ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្តោលដុំ កំពង់កែប្រែជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយដាក់ហោប៉ៅ ខណៈលោក ស៊ូ សុន្ធរា៉ ប្រធានមន្ទីរសាធារ ណកាលនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានរក្សាភាពស្ងៀមស្ងាត់..!!វគ្គ២

ចេញផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣

ខេត្តកំពង់ស្ពឺ÷ ស្ថានីយ៍ជញ្ជីងថ្លឹងរយន្ត ផ្លូវជាតិលេខបួន(៤) នៅក្រុងច្បារមន កំពុងតែមមាញឹកក្នុងការប្រមូលលុយដាក់ហោប៉ៅ ខណៈរថយន្ត​ដឹកទំនិញតូ​ចធំឆ្លងកាត់​ស្ថានីយជញ្ជីង​នេះ ដោយមានរថយន្តឡើងលើជញ្ជីងថ្លឹង ទោះបីជាលើកទម្ងន់ឬមិនលើកទម្ងន់ តៃកុងរថយន្តនៅតែចុះទៅបង់លុយអោយខាងស្ថានីយ៍ជញ្ជីងជាបន្តបន្ទាប់។

 

ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីញថ្លឹងរថយន្តផ្លូវជាតិលេខ០៤ ស្ថិរនៅក្នុងភូមិត្រពាំងព្រះ ឃុំកណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្តោលដុំ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយកឈ្មោះលោក ស៊ូ សុន្ធរា៉ មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តចុះពីលើរថយន្តដើរទៅបង់លុយតាមការកំណត់។

ប្រភពពីមន្រ្តីអត់លិតនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ស៊ូ សុន្ធរា៉ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទេ នោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត កណ្តោលដុំ ផ្លូវជាតិលេខ០៤  មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តនោះទេ។

ជុំវិញនិងការចុះផ្សាយ​ខាង​លើនេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីរលោក ស៊ូ សុន្ធរា៉ ប្រធានមន្ទីរ​សាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានទេ ព្រោះគ្មានលេខទំនាក់ទំនង ចំណែកលោកប្រធានស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្ត កណ្តោលដុំ អង្គភាពយើងសុំកាស្រាយបំភ្លឺតាមរយះប្រពន្ធ័តេឡេក្រាម លោកឆ្លើយមកវិញថា(មកជួបខ្ញុំចាំខ្ញុំពន្យល់អោយលំអិតពីលក្ខណៈបច្ចេកទេស អរគុណ)។

មហាជនក៏ដូចប្រជាពលរដ្ឋ​បានធ្វើការសំណូមពរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋម​ន្ត្រីក្រ​សួងសាធារណការ និងដឹកជញ្ជូននឹង លោក សេង ឈួន មេជញ្ជីង​ថ្លឹងរថយន្ត​ទូទាំងប្រទេស មេត្តាចាត់មន្ត្រីស្អាត​ស្អំចុះមកឃ្លាំមើល​និងត្រួតពិនិត្យមើលពី​រសកម្មភាពប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខាងលើនេះផងទាន។(នៅមានត)

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសលោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកណ្តោលដុំ ជានិច្ចរៀងរាល់ម៉ោងធ្វើការដោយយោងច្បាប់របបសារព័ត៌មាន៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!