ទាន់ហេតុការណ៍
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?
0

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ជាផ្លូវការ បេសកកម្មសំអាតទន្លេរយ:ពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨

ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញសម្ពោធដាក់ជាផ្លូវការ បេសកកម្មសំអាតទន្លេរយ:ពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨ នៅវេលាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុនព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅសួនច្បារតេជោមាស តេជោយ៉ត ខាងមុខវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ   ដែលមានចូលរួម ពីឯកឧត្ដម លោកជំទាវ  យុវជន សសយក យុវជនកាយរឹទ្ធិ ក្រសួង អង្គការ វិស័យឯកជន វិស័យអប់រំ សាធារណៈជន និងស្ថាប័នពាក់ព័ន្ធ ។

គូសបញ្ជាក់ផងដែរថា  ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ -២០២៨ ដោយអនុលោមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងគោលបំណង លើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដោយមានមុំចំនូនបី រួមមាន «ភាពស្អាត ភាពបៃតង និងចីរភាព» ។ ក្រសួងបរិស្ថានបានឲ្យអទិភាពលើការរៀបចំ និងអនុវត្តវិធានការណ៍សម្អាត សំណល់រឹង ជាពិសេសប្លាស្ទិក ដែលធ្វើឲ្យប៉ះពាល់ដល់ បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ ក្នុងបឹង ទន្លេសាប ទន្លេមេគង្គ និងប្រភពទឹកនានាផងដែរ ។

ថ្លែងក្នុងឱកាសសម្ភោធដាក់ជាផ្លូវការ បេសកកម្មសំអាតទន្លេ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក៏សូមថ្លែងអំណរគុណដល់ប្រតិភូក្រុមហ៊ុន Leader Energy ដែលបានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មកចូលរួមកម្មវិធី «ចាប់ផ្តើមបេសកកម្មសម្អាតទន្លេកម្ពុជា» និងក្រុមការងារក្រុមហ៊ុន Leader Energy និងអង្គការ River Ocean Clean Up បានចំណាយពេលវេលា និងធនធានចូលរួមជាមួយ នឹងក្រសួងបរិស្ថាន ក្នុងការលើកស្ទួយវិស័យបរិស្ថាន និងភាពស្អាតនៃបរិស្ថានកម្ពុជា តាមរយៈ ការចាប់ផ្តើម បេសកកម្មសម្អាតទន្លេកម្ពុជានេះ ។

ឯកឧត្ដមបណ្ឌិត បានបន្ដផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឳ្យចូលរួមគាំទ្រ យុទ្ធសាស្រ្តរបស់ ក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនូវយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នេះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តរបស់យើងទាំងអស់គ្នា អាចធានាបានថា ទន្លេរបស់យើងនៅតែបន្តហូរ បន្តផ្តល់ក្តីសង្ឃឹម ជីវិត និងភាពធន់ សម្រាប់មនុស្សទាំងពេលបច្ចុប្បន្ន និងជំនាន់ក្រោយ  ដើម្បីចូលរួមថែរក្សា បរិស្ថានកម្ពុជា   ជាពិសេស ត្រូវចេះចូលរួមថែរក្សា ការពារ និងចេះធ្វើ អនាម័យ ដើម្បីភាពស្អាត ។

មុននឹងបិទបញ្ចប់ពិធី ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រី បានកាត់ខ្សែបូរណ៍ បេសកកម្មសំអាតទន្លេរយ:ពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨ និងបានប្រលែងកូនត្រីចូលក្នុងទន្លេជានិមត្ដិរូប​ផងដែរ​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!