ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

ព្រៃឈើនៅខេត្តព្រះវិហារ លែងជាជម្រកសត្វព្រៃនាពេលអាណាគត់ ព្រោះតែ មេឈ្មួញជេីងខ្លាំងម្នាក់ គៀងគរ ប្រជាពលរដ្ឋ សម្រុកកាប់ អា ជៀក ផ្តួលរំលំព្រៃឈេីមុខកាត់ធំៗ កក្រើកសារជាថ្មី អាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់..?

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

ព្រះវិហារ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​បង្ក​ន ឃុំ​រៀបរយ បានបញ្ជាក់ឲ្យដឹងថា ឈ្មួញ​ធំៗ កំពុងកាប់បំផ្លិ​ច​បំផ្លាញព្រៃឈើនៅ​ព្រៃអភិរក្សតំបន់​ព្រៃ​ឡង់ សារជាថ្មីទៀតហេីយ កន្លងទៅក្រុមហ៊ុន PNT ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយ ជាបន្តបន្ទាប់ សា្រប់តែធ្វេីការផ្អាកមួយរយៈ បច្ចុប្បន្ននេះ សម្រុកកាប់ដឹកជញ្ជូនយកទៅលក់ តាមបណ្តាលខេត្តនានា ទាំងយប់ទាំងថ្ងៃ ។

​សូម្បីតែលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារនិងលោក កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះហារ ព្រមទាំងលោក សួស ដារា៉ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ក្រុមឈ្មួញនោះទេ បច្ចុប្បន្នពួកឈ្មួញកាប់បំផ្លាញព្រៃសហគមន៍ព្រៃឡង់ ជិតរលាយសាបសូន្យអស់ហេីយ។

​មជ្ឈដ្ឋាន​ខាងក្រៅ​! បាន​រិះគន់​ចំៗ​ថា បើ​ក្រុមហ៊ុន PNT​ហៅ​៩៧ ប្រហែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ និងត្រូវរ៉ូវ ជាមួយ​ស្ថាប័នមន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​អ្នកបេីកភ្លេីង​ខៀវ ទេីបមេការហ៊ានគ្រៀងគរព​ល​រដ្ឋខ្មែរ ឲ្យចូល​កាប់ព្រៃឈើយ៉ាង​រង្គាល គ្មាន​ការទប់ស្កាត់​ពី​សំណាក់ លោក នួន សុខុម មេព្រៃខេត្តព្រះហារ ទល់តែសោះ។​

​លើសពីនេះទៅទៀត​សកម្មភាព ក្រុម​ឈ្មួញ​ដែល​មក​សុីស្នួលឲ្យក្រុមហ៊ុន PNT ចូល​កាប់​ឈើ នាពេលថ្មីៗនេះ បន្ទាប់មកប្រមូល​ឈើ​ដឹក​ជញ្ជាន​តាម​គោយន្ត​កន្ត្រៃយ៍​ ជាច្រើនគ្រឿងរួចហើយ បន្តលើកដាក់ក្នុងរថយន្តវ៉េអង ចេញ​តាម​ក្រុមហ៊ុន​ចំការកៅស៊ូ ជាប់​ខេត្តព្រះវិហារ ឆ្លងកាត់ទៅ​ខេត្តកំពង់ធំ យ៉ាង​សុខ​ស្រួល​បំផុត គ្មាន​មន្ត្រី​ជំនាញ​ហ៊ាន​ប៉ះពាល់​នោះទេ? ។

​ផ្ទៃ​ដី​វិនិយោគ​ប៉ុណ្ណា​ទៅ ! របស់​ក្រុមហ៊ុន PNT នេះ​នៅ​មាន​ឈើ កាប់​បន្ត​ទៀត​យ៉ាងពេញបន្ទុករាល់ថ្ងៃ បើ​យោង​ទៅ​តាម​ការ​ចោទសួរ​និង​ចម្ងល់​ ពី​មហាជន​ពិសេស​ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រនោះ បានសួរទៅមន្ត្រីជំនាញសមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុងមូលដ្ឋាន យ៉ាងចាស់ដៃ ចុះត្រួតពិនិត្យជាបន្ទាន់ កុំឲ្យរាលដាលដល់ដែនដីការពារ ព្រៃឈើរបស់រដ្ឋ។​

​ប្រជាពលរដ្ឋ រស់​នៅភូមិ​បង្ក​ន ឃុំ​រៀបរយ អំពាវអំពាវ ដល់នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស និង​ជាគ​ណះ​កម្មា​ធិ​ការ​ថ្នាក់ជាតិបង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ចាត់​មន្ត្រី​ក្រោម​ឱវាទ ក្នុង​ខេត្ត​ព្រះវិហារ​ ចុះពិនិត្យចំពោះទីតាំង​ក្រុមហ៊ុន​ PNT បើ​មិន​ដូច្នោះ​ ព្រៃឈើ​នៅ​សេសសល់​បន្តិចបន្តួច ត្រូវ​រង​ការវិនាសហិនហោច​អស់ ក្រោម​ស្នាដៃពួកឈ្មួញ មិន​ខាន់​ឡើ​យ​។បឋម

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!