ទាន់ហេតុការណ៍
រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់=>រដ្ឋបាលស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ៤ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ
0

ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការផ្តោតលើការងារអាទិភាពចំណេញធនធានទទួលបានប្រសិទ្ធភាពការងារខ្ពស់…

ការយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋរបស់យើងតាមគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចំណេញធនធាន និងទទួលបានប្រសិទ្ធភាពការងារខ្ពស់។ នេះជាការផ្តាំផ្ញើរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានរាយការណ៍អំពីសមិទ្ធផលការងារដែលខេត្តសម្រេចបាន រួមមានការការពារ ពង្រឹងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជំរុញអនុវត្តចលនាគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» និងបានអភិវឌ្ឍន៍ ស្តារ ជួសជុល ថែទាំជាបន្តបន្ទាប់ នូវហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធបណ្តាញទឹកស្អាត ពង្រីកការផ្គត់ផ្គង់ និងការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងន័យជំរុញ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យល្អប្រសើរ និងឈានឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី១ និងជាផែនការបន្តទៀតក្នុងឆ្នាំ២០២៤ ខេត្តត្បូងឃ្មុំនឹងសម្រេចឲ្យបាន៖ ទី១ ធានាឱ្យបានសន្តិសុខ សុវត្ថិភាពសាធារណៈសង្គម និងផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវិត្ថិភាព។ ទី២ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធលើគ្រប់វិស័យ។

ទី៣ ត្រួតពិនិត្យ និងចាត់វិធានការគ្រប់គ្រងជនបរទេសដែលស្នាក់នៅ និងធ្វើការក្នុងភូមិសាស្ត្រខេត្ត។ ទី៤ បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការដោះស្រាយទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ទី៥ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទី៦ ជំរុញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងវិវាទដីធ្លីតាមយន្តការជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ ទី៧ បង្ការ ការពារ និងទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសធនធានធម្មជាតិឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់តាមវិធានការច្បាប់។ ទី៨ លើកកម្ពស់របបសន្តិសុខសង្គមដល់នយោជិតសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ដើម្បីការពារសុខភាព និងការគាំពារសង្គមតាមបទដ្ឋានគតិយុត្ត។ ទី៩ លើកទឹកចិត្តការវិនិយោគជាតិ អន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍខេត្តឲ្យបានជឿនលឿនលើគ្រប់វិស័យ។

ទន្ទឹមនឹងការថ្លែងឡើងនូវផែនការ៩ចំនុចនេះ ឯកឧត្តម រដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានផ្តល់អនុសាសន៍ថា ការកំណត់លើទិសដៅអាទិភាពការងារ គឺជាស្នូលនៃភាពជោគជ័យ ហើយដើម្បីសម្រេចបាននូវផែនការទាំងនេះ ចាំបាច់ត្រូវតែសម្រួចទិសដៅរបស់ខ្លួនឱ្យចំនឹងអាទិភាពការងារ ជាឧទាហរណ៍ជាក់ស្តែងក្រសួងបរិស្ថាន មានយុទ្ធសាស្ត្រចក្រា ដែលយុទ្ធសាស្រ្តគន្លឹះនេះជួយឱ្យក្រសួងសម្រេចបាននូវភាពស្អាត ហើយគោលការណ៍ស្អាតនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិ រហូតទទួលស្គាល់កម្ពុជាជាជើងឯកក្នុងវិស័យបរិស្ថាន ដែលជាមទោនភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

សូមរម្លឹកជូនថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុប ៥.២៥០,៥១គីឡូម៉ែត្រក្រឡា មាន ០១ក្រុង ០៦ស្រុក ០២សង្កាត់ ៦២ឃុំ និងមាន ៨៧៥ភូមិ ប្រជាពលរដ្ឋសរុបប្រមាណ ៨៧៤.១៩៩នាក់។ ខេត្ត ពឹងផ្អែក លើវិស័យកសិកម្ម វិស័យឧស្សាហកម្ម សេវាកម្ម និងមានច្រកចំនួន ០៧ច្រក គឺ ច្រកអន្តរជាតិ ០១, ច្រកទ្វេភាគី ០២, និងច្រកតំបន់ ០៤ ដែលមូលដ្ឋានក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្តឱ្យមានការកើនឡើងយ៉ាងឆាប់រហ័ស៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!