ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

មហាជនបានលើកឡើងថា តើម្ចាស់តារាងបាល់ទះ ដែលមានស្លាកយីហោ(ក្លឹបកីឡា១៦៩ ផ្សារដើមក្រឡាញ់)មានអំណាចធំមែនទេ បានជាបង្កប់ល្បែងសុីសងជល់មាន់តាមអនឡាញ ផ្កើននឹងប្រសាសន៍សម្តេចតេជោ យ៉ាងនេះ..?

ខេត្តសៀមរាប៖បើតាមប្រភពព័ត៌មានបានអោយអង្គភាពយើងដឹងថា៖ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញដែលគេស្គាល់ឈ្មោះថា លោកតឿជាម្ចាស់ លួចបង្កប់បើកលេងសុីសងយ៉ាងគគ្រឹកគគ្រេងនៅក្នុងតារាងបាល់ទះដែលមានឈ្មោះ(ក្កឹបកីឡា១៦៩ ផ្សារដើមក្រឡាញ់) ស្ថិតនៅ ខាងកេីតផ្សារដើមក្រឡាញ់ចម្ងាយប្រហែល៧០០ម៉ែត្រ ក្នុងភូមិទក្ស័នខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បើកលេងល្បែងសុីសងយ៉ាងសប្បាយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ..?។

ក្រោយពីបានទទួលដំណឹងនេះហើយ អង្គភាពយើងបានអោយអ្នកយក ព័ត៌មានចុះទៅយក ព័ត៌មានកាលពីថ្ងៃទី០១ ខែ០៥ ឆ្នាំ២០២៣ អ្នកយកព័ត៌មានរបស់អង្គភាពយើងបានចុះដល់ទីតាំងចំណុចខាងលេី ឃេីញថាមានល្បែងសុីសងបើកលេងជាក់ស្តែងពិតប្រាកដមែន ហេីយបានថតផ្តិតយករូបភាព ក្នុងពេលល្បែងស៊ីសងនេះកំពុងដំណើរការលេងយ៉ាងរលូន ក្នុងពេលនោះដែរអ្នកយកព័ត៌មានយើងក៍បានខលរាយការណ៍ទៅ(លោកម៉ុន)នាយ ប៉ុស្តិ៍សង្កាត់គោកចក ដេីម្បីរាយកាណ៍រជួនជ្រាបនិងសុំកិច្ចអន្តរាគមន៍.លោកម៉ុន ឆ្លេីយថា: (នៅហ៊ានលេងល្បែងសុីសងអនឡាញទៀតខ្ញុំបានបង្រ្កាបហេីយធ្វេីកិច្ចសន្សាម្តងរួចហេីយតេី…!)។

ក្រោយពីលោកមេ ប៉ុស្តិ៍គោកចក បានប្រាប់អ្នកយកព័ត៌មានយើង រួចហេីយតែល្បែងសុីសងជ្រកក្រោមស្លាកតារាងបាល់ទេះរបស់(លោកតឿ)នៅតែបន្តបើកលេងបានដដែររហូតដល់ពេលនេះ ដូចជាមិនខ្លាចនិងសមត្ថកិច្ចនោះឡើយថែមទាំង ផ្គើននិងបទបញ្ជាស្ដីពីការទប់ស្កាត់ល្បែងសុីសងគ្រប់ប្រភេទរបស់ សម្តេច តេជោនាយករដ្ខមន្រ្តីនៃព្រះរាជាអាចក្រកម្ពុជាទៀតផង។

ទោះបីជាយ៉ាងណា មហាជន ស្នើសុំដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ទោ តេងចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប សូមមេត្តាចាត់កម្លាំងជំនាញចុះអន្តរាគមន៍ លើទីតាំងល្បែសុីសងខាថ
ងលើនឹងពិនិត្យមើលមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋាន តើលោកកំពង់ធ្វើអ្វីដែរ បានជាបណ្តែតបណ្តោយ អោយម្ចាស់(ក្លឹបកីឡា១៦៩)បើកល្បែងសុីសងតាមតែអំពើចិត្តនៅក្នុងតំបន់ខ្លួនគ្រប់គ្រងយ៉ាងនេះ។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!