ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល=>ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន=>កម្លាំង​អាវុធហត្ថ​ស្រុក​អង្គរជុំ ចុះអបរំ និងណែនាំក្មេងទំនើង ៤នាក់ ក្រោយ​លួច​បង្ហូរសាំងពីម៉ូតូប្រជាពលរដ្ឋ (ជិះដើរលេងយប់)=>ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី=>ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ=>គណៈកម្មាធិការគណបក្សសង្កាត់ស្ទឹងមានជ័យទី២ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៣០០នាក់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា=>លោក សេង គន្ធ ប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកបក្សសង្កាត់ចាក់អង្រែក្រោម ចំនួន៤០០នាក់=>លោកសំ លាងទ្រី ប្រធានមន្ទីរសាធាេណៈការនឹងដឹកជញ្ជូនខេត្តព្រះវិ ហារ ដឹកនាំមន្ត្រីក្រោមឱវាត នាំយក ទេយ្យទាន ស្លាដក់នឹងហែរទៀនព្រៈវស្សាទៅប្រគេនព្រៈសង្ឃគង់ចាំព្រះវស្សាតាមវត្ត និមួយៗ=>យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!
0

លោកវរសេនីយ៍ឯក អាំ ធូ ចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច ប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណ ស្ថិតក្នុងឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣

លោកវរសេនីយ៍ឯក អាំ ធូ អធិការស្រុកលើកដែក បានដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងលោក អន សុីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល តំណាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច ប្រធានការិយាល័យគយនិងរដ្ឋាករក្អមសំណ នៅឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការតែងតាំង ផ្លាស់ប្ដូរ និងផ្ទេរភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់មុខតំណែងផ្សេងៗក្នុងស្ថាប័នរដ្ឋ តាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងការដឹកនាំ គ្រប់គ្រង សំដៅធ្វើឱ្យមានការកែទម្រង់ប្រព័ន្ធការងារ ឱ្យកាន់តែល្អប្រសើរស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើ ដល់ប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណថ្មី និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការបណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ សូមយកចិត្តទុកដាក់បំពេញការងារអោយស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។

លោក អន សុីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បានអោយដឹងថា ការផ្ទេរភារកិច្ចប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណ គឺជាកិច្ចការធម្មតារបស់អង្គភាពគយ និងរដ្ឋាករ ដែលមានគោលការណ៍ផ្ទេរភារកិច្ចបំពេញការងាររបស់មន្ត្រី ស្របតាមយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយ ដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវា ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងជាពិសេសការប្រមូលពន្ធនឹងអាករចូលថវិកាជាតិរបស់អង្គភាពនីមួយៗ ។

សូមបញ្ជាក់ផងដែរថា៖ លោក សុង មាល័យ ត្រូវបានផ្ទេរភារកិច្ចមកទទួលខុសត្រូវជាប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណ ជំនួយ លោក សូ សុវណ្ណារ៉េត ត្រូវបានផ្ទេរភារកិច្ចទៅបំពេញការងារជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!