ទាន់ហេតុការណ៍
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?=>ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ
0

ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន…

ខេត្តរតនគិរី៖ ឯកឧត្ដម រដ្ឋមន្ត្រី ក្នុងនាមប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា, ខ្ញុំបានមកសាកសួរសុខទុក្ខនិងពិនិត្យលើការងារអភិរក្សនិងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនាល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។ ខ្ញុំពិតជាសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។

សូមបញ្ជាក់ថា កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលដែលកំពុងថែរក្សានិងអភិរក្ស និងមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជានៅក្នុងភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ជាដើម។ ជាមួយគ្នានេះ ការបង្កាត់ពូជដំរីក្នុងស្រុក របស់សមាគមនេះបានផ្តល់លទ្ធផលដ៏ត្រចះត្រចង់ដោយទទួលកូនដំរីមួយក្បាលឈ្មោះណូអែល ដែលជាក្តីសង្ឃឹមថ្មីសម្រាប់ការងារអភិរក្សដំរីស្រុក។

ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បាននិងកំពុងថែរក្សានិងអភិរក្សដំរីស្រុកចំនួន ៤ ក្បាលក្នុងនោះឈ្មោលពីរ ញី មួយ និងកូនដំរីញីមួយ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុកនេះធ្វើឡើងក្នុងគោលបំណងសំខាន់គឺចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ការពារបរិស្ថាន លើកតម្កើងប្រពៃណីវប្បធម៌នៃបង្កាត់ពូជដំរីស្រុក ដើម្បីឱ្យមានកំណើនកូនដំរី បន្តនិរន្តរភាពនៃដំរីខ្មែរ។

ជាមួយគ្នានេះ ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ខ្ញុំសូមអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រសមាគមតាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាពពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។

ខ្ញុំសូមលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗនិងកម្រ ទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជាគឺមានចំនួនកាន់តែច្រើនឡើង។

រូបថតដោយ ឡុង ដេវីត

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!