ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល=>ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន=>កម្លាំង​អាវុធហត្ថ​ស្រុក​អង្គរជុំ ចុះអបរំ និងណែនាំក្មេងទំនើង ៤នាក់ ក្រោយ​លួច​បង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ (ជិះដើរលេងយប់)=>ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី=>ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ=>គណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៣០០នាក់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា=>លោក សេង គន្ធ ប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សសង្កាត់ចាក់អង្រែក្រោម ចំនួន៤០០នាក់=>លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!
0

សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញជាអធិបតី ក្នុងពិធីកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះបារមីវង្គដ្ឋបូរី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញៈ នៅថ្ងៃទី២៤ ខែមេសា២០២៣នេះ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានានៅវត្តព្រះបារមីវង្គដ្ឋបូរី ដែលមានតម្លៃជាង១លានដុល្លារដែលស្តិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ព្រះវិហារនិងសមិទ្ធផលទាំងឡាយនៅ ក្នុងវត្តព្រះបារមីវង្គតបុរីគឺជាកេរមរតកដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិ សភោគាធិបតី ហ៊ុន នាងនិងមហាឧបាសិកា ឌី ប៉ុក ដែលជាបិតានិងមាតាបង្កើ តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
សព្វថ្ងៃនេះវត្តព្រះបារមីវង្កតបុរីមានទី តាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។វត្តនេះមានផ្ទៃដីទំហំសរុបប្រមាណ ១៨,៧៩០ ម៉ែត្រក្រឡាមានព្រះសង្ឃគង់អាស្រ័យ ២៤ អង្គត្រូវបានដឹកនាំដោយព្រះចៅអធិការចំនួន៣អង្គហើយ ។ ព្រះចៅអធិការនាពេលបច្ចុប្បន្នមានព្រះនា មព្រះសាក្យវង្ស ស៊ីម សារ៉ាន។

ចំពោះសមិទ្ធផលក្នុងវត្តដែលធ្វើបុណ្យឆ្លង នាពេលនេះរួមមាន៖ព្រះវិហារថ្មីមានទទឹង ២៥.៣៣ម៉ែត្របណ្តោយប្រវែង ៥៩.៧៨ ម៉ែត្រនិងមានកម្ពស់ ៤២.៤៥ម៉ែត្រត្រូវបានបញ្ចុះបឋមសិ លាសាងសង់កាលពីថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៦និងបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ ដោយចំណាបច្ច័យកសាងចំនួន ៨៨២, ៣៥១ដុល្លារ។
ក្រៅពីព្រះវិហារថ្មីហើយនោះក៏នៅមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតដែលត្រូវបានកសាងឡើងក្នុងវត្តបារមីវង្កតបុរីរួមមាន៖រៀបចំប្រព័ន្ធភ្លើងក្នុងព្រះវិហារគូរគំនូរក្នុងព្រះវិហារនិងទ្វារជួសជុលដងទង់ឡើងវិញសាងសង់ព្រះពុទ្ធរូបស្ពាន់និងបាល្ល័ង្កសាងសង់បន្ទប់ទឹកនិងរៀបចំស ម្អាតកែលម្អសោភ័ណភាពវត្តទាំងមូលចំ ណាយបច្ច័យសាងសង់សរុប១,០០២, ៣០១ ដុ ល្លារអាមេរិក។
វត្តព្រះបារមីវង្កតបុរីហៅវត្តទួលក្រសាំងកា លដើមឡើយគឺជាទីទួលដែលសម្បូរទៅដោ យដើមក្រសាំងតូចធំហើយនៅរដូវវស្សាទី ទួលនេះមិនលិចទឹកនោះទេ ។ លុះក្នុងសម័ យប្រទេសជាតិធ្លាក់ចូលទៅក្នុងកលិយុគចន្លោះឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៥ទីទួលនេះបានក្លាយជាទីតាំងស្នាក់អាស្រ័យសម្រាប់ការភៀសខ្លួនរបស់ប្រជាជនមកពីខេត្តក ណ្តាលនិងខេត្តកំពង់ស្ពឺព្រមទាំងការនិមន្ត ភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ ។

អាស្រ័យដោយការគោរពប្រតិបត្តិព្រះ ពុទ្ធសាសនាទៅតាមលទ្ធភាពប្រជាព លរដ្ឋនាពេលនោះបានផ្តើមគំនិតរៀបចំទីទួលនេះឱ្យមានសាលាឆទានមួយដែ លមានឈ្មោះថា «សាលាឆទានទួលក្រសាំង»ក្នុងឆ្នាំ១៩ ៧៣។ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ប៉ុ លពតទីតាំងនេះត្រូវបានបំផ្លិចបំផ្លាញចោ លនៅសេសសល់តែបល្ល័ង្កព្រះតូចមួយប៉ុ ណ្ណោះ ។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ វិស័យព្រះពុទ្ធសាសនាត្រូវបានបើកឱ្យដំណើរការឡើងវិញជាបន្តបន្ទាប់។ក្នុងនោះវត្តព្រះបារ មីវង្កតបុរីក៏ត្រូវបានបើកឱ្យប្រតិបត្តិឡើងវិញជាលក្ខណៈសាលាឆទានក្នុងឆ្នាំ ១៩៨២ និងបានបង្កើតជាវត្តក្នុងឆ្នាំ ១៩៨៩ ។

បើគិតពីពេលកកើតសាលាឆទានដំបូងរហូតមដល់ ពេលបច្ចុប្បន្នទីតាំងនេះបានក្លាយជាទីកន្លែងសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទបំពេញបុណ្យកុសលរយៈពេល៤០ឆ្នាំហើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!