ទាន់ហេតុការណ៍
មន្ទីរសាធារណការខេត្តព្រះវិហារ ជូនដំណឹងពីដែនសមត្ថកិច្ចគ្រប់គ្រងកំណាត់ផ្លូវជាតិលេខ៦២ និងផ្លូវជាតិលេខ៩៥=>អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល=>ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន=>កម្លាំង​អាវុធហត្ថ​ស្រុក​អង្គរជុំ ចុះអបរំ និងណែនាំក្មេងទំនើង ៤នាក់ ក្រោយ​លួច​បង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ (ជិះដើរលេងយប់)=>ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី=>ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ=>គណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៣០០នាក់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា=>លោក សេង គន្ធ ប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សសង្កាត់ចាក់អង្រែក្រោម ចំនួន៤០០នាក់=>លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ
0

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី តម្លៃជិត១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​ នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការសាងសង់ចំណតកំពង់ផែថ្មីដែល​ចំណាយ​​ថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភា​ព​​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

* ជាការផ្តើមកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី៣ឆ្នាំមុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កម្ពុជាជួយឱ្យនាវាវេសស្ទើដាមចូលចត ដែលនេះជាកាយមនុស្សធម៌ដ៏ធំមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែធ្នូ ឆ្នាំ២០២៣នេះ នាវាវេសស្ទើដាម នឹងត្រឡប់មកកាន់កម្ពុជាជាថ្មី។ ជាមួយការវិលត្រឡប់មកវិញ របស់នាវាវេសស្ទើដាមនេះ នឹងទុកធ្វើស្លាកសញ្ញា បង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា លើសិទ្ធិរស់រៀនមានជីវិតរបស់មនុស្សលោកផងដែរ។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងមានមនុស្សមួយចំនួនធ្លាប់ជាប់គាំងលើនាវាវេសស្ទើដាម នឹងត្រឡប់មកកម្ពុជាជាថ្មីផងដែរ។

* ដោយថ្ងៃនេះជាទិវាពលកម្មអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំណរគុណដល់កម្មករ និយោជិតនៅទូទាំងប្រទេស ដែលបានចូលរួមកសាងសង្គមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគោរពសិទ្ធិកម្មករ និយោជិតមិនមានតែថ្ងៃទី០១ ឧសភា នោះទេ គឺមានរាល់ថ្ងៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យប្រទេសផ្តល់លុយឱ្យកម្មករណាហ្គា ធ្វើបាតុកម្មត្រូវដកខ្លួនថយ មិនត្រូវធ្វើអន្តរជាតិតូបនីយកម្មនៅកម្ពុជានោះទេ។

* សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលមិនមែនមិនដឹងកន្លែងដែលអ្នកធ្វើបាតុកម្មនោះ បើកលុយនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសម្តេចមិនរវាសរវៃទេ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយទៅជាកំពង់ផែរបស់ឯកជនហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកំពង់ផែនេះក្លាយជារបស់ឯកជន កុំរំពឹងជប៉ុន ផ្តល់ថវិកាជួយអភិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងរ៉ាវនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ មានរឿងស្មុគស្មាញខ្លាំងណាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច គឺជាអ្នកវះកាត់ភាពស្មុគស្មាញទាំងឡាយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុនជាប្រទេសមួយជាអ្នកនាំមុខក្នុងការផ្តល់ជំនួយ និងកម្ចីសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន អរគុណជប៉ុន ដែលមានវិធីដោះបំណុលរបស់រដ្ឋាភិបាលចាស់ៗ ដើម្បីផ្តល់លទ្ធភាពឱ្យកម្ពុជាទទួលបានកម្ចីថ្មីអភិវឌ្ឍន៍ប្រទេស។

* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសម្ចាស់កម្ចីនានា ប្រើវិធីសាស្ត្រជប៉ុន ដើម្បីដោះបំណុលដែលកម្ពុជាជំពាក់។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា ដើម្បីដោះបំណុល ជប៉ុន បានផ្តល់ជាទំនិញសម្រាប់លក់ ដើម្បីកម្ពុជាបានលុយដោះបំណុល។ តែទំនិញដែលលក់បាននោះ ជប៉ុនមិនយកលុយត្រឡប់ទៅជប៉ុននោះទេ គឺទុកអភិវឌ្ឍន៍នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ពេលសម្តេចជួបជជែកជាមួយនាយករដ្ឋមន្ត្រីជប៉ុន សម្តេចតែងតែស្នើឱ្យជប៉ុន ជួយពង្រីកផែទឹកជ្រៅរបស់កម្ពុជា ឱ្យបានលឿនបំផុត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងផែទឹកជ្រៅ នឹងធ្វើឱ្យកាត់បន្ថយថ្លៃប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងផែទឹកជ្រៅ នឹងធ្វើឱ្យកាត់បន្ថយថ្លៃប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យកម្ពុជា មានលទ្ធភាពទទួលនាវាពី ១៨ភាគរយ ទៅដល់ជាង ៩០ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ដេញឱ្យសួរជប៉ុន រឿងអ្នកចោទថា រាជរដ្ឋាភិបាលពុករលួយស៊ីលុយប្រាក់កម្ចីរបស់ជប៉ុន សម្រាប់ការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន គាំទ្រជប៉ុន ឱ្យធ្វើសមាហរណកម្មរវាងតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែនក្រុងព្រះសីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះសម្តេចអាចថ្លែងដោយមោទនភាពថា ទំនាក់ទំនងកម្ពុជា និងជប៉ុន ដើរដល់ដំណាក់កាលថ្មីមួយ គឺដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសទី១ ដែលគាំទ្រគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់គំនិតផ្តួចផ្តើមអន្តរជាតិទាំងឡាយ ដែលចង់ឱ្យកម្ពុជាគាំទ្រ ត្រូវបម្រើដល់គោលការណ៍ចំនួន៣ រួមមាន៖ បម្រើឱ្យសន្តិភាព និងការអភិវឌ្ឍ, មិនប្រឆាំងជាមួយប្រទេសដទៃ និង ត្រូវតែគោរពមជ្ឈភាពអាស៊ាន និងទស្សនៈឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបាន ១,៩៤៨លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជា នាំទៅជប៉ុន ១,១៧០លានដុល្លារ ហើយជប៉ុន នាំចូលកម្ពុជា ៧៧៤លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលប្រមាណ ៣៣ឆ្នាំមកនេះ សម្តេចតេជោមិនដែលឈឺក្បាលនោះឡើយ ក្រោយពេលទទួលបានភ្នែកសិប្បនិម្មិតជប៉ុន។ មុនពេលពាក់កែវភ្នែករបស់ជប៉ុន សម្តេចដាក់ថ្នាំឈឺក្បាលតាមខ្លួនជាប់ជានិច្ច។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យទូរទស្សន៍ជាតិ និងទូរទស្សន៍ឯកជននានា ផ្សាយផ្ទាល់ឱ្យបានផុលផុសនូវព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលរបស់ជាតិ ត្រូវបានសម្តេចចែកឱ្យសមាជិករាជរដ្ឋាភិបាល បានជ្រាបទាំងអស់គ្នា។

* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសម្តីជនថ្លែងរិះគន់មិនយាងព្រះមហាក្សត្របើកការប្រកួតស៊ីហ្គេម គឺជាចេតនាទុច្ចរិតបំបែកបាក់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម មានតែឥណ្ឌូនេស៊ី ហ្វីលីពីន និងព្រុយណេប៉ុណ្ណោះ ដែលប្រមុខរដ្ឋប្រកាសបើកព្រឹត្តិការណ៍ស៊ីហ្គេម។

* សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ពីមូលហេតុមិនយកលុយសម្រាប់គណៈប្រតិភូកីឡាស៊ីហ្គេម ដើម្បីបង្ហាញពីសមានចិត្ត និងទឹកចិត្តដ៏ធំធេងរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៣០នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!