ទាន់ហេតុការណ៍
កម្លាំង​អាវុធហត្ថ​ស្រុក​អង្គរជុំ ចុះអបរំ និងណែនាំក្មេងទំនើង ៤នាក់ ក្រោយ​លួច​បង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ (ជិះដើរលេងយប់)=>ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី=>ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ=>គណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៣០០នាក់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា=>លោក សេង គន្ធ ប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សសង្កាត់ចាក់អង្រែក្រោម ចំនួន៤០០នាក់=>លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង
0

កាន់ប្លែក​ បែកធ្លាយ​ ក្រុមការងារចុះជួយឃុំសំបុក ស្រុកចិត្របុរី បែរជា​មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិកបក្សនៅ ភូមិ ត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ទៅវិញ​ តើមានគោលបំណងអ្វីឲ្យពិតប្រាកដ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័រដ្ឋាអភិវឌ្ឍន៍ញូស៍ ខេត្តកណ្តាល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

ខេត្តក្រចេះ÷​ ទឹកអូរ​ ហូរចូលទឹកទន្លេ​ ព្រោះហេតុអ្វី? កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានក្រុមការងារមួយក្រុមបានធ្លាក់មកពីលើមេឃ មកចំចំណុចផ្ទះលោក ភួង រ៉ា (ប្រជាពលរដ្ឋ) ស្ថិតនៅ ភូមិត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ខេត្តក្រចេះ ក្រុមអះអាងថា ជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំសំបុក ស្រុកចិត្របុរី ដែលមានលោក សុខ ហេងសុម៉ាលី ជាអ្នកសម្របសម្រួល និង អះអាងថាក្រុមការងារចុះជួយឃុំសំបុក ដែលមានឯកឧត្តម សម សាវុធ ជាប្រធាន ហើយគាត់អះអាងទៀតថាជាមន្ត្រី គណបក្សធ្វើការនៅ គ.៨៥ ផងដែរ។ ខណៈឯកឧត្តម សម សាវុធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ លោកបានបដិសេធថាលោកមិនបានដឹង និងជាប់ពាក់ព័ន្ធក្នុងការជួបជុំនោះទេ តើក្រុមការងារមួយក្រុមដែលធ្លាក់មកពីលើមេឃ ធ្វើនេះមានគោលបំណងអ្វី.?

មិនតែប៉ុណ្ណោះក្រុមការងារមួយក្រុមដែលបានធ្លាក់មកពីលើមេឃ ដោយមានលោក សុខ ហេងសុម៉ាលី ជាអ្នកសម្របសម្រួល និងបានស្រែកតាមឃោសនៈសិបប្រកាសទទួលស្គាល់ក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំសំបុក ចែកក្រម៉ាដល់សមាជិកម្នាក់ក្រមា១ និងបានសន្យាធានាអះអាងថា នឹងស្នើសុំបង្កើតភូមិប៉ោភូមិ ទៅជាភូមិរដ្ឋបាល ស្នើសុំចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងធ្វើផ្លូវជូនប្រជាពលរដ្ឋ ខណៈទីតាំងដីខាងលើកន្លងមកអាជ្ញាធរឃុំ ស្រុក បានបញ្ជាក់ច្បាស់ហើយថា ទោះបីប្រជាពលរដ្ឋមានការ លក់ ទិញ ក៏អាជ្ញាធរមូលដ្ឋានមិនទាន់ហ៊ានចុះហត្ថលេខាបញ្ជាក់ទេ។

បើយោងតាមរបាយរបស់រដ្ឋបាលស្រុស្នូល លេខ.០១៦.រ.ប.ក.ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សូមគោរពជូនឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ រដ្ឋបាលស្រុកបានសន្និដ្ឋានថា ក្រុមការងារដែលធ្លាក់មកពីលើមេឃមកចំកណ្តាលភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងរៀបចំកម្មវិធីនេះរដ្ឋបាលស្រុកពិនិត្យឃើញថា ក្រុមការងារមិនមានលិខិតរដ្ឋបាល ឬទំនាក់ទំនងជាមួយអាជ្ញាធរ និងមន្ត្រីបក្សនូវមូលដ្ឋាននោះទេ។

សូមបញ្ជាក់ថាក្រុមការងារដែលធ្លាក់មកពីលើមេឃមកចំកណ្តាលភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គឺចុះអនុវត្តថ្ងៃធ្វើការងាររដ្ឋ និងមានពាក់ឯកសណ្ឋានជាកងកម្លាំងផ្ទុយពីគោការណែនាំគណបក្ស  ដែលអាចនាំឱ្យសាធារណៈមតិ ឬជនអគតិយករូបភាពទៅវាយប្រហារនាំឲ្យប៉ះពាល់ដល់គណបក្សប្រជាជន។

មិនចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ទោះបីជាអាជ្ញាធរបានទំនាក់ទំនងដើម្បីជួប ពិភាក្សាណែនាំពីរដ្ឋបាល និងកិច្ចការគណបក្សក៏ដោយក៏បានឯកភាពថាមកជួប នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តែបែរជាមិនមកវិញ។

ករណីខាងលើនេះតើក្រុមការងារដែលបានធ្លាក់មកពីលើមេឃ មកចំ ចំណុចផ្ទះលោក ភូង រ៉ា (ប្រជាពលរដ្ឋ) ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ តើធ្វើមានគោលបំណងដើម្បីអ្វីឲ្យពិតប្រាកដ​ ទេីប​ហ៊ាន​ធ្វើ​សកម្មភាព​បែបនេះ។

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!