ទាន់ហេតុការណ៍
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?
0

ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ..

ចេញផ្សាយពីទីស្នាក់ការកណ្តាល អង្គភាព គេហទំពរ័រដ្ឋាអភិវឌ្ឍន៍ញូស៍ ខេត្តកណ្តាល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

ខេត្តបាត់ដំបង÷ ពលករខ្មែរជាច្រើនកំពុងត្រូវបានមេខ្យល់នាំជម្លៀសឆ្លងដែនដោយខុសច្បាប់ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងមកនេះ អង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថា÷ មានពលករខ្មែរ ជាច្រើនត្រូវបានធ្វើដំណើរមកទឹកដីស្រុកសំពៅលូន ដើម្បីធ្វើការទំនាក់ទំនងទៅមេខ្យល់ នាំឆ្លងដែនតាមច្រករបៀងព្រៃធម្មជាតិជារៀងរាល់ថ្ងៃ  ជាក់ស្ដែង នៅថ្ងៃ២៧ ខែមិនា ឆ្នាំ២០២៤ នេះនៅច្រករបៀងចំណុច៩៩ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

អ្នកសារព័ត៌មានបានចុះផ្តិតយករូបភាព សកម្មភាពពលករខ្មែរជាច្រើនអ្នកកំពុងធ្វើដំណើរ ឆ្លងដែនចូលប្រទេសថៃ តាមមេខ្យល់ស្ទើតែរាល់ថ្ងៃ នេះបើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅចំណុចពលករខ្មែរឆ្លងដែនខាងលើគឺមានកម្លាំងសមត្ថកិច្ចប្រចាំការផងដែរ តែហាក់បីដូចជាមើលមិនឃើញ រឺត្រូវបានទទួលអាំងប៉ាវហើយទេដឹងបានជាមិនមានវិធានការច្បាប់។

មហាជនរងចាំមើលថាតើសមត្ថកិច្ចដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែននិងមានប្រធានការយ៉ាងណាចំពោះពលករចំណាកស្រុកដែលធ្វើឲ្យពួកគាត់រកដេកពួនពុំបានស្ទើរតែរាល់ថ្ងៃនៅពេលយប់កណ្ដាលអាធ្រាតនោះ។

ប្រជាពលរដ្ឋជាច្រើនបាទសូមសំណូមពរដល់លោកហម សំខាន់អភិបាលស្រុកសំពៅលូន មេត្តាជួយទប់ស្កាត់នូវមេខ្យល់ដែលនាំពលករចេញចំណាក់ស្រុកក្រៅប្រទេសដែលខុសច្បាប់នេះផងទាន ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!