ទាន់ហេតុការណ៍
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?
0

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម សហការ ជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុក និង កម្លាំងជំនាញព្រហ្មទណ្ឌស្រុកកែវសីមា ឃាត់ខ្លួនជនសង្ស័ ចំនួន៧នាក់ ពាក់ពន្ធ័ ករណីគ្រឿងញៀន…

ខេត្តមណ្ឌលគិរី៖ជនសង្ស័យជួញដូរគ្រឿងញៀន០៧នាក់ រួមនិងគ្រឿងញៀន១៦កញ្ចប់ ត្រូវបានសមត្ថកិច្ចបង្ក្រាប កាលពីថ្ងៃទី១២ ខែមីនាឆ្នាំ ២០២៤ ត្រង់ចំណុច គីឡូម៉ែត្រលេខ ៣៤ ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុមស្រុកកែវសីខេត្តមណ្ឌលគិរី។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម សហការ ជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុក និង កម្លាំងជំនាញព្រហ្មទណ្ឌស្រុកកែវសីមា បានចុះល្បាតតាមគោលដៅងាយរងគ្រោះស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក៏ប្រទះឃើញមុខសញ្ញាសង្ស័យ កម្លាំងសមត្ថកិច្ចបានហៅធ្វើការសួរនាំ និងឆែកឆែរ បានរកឃើញសារធាតុ សង្ស័យថាជាសារធាតុញៀន មានសណ្ឋានជាក្រាមព៌ណសរ ថ្លាចំនួន០១កញ្ចប់ធំល្មម និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់តែម្តង ជនសង្ស័យទី
១/ ឈ្មោះជី ពិសិទ្ឋ ( ហៅប្រុស ) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានធ្វេីតេស្តវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + ) ។
មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្រុកកំណេីតភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល ។ ទី២ ឈ្មោះ ណេង ផង ហៅ( ក្បង់ ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានធ្វេីតេស្តវិភាគរករកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + )។ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។ មានស្រុកកំណេីតភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។ សម្ភារៈមធ្យោបាយរួមមានដូចខាងក្រោម៖
១/ ម៉ូតូកែច្នៃ ពណ៌ទឹកមាស គ្មានផ្លាកលេខ ចំនួន 01 គ្រឿង ។
២/ ទូរសព្ទម៉ាក oppo ពណ៌ក្រហម ចំនួន 01 គ្រឿង ។
៣/ សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមព៌ណសរថ្លា ចំនួន ០១កញ្ចប់ធំល្មម ។ ក្រោយពីបានចម្លើយសារភាពពីជនសង្ស័យឈ្មោះ ជី ពិសិដ្ឋ បានទិញថ្នាំញៀនពីឈ្មោះ ជាប ផានិត ។
កម្លាំងជំនាញបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យជាបន្តរបន្ទាប់ហើយបានពន្លាតដែនសម្ថកិច្ច ដោយសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ក្រញូងសែនជ័យ និងអជ្ញាធរមូលដ្ឋាន នៅទីនោះបានចំនួន២ទីតាំង ទីតាំងទី១ ផ្ទះរបស់ឈ្មោះ ប៉េះ និង ទីតាំងទី២ ផ្ទះរបស់ ឈ្មោះ ឡូញ ស្ថិតក្នុងភូមិក្រញូងសែនជ័យឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។ ក្មុងកិច្ចសហប្រតិបត្តិការនេះយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ សរុបចំនួន០៧នាក់ ស្រី០០នាក់ដែលមានរាយឈ្មោះដូចខាងក្រោម :
១/ ឈ្មោះ ជី ពិសិដ្ឋ ( ហៅប្រុស ) ភេទប្រុស អាយុ28ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
២/ ឈ្មោះ ណេង ផង ហៅ( ក្បង់ )
ភេទប្រុសអាយុ32ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
៣/ ឈ្មោះ ជាប ផានិត ( ហៅសក់វែង ) ភេទប្រុស អាយុ21ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
៤ / ឈ្មោះ ហយ ផ្លេស ( ហៅប៉េះ ) ភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែ រមុខរបរមិនពិតប្រាកដ។
៥/ ឈ្មោះ អូ សីហា ភេទប្រុសអាយុ28ឆ្នាំ ជនជាតិខ្មែរ មុខរបរបំពិតប្រាកដ។
៦/ ឈ្មោះ អេម សាម៉េន ( ឡូញ ) ភេទប្រុស អាយុ 32 ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។
៧/ ឈ្មោះ ទ្រី រិទ្ធ ភេទប្រុសអាយុ29ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដជនសង្ស័យទាំងអស់ខាងលើបានធ្វេីតេស្តវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + )ទាំងអស់។ សម្ភារៈវត្ថុតាងសរុបរួមមាន ១/ សារធាតុ ក្រាមព៌ណសថ្លា ជាថ្នាំញៀន(មេតំហ្វេតាមីន)ចំនួន ១៦ កញ្ចប់ ក្នុងនោះ មាន១៤កញ្ចប់តូច និង
២កញ្ចប់ធំល្មម ទម្ងន់ ៧.៨៩ ក្រាម ថ្លឹងទាំងសំបក ។
២ /ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង។
៣/ ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន។
៤/ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
៥/ ទូរសព្ទចំនួន ០៥គ្រឿង ។
៦ / ម៉ូតូចំនួន ០៤គ្រឿង ។
ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕រាយការណ៍ពីខេត្តមណ្ឌលគីរី ដោយលោក គង់ វុទ្ធី

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!