ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

ប្រជាពលរដ្ឋស្នើសុំលោក រស់ ចន្ថា អធិការនឹងលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង ជួយអន្តរាគមន៍ លើទីតាំងមាន់ជល់អនឡាញនៅក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង នេះផង..!វគ្គ២

ចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

កណ្តាល៖បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលពួកគាត់មិនពេញចិត្តនៅល្បែងសុីសងគ្រុនប្រភេទបានអោយអង្គភាពយើងដឹងថា នៅក្នុងស្រុកស្អាងមានទីតាំងឆ្នោតឡូតូជាច្រើនកន្លែងដែលគ្មាន ស្លាយីហោសំគាល់ច្បាស់លាស់និងបង្កប់ជាមួយនៅល្បែងសុីសងភ្នាល់ជល់មាន់អនឡាញតាមឡេបថបនឹងទូរសព្ទដៃ ហើយមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ចុះធ្វើការណែនាំឬបង្រាប់ឡើយ។

ប្រភពបន្តថា ជាក់ស្តែងដូចជាទីតាំងមួយកន្លែងស្ថិតនៅ ភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មិនឃើញមន្ត្រីមូលដ្ឋានណាអើពើ ទុបស្កាត់ឬបង្រ្កាបឡើយ។កន្លងមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​នគរបាលពាក់​ពន្ធ័ ទូទាំង​ប្រទេស ត្រូវតែ​បង្ក្រាប​រាល់​ល្បែងភ្នាល់​សុីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិន​មាន​ការយោគយល់​ឡើយ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ សង្កាត់ មាន​សុ​វត្តិភាព ទាំង​៧​ចំណុច របស់ រាជរដ្ឋាភិបាល ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​
គួររំលឹកថាកាលពីថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច​តេជោ បានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់​ប្រភេទនៅកម្ពុជា​។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង បទបញ្ជានេះហាក់ដូចជាគ្មានប្រសិទ្ធភាពចំពោះអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានអ្វីបន្តិចឡើយគឺផ្គើន ខណៈទីតាំងល្បែងសុីសងខាងលើនៅបើកលេងបានយ៉ាងរលូនដដែល។

ទាក់ទិនករណីល្បែងសុីសងខាងលើប្រជាពលរដ្ឋគោរពស្នើសុំ លោក ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនឹង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ មេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យមើល ទីតាំងល្បែងសុីសងឆ្នោតឡូតូគ្មានស្លយីហោនឹងបង្កប់មាន់ជល់តាមលេបថបនឹងលេងភ្នាល់តាមទូរសព្ទដៃ ជាងនេះទៅទៀតជួយពិនិត្យមើលអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានតើគាត់ធ្វើការយ៉ាងដូចម្តេចបានជាបណ្តែតបណ្តោយអោយមានល្បែងសុីសងកើតមានក្នុងតំបន់ដែលខ្លួនគ្រប់គ្រងយ៉ាងនេះ?។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!