ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល=>ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន=>កម្លាំង​អាវុធហត្ថ​ស្រុក​អង្គរជុំ ចុះអបរំ និងណែនាំក្មេងទំនើង ៤នាក់ ក្រោយ​លួច​បង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ (ជិះដើរលេងយប់)=>ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី=>ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ=>គណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៣០០នាក់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា=>លោក សេង គន្ធ ប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សសង្កាត់ចាក់អង្រែក្រោម ចំនួន៤០០នាក់=>លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!
0

រថយន្តតូចធំជាច្រើនគ្រឿងសំរុកដឹកជញ្ជូនធ្យូងចេញតាមច្រកទ្វាព្រុំដែនមុឺនជ័យឆ្លងចូលទៅកាន់ទឹកដីប្រទេសវៀតណាមដោយសេរី គ្មានការរំខាននិងទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃសៅរ៍ទី៨ ខែមេសា ឆ្នាំ២០២៣

ខេត្តព្រៃវែង៖តាមប្រភពពីប្រជាពលរដ្ឋ ដែលមិនបញ្ចេញឈ្មោះបានអោយអង្គភាពយើងដឹងថា រៀងរាល់ថ្ងៃយប់មានរថយន្តតូចធំសំរុកដឹកជញ្ជូនធ្យូងចេញតាមច្រកទ្វាព្រុំដែនមុឺនជ័យ ទៅប្រទេសវៀតណាមដោយមានឈ្មោះ លោក ចាន់ រស្មី មេឈ្មួញជើងខ្លាំងខាងរត់ការដឹកជញ្ជូនធ្យូងខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម ចូលតាមច្រកអន្តរជាតិម៉ឺនជ័យ យកលុយក្នុងមួយឡានកែច្នៃសាំយ៉ុង១លាន២០ម៉ឺនរៀលទៅ ២លានរៀលក្នុងមួយឡានដើម្បីដោះស្រាយថ្នាក់លើ?។

បើយោងតាមប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងបន្ថែមទៀតថា មួយរយៈចុងក្រោយនេះមានមេឈ្មួញដ៏សកម្មឈ្មោះ ចាន់រស្មី សម្រុកដឹកជញ្ជូនធ្យូងចេញពីខេត្តនាៗយកមកស្តុបទុកនៅ ភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួចដឹកចេញទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិមុឺនជ័យ នៅពេលយប់ដោយគ្មានមន្រ្តី ជំនាញណា ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយចំណែក លោក រត្ន័  ចាន់ណា មេប៉េអឹមខេត្តត្បូងឃ្មុំ មិនទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ ជាពិសេសកម្លាំងអាវុធហត្ថលើកផ្ទៃប្រទេស លោក លីបុកសិដ្ធ មន្រ្តីជំនាញគ្រប់ស្ថាប័នពាក់ពាន់តាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានរក្សាភាពស្ងៀមស្ងាត់ ខណៈដែលឈ្មួញ ដ៍សកម្មកំពុងឱប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃ និងរថយន្តកែច្នៃជាច្រើនប្រភេទទៀតដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម ក្នុងមួយយប់ៗ ជាច្រើនគ្រឿង  ជាពិសេសលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ មិនចាត់វិធានការទប់ស្កាត់ករណីឈ្មួញដឹកជញ្ជូនធ្យូង ចេញទៅ ប្រទេសវៀតណាមយ៉ាងអាណាធិបតេយ្យជារៀងរាល់យប់។

ក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាមបានឲ្យដឹងថា ពួកគេឱ្យមេឈ្មួញឈ្មោះ ចាន់ រស្មី ជាអ្នករត់ការក្នុង១ឡានកែច្នៃសាំយ៉ុងចំនួន ១លាន២០ ម៉ឺនរៀលទៅ ២លានរៀល ដើម្បីបើកផ្លូវជាមុន ទើបអាចដឹកជញ្ជូនចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិ ដោយរលូនមិនប្រឈមនឹងការបង្ក្រាបហើយនៅសល់កម្រៃតិចតួចប៉ុណ្ណោះ។ សកម្មភាពដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ តែងកើតឡើងចាប់ពីវេលាម៉ោង១១រំលងអាធ្រាត្រដល់ម៉ោង៧ព្រឹក ហើយទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

បើតាមប្រភពសម្តីពីមន្រ្តីនៅតាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីលោក អ៊ុំ វលក្ខណ៍ ប្រធានស្នាក់ការច្រកម៉ឺនជ័យ និងលោក​ វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកម៉ឺនជ័យ ព្រមទាំងប្រធានការិយាល័យគយច្រកម៉ឺនជ័យ គឺសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាម មិនអាចកើតឡើងបានឡើយ។

មហាជនបានលើកឡើងថាឯកឧត្តម ជា សុមេធី នៃអភិបាលខេត្តព្រៃវែង និង ឯកឧត្តម ជាម សោភ័ណ នៃអភិបាលខេត្ត ត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ គួរតែមានវិធានការទប់ស្កាត់ជាបន្ទាន់ ដោយហេតុថាមន្រ្តីជំនាញ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ គិតតែរឿងប្រមូលលុយ ពុំមានការទប់ស្កាត់ហើយបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនធ្យូងទៅប្រទេសវៀតណាម យ៉ាងគំហុកជាចុងក្រោយមហាជនសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្ត សូមមេត្តាជួយមានវិធានការទប់ស្កាត់កាដឹកជញ្ជូនធ្យូងដោយអាណាធិបតេយ្យទៅប្រទេសវៀតណាមផងទាន៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងសាមីខ្លួន រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!