ទាន់ហេតុការណ៍
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ=>ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>បើទីតាំងល្បែងស៊ីសងមាន់ជល់ នឹងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូ ទឹកដីភូមិរោងគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅតែបន្តលេង យ៉ាងនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណា..?
0

មានភ្លាមចែកភ្លែតមិនបង្អង់យូរឡើយ កាដូពិសេស ពិសេស មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនាពេលខាងមុខ….

ខណ្ឌព្រែកព្នៅ៖
នាព្រឹកពុធទី០៦ខែមិនាឆ្នាំ២០២៣
ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញ
លោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក ស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខណ្ឌព្រែកព្នៅ លោកអភិបាលរង ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញជាអធិបតីភាព ក្នុងការចែកបណ្ណ័សំគាល់អចនវត្ថុ និងពាំនាំយកអំណោយ យកមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលស្មគ្រ័ចិត្តដោះដូរ លំនៅដ្ធានមិនរៀបរយនៅបឹងតាមោកមកទទួលយកទីតាំងថ្មី ស្ថិតនៅក្បែនោះដែរគឺផ្ទះមួយខ្នងទទឹង៤.៥ម×១៨ម និងថវិការចំនួន(មួយមុឺនដុល្លា)១០០០០$ មានទឹកភ្លើងហើយអាជ្ញាធរបានចេញប្លង់រឹងជូនដោយឥតគិតសេវាឡើយព្រោះយល់ថាបងប្អូនខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ។ ដោយមើលឃើញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសអាជ្ញាធរខណ្ឌព្រែកព្នៅផ្ទាល់ ចំពោះពួកគាត់ បងប្អូនមានក្ដីរំភើបឥតឧបមាក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងក៏សូមអំពាវនាវដល់បងប្អូនមួយចំនួនទៀតដែលជឿរលើការញុះញង់របស់ក្រុមអគតិប្រឆាំងជាមួយរាជរដ្ធាភិបាលមិនព្រមធ្វើការដោះដូរនៅឡើយនោះ សូមប្រញាប់ទទួលយកគោលនយោបាយដែលថ្នាក់ដឹកនាំជូន ឈប់ជឿរលើការឃោសនាដើម្បីអនាគត់ដ៏ភ្លឺស្វាងរបស់កូនចៅយើងនិងជាការរួមចំណែក លើកស្ទួយមុខមាត់សង្គមជាតិយើងផង ព្រោះមើលពួកគាត់ជាគំរូជាក់ ស្ដែងគឺបានថវិការនិងផ្ទះដ៏ស្អាតមួយល្វែងភ្ជាប់ដោយប្លង់រឹង ពិតប្រាកដ មានបណ្តាញហេដ្ឋារចនាសម្ពន្ធ័ ទឹក ភ្លើង លូ ផ្លូវ រួចជាស្រេច។

ក្នុងឱកាសនោះដែរលោក ធឹម សំអាន ក្នុងនាមជាអភិបាលនៃគណ:អភិបាលខណ្ឌនិងលោក ស៊ូ ស៊ីវត្ថា ប្រធានសូរិយោដីនគរូបនីយកម្មនិងសំណង់ខណ្ឌ សូមអំពាវដល់បងប្អូនមួយចំនួនដែលនៅរឹងរុសជឿរតាមការឃោសនាអកុសល្យរបស់ក្រុមប្រឆាំងសូមពិចារណាឡើងវិញដើម្បីអនាគត កូនចៅឈប់បន្តធ្វើអោយមានភាពចលាចលបណ្ដាលអោយខូចសណ្ដាប់ធ្នាប់និងសន្តិសុខសង្គម ដែលនាំអោយចាត់វិធានការផ្លូវច្បាប់ជាធរមាន។

ចុងបញ្ចប់នៃកម្មវិធីក៍មានការចែកជូនប្លង់កម្មសិទ្ធនិងអំណោយបន្តិចបន្តួចក្នុងនាមទឹកចិត្តដ៏ថ្លៃថ្លារបស់អាជ្ញាធរមូលដ្ធាន មានថវិការចំនួន(បួនមុឺនរៀល)៤០០០០៛ បន្ថែមទៀត ពីលោកស្រី ស៊ុយ សែនសករាជ ដែលភរិយាលោកអភិបាល ខណ្ឌព្រែកព្នៅផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!