជូន ករណីមានចម្ងល់សូមធ្វើការសួរបញ្ជាក់ឱ្យបានច្បាស់លាស់នូវបញ្ហា ដែលកើតមានជាក់ស្តែង ដើម្បីយកទៅរៀបចំឱ្យបានត្រឹមត្រូវ និងបញ្ជូនមកក្រុមការងារវិញបានទាន់ពេលវេលាកំណត់។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!