ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព…

ខេត្តកណ្ដាល៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានមកដល់នាពេលខាងមុខនេះ ដែលរដ្ឋបាលខេត្តកណ្ដាលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាលនៅភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮផងដែរ។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសដែរឯកឧត្តមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព នៅស្រុកពញាឮនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា កន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ ដែលដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុក បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្នុងការរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនោះសូមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពបន្ថែមទៀត  ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅភ្នំព្រះរាជទ្រព្យ នាពេលខាងមុខនេះ ប្រកបដោយសុខសុវត្ថិភាព របៀបរៀបរយ ពិសេសបង្កនូវភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានផ្ដាំផ្ញើហើយបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តក៏យកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្តបាន។ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់ និងការបង្ក្រាបបទល្មើស គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង។ យកចិត្តទុកដាក់ដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព។ ត្រូវមានអនាម័យ សោភណភាព និងបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!