ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

ព្រៃឈើជាសម្បត្តិធម្មជាតិ តែត្រូវបាត់បង់ដោយសារក្រុមឈ្មួញបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ បើមិនមានការទប់ស្កាត់ពីមន្ត្រីពាក់ពន្ធ័នោះទេ..!

ចេញផ្សាយថ្ងៃ២៧ ខែមីនា ឆ្នាំ២០២៣

ខេត្តក្រចេះ៖បើតាមប្រភពច្បាស់ការបានប្រាប់អង្គភាបយើងថា មេឈ្មួញរកសុី អនុផលព្រៃឈើយ៉ាងសកម្មទាំងនោះរួមមាន៖
១.មេឈ្មួញ ឈ្មោះ លោកសឿង ឡុង មន្ត្រីយោធា រស់នៅភូមិដងទង់ ឃុំអាចេន ស្រុកសំបូរខេត្តក្រចេះ ២.លោកមុន្នី
៣.លោក អុងត្រូវគេស្គាល់ថាជាមន្ត្រីមុខងារយោធា ត្រូវបានមហាជនជាច្រើននៅខេត្តក្រចេះស្គាល់យ៉ាងច្បាស់ថា គឺជាឈ្មួញរកស៊ីឈើដុះស្លែដ៏ល្បីល្បាញជាច្រើនឆ្នាំមកហើយ និងមានការកាក់កបជាខ្លាំង ហើយគ្មានសមត្ថកិច្ចណា ឬមន្ត្រីជំនាញណាហ៊ានធ្វើការបង្ក្រាបជំនួញរកស៊ីឈើរបស់គាត់ឡើយមិនដឹងថា តើមន្ត្រីជំនាញ និងសមត្ថកិច្ទទាំងនោះទទួលបានលាភសក្ការៈពីមេឈ្មួញរកស៊ីឈើដុះស្លែទាំងអស់នោះឬមួយឈ្មោះ សឿង ឡុងនិង លោកមុនី លោកអ៊ុង មន្ត្រីយោធា មានខ្សែធំជាខ្នងបង្អែក ទើបបណ្តោយឲ្យឈ្មួញរូបនេះធើ្វការដឹកជញ្ជូនតាមអំពើចិត្តដូចនេះ?

ជាក់ស្តែងនៅយប់ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៣នៅវេលាម៉ោង០៧.៤១នាទី ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនឈើ ហើយឈើ
ទាំងនោះបានដឹកចេញពីចំណុចព្រៃឡង់ ដោយឆ្លងកាត់ស្នាក់ការបរិស្ថាន នឹងស្នាក់ការជាច្រើនកន្លែងទៀត និងបានដឹកឆ្លងកាត់ត្រាំដុំ យកមកស្តុកទុកផ្ទះបន្ទាប់មកទើបដឹកយកទៅលក់ឲ្យឈ្មួញបន្ត។

បើតាមប្រភពនិយាយថា ឈ្មួញឈើឈ្មោះ លោកសឿង ឡុងនិងលោកមុន្នី លោកអុង រូបនេះ តែងតែដើរអួតប្រាប់គេឯងថា នៅទឹកដីខេត្តក្រចេះ គ្មានសមត្ថកិច្ចណា ឬមន្ត្រីជំនាញណាហ៊ានបង្ក្រាបឈើរបស់គាត់ឡើយ ព្រោះគាត់ចេះចែករំលែកលាភសក្ការៈ តើប្រភពខាងលើនេះជាការពិតដែរទេ?។

មហាជនមានការលើកឡើងថា តើលោក ឆាយ ដួងសាវុធ ជាពិសេសលោកប្រធានស្នាក់ការកំពតគយ លោកសាំងសុខន ហ្នឹងលោកមេព្រៃ លោក ផានសុហេងតើលោកធ្វើអ្វីបានជាមិនមានការទប់ស្កាត់ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដាក់ពង្រាយកូនចៅដើម្បីអ្វី បើមិនព្រមបង្រ្កាបផងនោះ ?  ចំណែកលោក ភារម្យ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសដែលជាកម្លាំងថ្នាក់ជាតិចុះមកបង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុចខាងលិចទន្លេ ស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ក៏មិនដែលឃើញធ្វើការបង្ក្រាបដែរ? មហាជនមានរិះគន់ជាខ្លាំងថា
ទោះយ៉ាងណា ពាក់ព័ន្ធជំនួញរកស៊ីឈើរបស់ឈ្មួញឈើដុះស្លែប្រចាំខេត្តក្រចេះឈ្មោះ សឿងឡុង នេះដែរ លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ អង្គភាព យើងខ្ញុំ មិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺបានទេគិតត្រឹមម៉ោងផ្សាយនេះ។
ចំពោះព័ត៌មាននេះដែរ គ្រាន់តែជាសេចក្តីរាយការណ៍ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការថ្នាក់ជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនជ្រាប និងជួយមានវិធានការបង្ក្រាបទប់ស្កាត់ ខណៈជំនួយរកស៊ីឈើរបស់ឈ្មួញឈ្មោះ សឿងឡុងចូលទៅកាប់ អា ជ្រៀក ឈើនៅចំណុចភ្នំចែម៉ែរមានគោយន្តកន្ត្រៃ៤គ្រឿងទៅ៥គ្រឿង ឯចំណែកលោកមុន្នីមេឈ្មួញដល់ល្បីដឹកខ្នាតឡានសាំយ៉ុងចំនួនគ្រឿង បានធ្វើការដឹកជញ្ជូនយ៉ាងរលូនជារៀងរាល់យប់ ប៉ុន្តែមិនមានការរំខានទៅដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវឡើយ៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងសាមីខ្លួន រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!