ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្ទរកថាមតិផ្ដាំផ្ញើបិទវគ្គ និងប្រគល់លិខិតថ្លៃងអំណរគុណគ្រូឧទ្ទេស និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចំនួន២៧២នាក់...!​=>រដ្ឋបាលខេត្តព្រះវិហារ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ដើម្បីស្តាប់កង្វល់ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!=>វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅមូលដ្ឋានក្រុងព្រះវិហារ ដើម្បីពង្រឹងអភិបាលកិច្ច និងដោះស្រាយកង្វល់ផ្ទាល់ជូនប្រជាពលរដ្ឋ!=>សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ. . .=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ=>អាជ្ញាធរខេត្តកណ្តាល ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល នៅតំបន់អតីតឡូតិ៍នេសាទ ក្នុងស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក=>អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ=>ឧត្តមសេនីយ៍ទោ នាង សុជីវី និងឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកិច្ចប្រជុំបិទបញ្ចប់ ស្ដីពីការប្រឡងធ្វើតេស្តសមត្ថភាពជាក់ស្តែង ដល់បេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ=>កម្លាំងប៉ុស្តិ៍ព្រៃខ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ចុះទប់ស្កាត់ទាន់ពេល ករណីលួចជល់មាន់ខុសច្បាប់
0

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាល ជំនាញ «សរសេរអត្ថបទវិភាគពត៌មានជាតិ និងអន្តរជាតិ» និងពិសារអាហារសាមគ្គី..!

ខេត្តកណ្តាល៖ សិក្ខាកាមដែលជាអ្នកសារព័ត៌មាននិងសិស្សានុសិស្ស ចំនួន២៣១រូប បានទទួលចំណេះដឹង បទពិសោធន៍ និងការរឹតចំណងសាមគ្គីភាព ក្នុងវគ្គបណ្តុះបណ្តាលជំនាញ សរសេរអត្ថបទវិភាគពត៌មានជាតិ និងអន្តរជាតិ និងពិសារអាហារសាមគ្គី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក នៅទីស្នាកការសមាគម ស្ថិតក្នុងភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

ឯកឧត្តម ថាំង ប៊ុនសុង អគ្គលេខាធិការសមាគមបាន ធ្វើរបាយការណ៍លទ្ធផលការងារសមាគមជូនអង្គសិក្ខាសាលា និងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ដោយ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលមាន លោក ទេស វិបុល ជាប្រធាន សហការជាមួយ វិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ដែលមាន ឯកឧត្តមសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ ជាប្រធាន និងជាគ្រូបង្គោលនៃវគ្គនេះ។ គោលបំណងនៃវគ្គនេះ គឺបង្កើនការយល់ដឹងដល់សិក្ខាកាម ស្តីពី ក្រមសីលធម៌និងច្បាប់សារព័ត៌មាន ព្រមទាំង ការវិភាគព័ត៌មានជាតិនិងអន្តរជាតិ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាស ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មាន ថា «ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាន និងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា»។

ឆ្លៀតក្នុងឱកាសពិសេសនោះ ឯកឧត្តម ថាំង ប៊ុនសុង ថ្លែងបន្តថា ក្នុងនាម សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មាន ទូទាំងប្រទេសកម្ពុជា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដោះស្រាយសំណូមពរ របស់សមាគម ដោយជួយសម្រួលការលំបាក របស់ ស្ថាប័នសារព័ត៌មានអនឡាញតូចៗគ្មានចំណូល គឺ «ការលើកលែងពន្ធប៉ាតង់ប្រចាំឆ្នាំរយះពេល៥ឆ្នាំ និងការបញ្ជុះតម្លៃ៥០%សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណសារព័ត៌មានថ្មី នៅក្រសួងព័ត៌មាន» ក្នុងឱកាសពិធីជួបជុំលើកទី៥រវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ហើយ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារនេះ កាលពីថ្ងៃទី០១ខែមីនាឆ្នាំ២០២៣ រួចហើយ។

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមស្វាគមន៍ គណៈអធិបតី និងសិក្ខាកាមទាំងអស់។ លោកប្រធាន សូមថ្លែងអំណរគុណ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ នៃក្រសួងព័ត៌មាន ដែលផ្តល់កិត្តិយសចូលរួមជាអធិបតីពិធីបិទវគ្គ ជាពិសេស ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីពិធីសំណេះសំណាល ពិសារអាហារសាមគ្គី ព្រមទាំង បានជួយឧបត្ថម្ភថវិកា ជូនសិក្ខាកាមក្នុងម្នាក់៥០,០០០រៀល និងអង្គពិធី៨លានរៀល។
ជាមួយគ្នានោះ លោកប្រធាន សូមអរគុណ ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជា ប្រធាននាយកដ្ឋានព័ត៌មាន ដែលបានផ្តល់កិត្តិយសធ្វើជាអធិបតីពីធីបើកវគ្គបណ្តុះបណ្តាលនេះ ជាពិសេស ឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សារក្រសួងព័ត៌មាន និង លោកស្រីមេធាវី តាំង ស៊ីនហុង ព្រមទាំង លោកព្រឹទ្ធាចារ្យ ហង្ស ចក្រា ដែលគ្រូបង្គោល និង ឯកឧត្តម ស៊ីវ បរិញ្ញា, ឯកឧត្តម យូ សេរីវុឌ្ឍ និងលោកបណ្ឌិត ហោ គន្ធា ព្រមទាំង ឯកឧត្តម លោកជាភ្ញៀវកិត្តិយស និងសិក្ខាកាមទាំងអស់ដែលបានចូលរួម។

សូមបញ្ជាក់ថា ក្រោយបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមទទួលបានទទួលចំណេះដឹងសំខាន់ៗដូចជា៖ ទិដ្ឋភាពរួមនៃប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្ន និយមន័យនៃអត្ថបទវិភាគ រចនាសម្ព័ន្ធបទវិភាគ និងផលប្រយោជន៍នៃបទវិភាគ ក្រមសីលធម៌របស់អ្នកសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមពហ្មទណ្ឌទាក់ទង។

ក្រោយបញ្ចប់វគ្គ សិក្ខាកាមទាំងអស់ទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា និង បានពិសារអាហារសាមគ្គី ចែលរំលែក សុខ ទុក្ខ បទពិសោធន៍ និង ពង្រឹងមិត្តភាព កិច្ចសហការ ដើម្បីចូលរួមរាយការណ៍ព័ត៌មាន អភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!