ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

ដីព្រៃរបស់រដ្ឋរាប់រយហិកតា ត្រូវបានក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈូសរំលំដើមឈើរៀបដល់ដី ហេតុអ្វីអាជ្ញាធរនិងមន្ត្រីជំនាញមិនដឹង.? ស្ថិតនៅក្នុង​ស្រុក​អូររាំង ខេត្តមណ្ឌលគីរី​ ..!

ខេត្ត​មណ្ឌលគីរី​៖ ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ជាក់ស្តែងដីព្រៃរបស់រដ្ឋ រាប់រយហិកតា ដែលក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈួសរំលំរដើមឈើធំៗនឹងជីក៏កាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននោះហេតុអ្វីពូកអស់លោកអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ មិនដឹង.? ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា: ក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈួសរំលំរដើមឈើធំៗនឹងជីក៏កាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននោះយូរ​ដែរ​ហើយ តែ​អាជ្ញាធរ​មូលដ្ឋាន​ហាក់ដូចជា​ស្ងាត់​ជ្រាប​គ្មានអ្វី​រំខាន​សូម្បី​បន្តិច​សោះ ។​

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច នឹងអ្នកមានលុយអ្នកមានអំណាច អាចដាក់គ្រឿងចក្រឈូសរំលំដើមឈើធំៗនឹងជីកក៏កាយរុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា នៅចំណុច ភូមិ​ពូ​លេះ ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដោយមិនខ្លាចញញើតនិងផ្លូវច្បាប់។.

​

លោក សៀក​មុន្នី អភិបាល​ស្រុក​អូររាំង​នា​ព្រឹក​ថ្ងៃទី ១៧ មិនា ឆ្នាំ​២០២៣ នេះ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱ វាទ​ចុះ​ពិនិត្យ​ជាក់ស្ដែង​វែក​រក​មុខ​អ្នក​ថ្លើមធំ​ហ៊ាន​ឈូសឆាយ​ដី​ព្រៃ​នោះ ។

លោក​ថា កន្លង​ទៅ​លោក​ក៍​ធ្លាប់បាន​ទទួល​ព័ត៌មាន​ខ្លះៗ​ដែរ​ពី​ប្រជា​ពលរដ្ឋ​ប្រាប់ថា មាន​គ្រឿងចក្រ​ចូល​ទៅ​ភូមិ​ខាងលើ​ហើយ​លោក ក៍​បាន​បញ្ជា​ឲ្យ​មេភូមិ​-​មេឃុំ​ចុះ​ពិនិត្យមើល​ក្រែង​មាន​បទល្មើស​កាប់​រាន​ដីព្រៃ ឬ​ឈួសឆាយ​ត្រូវហាម​ដាច់ ខាត​មិន​ឲ្យ​កើត មាននូវ​ការទន្ទ្រាន​កាន់កាប់​ដី​ឡើយ ។ តែ​ទីបំផុត​ករណីបែបនេះ​នៅ​តែ​កើត​ឡើង​ដដែល​។​

​ បើទោះជា​ដូច​ច្នេះ​ក៏ដោយ​ការលើក​ក្បួន​ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ខាងលើ​កាលពី​ព្រឹក​មិញ​នេះ សម​ត្ថ កិច្ច​មិន​ទទួលបាន​លទ្ធផល​អ្វី​ឡើយ​ក្រៅតែពី​ការ​គ្រប់ គ្រង​បានត្រឹមតែ​ដានជើង​ខ្លា និង​អាចម៍​ខ្លា​តែប៉ុណ្ណោះ​។ ពោល​គឺ​អេស្ការ​ទាំង​២​គ្រឿង​ត្រូវបាន​គេ​ជម្លៀសចេញ និង​គ្មាន​ជនល្មើស​ណា​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ឡើយ ក្រៅ តែ​ពី​គល់ឈើ ដើមឈើ​ដួល​ដេក​និង​រោង​តែប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​រក្សាទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តទៅទៀត​។.

យ៉ាងណា​ក៍ដោយ ប្រជាពលរដ្ឋ​ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី រង់ចាំ​មើល​តទៅទៀត ថា​តើ​ទីបំផុត​ករណី​នេះ​ពួកឧក្រិដ្ធជន​ព្រៃឈើ ឬ​សមត្ថកិច្ច​ជា​អ្នក ទទួល​ជ័យជំនះ​ពិតប្រាកដ​នោះ​៕(ទាំងនេះគឺជាការចុះផ្សាយរបស់អង្គភាពCNT ថ្ងៃទ១៨ខែមីនាឆ្នាំ២០២៣)

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!